ដំណោះស្រាយ​ ៣យ៉ាងដើម្បី​ឡ​ចំហាយ មាន​ប្រសិទ្ធភាពខ្ពស់

ឡចំហាយគឺជាប្រភពថាមពលកំដៅមួយយ៉ាងសំខាន់ដែលគេយកមកប្រើចាប់ពី គេហដ្ឋាន, អាហារដ្ឋាន, សហគ្រាសធំៗ, ឧស្សាហកម្ម, វិទ្យាស្ថានសិក្សារ …។ល។ ក្នុងពេលបច្ចុប្បន្ននេះ មានសហគ្រាសមិនតិចទេនៅក្នុងប្រទេសកម្ពុជាដែលបាន និងកំពុងប្រើប្រាស់ឡចំហាយសំរាប់ទិសដៅផ្សេងៗគ្នា ដូចរៀបរាប់ខាងលើ ។ ជាការពិតណាស់នៅពេលដែលសហសគ្រាសមួយបានចំណាយទុនយ៉ាងច្រើនទៅលើឡចំហាយ និង ប្រព័ន្ធរបស់របស់វា សំនួរសួរថាតើសហគ្រាសនោះមានអ្នកម្ចាស់ការពេញលេញ ហើយឬនៅ សំរាប់ប្រព័ន្ធសំអាតទឹក ប្រើប្រាស់, បញ្ជា, និងថែរទាំ ឡចំហាយផងដែរ? តើត្រូវថ្វើយ៉ាងដូចម្តេចដើម្បីអោយមានភាព ជាម្ចាស់ទៅលើឧបករណ៍ខាងលើ និង អាចជំនះបាននូវឧបសគ្គចំពោះមុខ ដែលកើតមានជាទូទៅចំពោះឡចំហាយ?

ចំណោទ​​​ប្រឈម​​មុខ​ចំបងៗ​​ក្នុង​​ប្រព្រិត្តិ​កម្ម​​ទឹក​កខ្វក់​

ក្នុង​ការ​ទទួល​ខុស​ត្រូវ ចំពោះ​បរិស្ថាន​ និង ​ភាព​អនុលោម​ទៅ​តាម​ច្បាប់​ក្នុង​ស្រុក​​ មាន​ក្រុម​ហ៊ុន​មិន​តិច​ទេ​ដែល​មាន​ប្រ​ព័ន្ធ សំអាត​ទឹក​កខ្វក់​ មុន​​បញ្ចេញ​ចោល​ពី ប្រតិបត្តិ​ការ​របស់​ពួក​គេ។ សំរាប់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​ខាង​ផ្នែក​បរិស្ថាន​​ ដើ​ម្បីអោយ​​ប្រ​ព័ន្ធ របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​​​ ដើរ​តួ​សំខាន់​ណាស់​​ដើម្បី​​បញ្ចេញ​ត្រឡប់​ទៅ​​ប្រភព​វា​វិញ​នូវ​កាក​សំណល់​ដែល​មាន​សុវត្ថភាព និង​ មិន​ប៉ះពាល់​ដល់​សហគមន៍។

ស្វែងយល់ពីការច្រោះខ្លះៗក្នុងប្រព័ន្ធផលិតទឹកស្អាត

សម្រាប់អ្នកដែលមានចម្ងល់ថាតើតម្រងឬភ្នាសចម្រោះ Micro-filter, ultra filtration membrane, nano filtration membrane, RO membrane មានរន្ធតូចប៉ុនណា ច្រោះជាប់អ្វីខ្លះ ខាងក្រោម ជាតារាងសង្ខេបងាយយល់ Zooplankton (planton): ប្លង់តុង Algae: ពពួកស្លែ Turbidity: ភាពល្អក់របស់ទឹក (ច្រើនគិតជា NTU Nephelometric Turbidity Unit or FTU Formazin Turbidity Unit). Bacteria: បាក់តេរី Suspended particles: សារធាតុល្អិតឆ្មារដែលមិនរលាយក្នុងទឹក Viruses: វីរុស Macromolekules (macro-molecule): ម៉ូលេគុលខ្សែវែង Colloid: កូឡូអ៊ីដ Multi-valent ions: អ៊ីយ៉ុងដែលមានវ៉ាឡង់លើសពី១ Monovalent ions: អ៊ីយ៉ុងដែលមានវ៉ាឡង់១

គ្រឹះសំខាន់​នៃ​ការចាប់ជាករករ / ការរងជាករករ – Basic Coagulation / Flocculation

ការចាប់ជាករករ ឬ ការរងជាករករ គឺជាសមាសយោគនៃដំណើការពីរ ការធ្វើអោយអនុភាគ ល្អិតៗមិនថិតថេរ នៅក្នុងទឹក និង ផ្សំរូមគ្នាសារធាតុល្អិតៗទាំនោះចូលគ្នាល្មមគ្រប់គ្រាន់ អោយធ្លាក់ចុះក្រោម សំរាប់ធ្វើការច្រោះ។ នៅក្នុងដំណើរការប្រព្រិត្តិកម្មទឹក គីមីដែលជាទូទៅគេប្រើសំរាប់ការចាប់ជាករករ ឬ ការរងជាករករមានលក្ខណៈល្អប្រសើរ គឺ សាចជូរ Fe2(SO4)3 និង Al2(SO4)3។ មានប្រភេទ ប៉ូលីម៊ែ មួយចំនួនដែលនាពេលបច្ចុប្បន្នគេប្រើប្រាស់ដែរសំរាប់ប្រព្រិត្តិកម្មទឹកកខ្វក់ ដើម្បីទទួលបានភាពប្រសើរបំផុតនៃការប្រើប្រាស់គីមី  ជាទូទៅគេប្រើ Jar Test មុននឹងការដាក់កំរិតការប្រើប្រាស់គីមីនៅក្នុង ប្រព័ន្ធទាំងមូល។ Coagulation / flocculation is the combination of two processes working together to destabilize stable particulate suspensions in water and combine these destabilized particles into particles large enough for sedimentation and filtration. In water…

ផ្នែកងាប់នៃ​ប្រព័ន្ធ (ទឹក…) / Dead Leg

Dead Leg, ដែលនៅពេលនេះ​ខ្ញុំបានអោយ​​ឈ្មោះ​វាថា​​ (ផ្នែកងាប់នៃប្រព័ន្ធ) ជាអ្វី? នៅក្នុង​ប្រព័ន្ធ​ប្រត្តិកម្មទឹក​ ផ្នែកងាប់នៃប្រព័ន្ធ​ គឺសំដៅទៅលើ ផ្នែកមួយ​នៃប្រព័ន្ធ​បំពង់ទឹក ដែល​មិនមានការ​ហូរកាត់បានត្រឹមត្រូវ​, ឬ ជាតំបន់មួយ​ដែលទាក់​ស្តាត់​នៅក្នុង​​ប្រព័ន្ធ ហើយដែល​មាន​សក្តានុពល​ខ្ពស់​ នៃភាពមិនស្អាត។ ផ្នែកងាប់នៃប្រព័ន្ធ មានជារួម​ដូចជា តេ, តំបន់ដែល​វ៉ានបិតជិត, ហ៊ើយ​នៃ​ធុងស្តុក…។ល។ ជាទូទៅវាកើតឡើង​ដោយ​ការ​តប្រព័ន្ធ​បំពង់​ទឹក​មិនមានលក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ។​ ផលប៉ះពាល់​អវិជ្ជមាន មានដូចជា ការឆ្លង​​ ទៅវិញទៅមក, សាយភាយ នៃ​មេរោគ​នៅ​ក្នុង​ប្រព័ន្ធ។ មាន​វិធីច្រើន​ដើម្បី​ដោះស្រាយ​បញ្ហាខាងលើ៖ ការគូសប្លង់ និង ការតំឡើងប្រព័ន្ធ​​បំពង់ ការកំណត់​ល្បឿន ការកំណត់សំពាធ គេបាន​កំណត់ច្បាប់​មួយចំនួន សំរាប់​ ផ្នែកងាប់នៃប្រព័ន្ធ​ជាឧទាហរណ៍ ៖ L = 0.5D, 1.5 D, 2D, 3D និង 6D​ (ដែល​ D និង L​ ត្រូវបានតំណត់ដូចរូបខាងលើ)​ ។ ក៏ប៉ុន្តែ​យកល្អបំផុត L = 0.5D .   What…

ការធ្វើភ្នាសអសកម្មរបស់បំពង់ Passivation

អ្វីជា Passivation? Passivation គឺគេធ្វើវាលើដែកមិនច្រែះ (stainless steel)។ ជាវិធីដែលគោលដៅចុងក្រោយគឺបង្កើតផ្ទៃអសកម្មនិងធន់ទៅនឹងការស៊ីឲ្យសឹករិចរឹល ដោយស្តារលក្ខណៈរបស់ផ្ទៃវាឲ្យត្រឡប់ទៅដូចដើមវិញដោយបង្កើតផ្ទៃអុកស៊ីតស្តើងសម្រាប់ការពារ។ គេច្រើនធ្វើវាលើបំពង់​ឬធុងដែលដាក់ទឹកឬភេសជ្ជៈមានpHទាប។ និតិវិធី៖ លាងដោយទឹកស្អាត លាងដោយកូស្ទ៊ីក​ 0.5%ទៅ1%រយៈពេល១៥នាទីដើម្បីជម្រះជាតិប្រេងឬខ្លាញ់(ដែលអាចស្ទាក់មិនឲ្យpassivation ប៉ះផ្ទៃលោហៈ) លាងជម្រះដោយទឹកស្អាត (បន្តក់ផេណុលផ្តាលេអ៊ីនមើល បើលែងដូរព៌ណគឺជ្រះហើយ) ត្រាំដោយអាស៊ីតស៊ីទ្រិច ៥ទៅ១០% រយៈពេល១ម៉ោង ឬ នីទ្រិច២០% (ហុយ និងគ្រោះថ្នាក់ជាង)​២ម៉ោងឬផូស្វ័ររិច​២០% ២ម៉ោង។ លាងសំអាតរហូតដល់គ្មានអាស៊ីត​(វាស់pH) ទុកសំដិលឲ្យបំពង់ចូលខ្យល់២៤ម៉ោងដើម្បីរងអុកស៊ីតកម្មនិងហើរក្លិនអស់។

Do you know how many types of potable water?

Type of drinking water: In local trade nowadays some, bottled drinking water claim various trade names, such as mineralized drinking water, Mineral drinking water, spring water, carbonated mineralized water, purified drinking water…etc. Naturally and technically, there are certain definitions of drinking water as per international standard and some has been defined in local legislation too. In…