ជួល​អ្នក​ជំនាញ​ខាង​ក្រៅ​​ដើម្បី​បណ្តុះ​គំនិត​ថ្មីដល់​​ក្រុម​ការ​ងារ​​ពេញ​ម៉ោង​របស់​លោក​​អ្នក​

ចាប់​ផ្តើម​គិត​ថា​តើ​អ្នក​គួរ​មាន​វិធី​បែប​ណា​ដើម្បី​បណ្តុះ​គំនិត​ថ្មីៗ​សម្រាប់​ក្រុម​ការ​ងារ​របស់​អ្នក​, រូបភាព​ថ្មី​​នឹង​អាច​កើត​មាន​ប្រ​សិន​បើ​អ្នក​រក​​បាន​អ្នក​ជំនាញ​ខាង​ក្រៅ​​មក​ត្រួស​ត្រាយ​ផ្លូវ​

៥វិធីសំខាន់ៗដើម្បីជៀសវាងការស្ទះចរាចរណ៍

ពេលដែលអ្នកធ្វើដំណើរទៅធ្វើការ តើអ្នកតែងតែមានអារម្មណ៍តានតឹង ធុញថប់ ហេវហត់ និងស្មុកស្មាញពេលដល់កន្លែងធ្វើការមែនទេ? នេះគឺភាគច្រើនបណ្តាលមកពីការស្ទះចរាចរណ៍។ ខាងក្រោមនេះជាវិធី៥យ៉ាងដែលអាចអោយអ្នកជៀសពីការស្ទះចរាចរណ៍បាន៖ 1.កំណត់ពេលវេលា បើអ្នកទៅដល់កន្លែងធ្វើការយឺតយ៉ាវ ញឹកញ៉ាប់ពេលនោះ វាមិនមែនជារឿងល្អសំរាប់អ្នកនិងប្រធាននោះទេ ដូច្នេះអ្នកគួរកំណត់ពេលវេលាចេញពីផ្ទះអោយបានមុនម៉ោងស្ទះចរាចរណ៍ទើបជាការល្អ។ 2.ជ្រើសរើសផ្លូវ ពេលអ្នកឃើញថាផ្លូវខាងមុខមានការស្ទះខុសសព្វមួយដង អ្នកគួរតែគិតថាមានផ្លូវណាផ្សេងអាចទៅបាន ទោះបីជាឆ្ងាយបន្តិចក្តី។ 3.មធ្យោបាយធ្វើដំណើរ ក្រៅពីការជិះទ្បានផ្ទាល់ខ្លួន អ្នកអាចធ្វើដំណើរតាមម៉ូតូ រម៉កកង់បី រឺរថយន្តក្រុង ដែលអាចជួយអ្នកសន្សំថវិកាខ្លះនិងជឿសពីការបើកលើផ្លូវដែលស្ទះខ្លាំង។ 4.អាហារពេលព្រឹក អ្នកខ្លះអាចយឺតយ៉ាវដោយសារអាហារពេលព្រឹក។ អ្នកគួរតែទៅញុំានៅក្បែរកន្លែងធ្វើការ រឺខ្ចប់ទៅញុំានៅកន្លែងធ្វើការ រឺអាចធ្វើការកុម្ម៉ង់អោយគេយកអោយដល់កន្លែង។ 5.យោគយល់គ្នា សូមកុំខំរុលទៅមុខដើម្បីអោយតែបានរំកិលទ្បាន ហើយឈប់នៅកណ្តាលផ្លូវ។ សូមអោយគេទៅមុនបើយើងមើលទៅយើងមិនអាចទៅផុត។

បង្កើត​​ចំណាប់​អារម្មណ៍​ដំបូង​អោយ​បាន​ល្អ​ប្រសើរ

នៅពេលអ្នកត្រៀមសម្ភាស​ន៍ការងារ ឬក៏ជំនួបក្នុងការលក់ដូរជាមួយអតិថិជនថ្មីក្តី, ការបង្កើតអោយមានការចាប់អារម្មណ៍ជាលើកដំបូងពិតជាមានសារៈសំខាន់​ណាស់​។ ទំនាក់ទំនង និង អន្តរកម្មរវាងអ្នក និងដៃគូរបស់អ្នកនឹងមានភាព​កាត់​​តែ​ងាយស្រួលច្រើនប្រសិនបើអ្នកចាប់ផ្តើមអោយបានល្អប្រសើរនៅជំហ៊ានដំបូង
អោយ​បានយ៉ាងល្អឥតខ្ចោះជាមុននោះ

ហេតុ​ផល​ ៣​យ៉ាង​ដែល​ត្រូវសារភាព​ពី​ការ​បរា​ជ័យ

ក្នុងភាពជាអ្នកដឹកនាំ, ការទទួលស្គាល់បរាជ័យគឺដូចជាការសម្រេចចិត្តដ៏​រសើប​មួយដែរ។ មានមនុស្សមួយចំនួនធ្វើព្រងើយកណ្តើយទៅនឹងបញ្ហានេះដោយ​គិត​ថា​អ្នក​ណា​ក៏ធ្លាប់​ខុស​ដែរ​។ ទោះបីជាធ្វើបែបនេះអាចមើលទៅហាក់ដូចជាខូចប្រយោជន៍, ប៉ុន្តែមានហេតុផលច្រើនដែលអ្នកគួរទទួលសារភាពនូវអ្វីដែលអ្នកបានធ្វើខុស

កុំយក​ស្ត្រេស៍​ (ភាពតាន​តឹង​អារម្មណ៍) ពី​កន្លែង​ធ្វើ​ការ​ទៅផ្ទះ

បន្ទាប់​ពី​ចំណាយ​ពេល​វេលា​ច្រើន​ម៉ោង​នៅ​កន្លែង​ធ្វើការ​មក​​អ្នក​ប្រហែល​ជា​មាន​ការ​លំបាក​ថាបញ្ចប់​ការងារ​យ៉ាង​ម៉េច​មុន​ត្រឡប់​មក​ផ្ទះ​វិញ​ ឫ​ក៏​ក្នុង​ការ​បង្កើត​ទំលាប់​មួយ​អោយ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ជាមួយ​គ្រួសារ​ និងកូនៗ​។ មាន​ម្តង​ម្កាល​អ្នក​​បាន​បញ្ចេញ​ភាព​តាណ​តឹង​អារម្មណ៍ដែល​ទទួល​បាន​ពី​ការងារ​​​ទៅ​លើ​មិត្ត​ភក្តិ​, កូនៗ, ឫ​ក៏ដៃ​គូ​របស់​អ្នក​