ការពិត​សំខាន់​ៗ ៣យ៉ាង​​នៃ​​ការ​ងារ ESH ​ប្រ​កប​ដោយ​និរន្ត​រភាព

មិន​ថា​មានរចនា​សម្ព័ន្ធនៅ​ក្នុង​ក្រុម​ហ៊ុន​, រោង​ចក្រ, សហគ្រាស​​មុខ​ជំនួញ​លោក​អ្នក​យ៉ាង​ម៉េច​នោះ​ទេ, វា​តែង​តែ​មាន​​គោល​នៃ​ការ​ពិត​​ទាក់​ទង​ទៅ​នឹង កា​រ​ធ្វើ​ការ​ងារ ESH ប្រកប​ដោយ​និរន្ត​រភាព ដែល​​​​គ្រប់ៗ​គ្នា​​យក​មក​អនុវត្តន៍។ មិន​ដឹង​ថា​លោក​អ្នក​បាន​ដឹង​ហើយ​ ឬនៅ​​នូវ​ការ​ពិត​ទាំង​ ៣​ដែល​នាំ​មក​នូវ​លទ្ធផល​​​ដែល​ប្រ​កប​ដោយ​ខ្លឹម​សារ​ និង​គំនិត​ផ្តួច​ផ្តើម​ដែល​ប្រកប​ដោយ​​និរន្តរភាព

ផ្នត់​គំនិត​​​ប្រកប​ដោយ​គុណភាព​ និង សុវត្ថភាព

អ្នក​ដែល​ធ្វើ​ការ​ប្រ​កប​ដោយ​សុវត្ថភាព គឺ​ជា​អ្នក​ដែល​​​ផលិត​បាន​នូវ​គុណភាព​ខ្ពស់​ ហើយ​ផ្នត់គំនិត​ប្រ​កប​ដោយ​គុណភាព​ ក៏​ជា​កត្តាលីករ​មួយ​ជម្រុញ​ឆ្ពោះ​ទៅ​​សុវត្ថភាព​ផង​ដែរ

ការ​អនុវត្តន៍​ប្រព័ន្ធ​គ្រប់​គ្រង​ឯកសារ៖ មាន​ប្រ​យោជន៍លើស​ពី​ គ្រឹះ​នៃ​ប្រសិទ្ធភាព និង ភាព​អនុលោម

បច្ចេកវិទ្យានាពេលបច្ចុប្បន្នបានចាប់យកការគ្រប់គ្រងឯកសារមិនត្រឹមតែសម្រាប់ការឆ្លើយតមទៅនឹងភាពអនុលោមតាមច្បាប់ ឬបទដ្ឋាននានានោះទេ, ប៉ុន្តែវាបាននឹងកំពុងបានផ្តល់នូវការធានារ៉ាប់រង​ច្បាស់​លាស់​ឡើងវិញ និងប្រសិទ្ធភាពខ្ពស់ ដែលសហគ្រាស់មួយមានពេលវេលាច្រើនជាងមុន​ក្នុង​ទិសដៅអភិវឌ្ឍន៍មុខជំនួញ

អត្ថ​ប្រ​យោជន៍​ប្រព័ន្ធ គ្រប់​គ្រង​គុណ​ភាព

ប្រព័ន្ធគ្រប់គ្រងគុណភាព មានមូលដ្ឋាន​បច្ចេកវិទ្យាដ៏រឹងម៉ាំ​ដែល​អាចផ្តល់ជូននូវការគ្រប់គ្រងដែលប្រសើរជាងមុន, ជាមួយគ្នាផងដែរ វាបើកអោយឃើញនូវទស្សមានភាពនៃដំណើរការ ឬ និតិវិធីទាក់ទងទៅនឹងគុណភាព។ វាធ្វើអោយប្រសើរឡើងយ៉ាងធំធេងនូវសម​ត្ថភាពអាជីវកម្មមួយដើម្បីកំណត់, បន្ធូរបន្ថយ និង ការពារទុកជាមុននូវ ហានិយភ័យដែលមានសក្តានុពលខ្ពស់ទាំងឡាយ តាមរយៈប្រព័ន្ធសហប្រតិបត្តិការ, សមាហវ័ណកម្ម និងស្វ័យប្រវត្តិកម្ម

វិធី​ ៤​យ៉ាង​ដើម្បី​ធ្វើ​អោយ​មាន​ភាព​ប្រ​សើរ​ឡើង​ ការ​តាម​ដាន​រក​អោយ​ឃើញ (Traceability) នៅក្នុង​ផលិត​កម្ម​ចំណីអាហារ

ការធ្វើ​អោយ​ប្រសើរឡើង​​នូវ​​ការ​តាម​ដាន​រក​អោយ​ឃើញ (Traceability) មិន​ត្រឹម​តែ​អាច​ជួយ​​ការ​ពារ​ទុក​ជាមុន​ទៅលើ​​ហានិយភ័យ​ដែល​ងាយ​គ្រោះ​ថ្នាក់​​ដល់​អតិ​ថិ​ជន​ និង​អ្នក​បរិភោគ​ ប៉ុណ្ណោះ​ទេ, ប៉ុន្តែ​ថែមទាំង​អាច​ជួយ​អោយ​សហគ្រាស​អាច​ធ្វើការ​​យក​ត្រឡប់​មក​វិញ​បាន​លឿន​ និង​ឆាប់​រហ័យ​, ចំណាយ​លុយ​តិច, និង​កាត់​បន្ថយ​បាន​នូវ​​ភាព​ងាយ​រង​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​កិត្តិ​សព្ទ​ក្រុម​ហ៊ុន​ និង​ប្លាក​យីហោ

អន្ទាក់​គ្រោះ​ថ្នាក់​ ៥​យ៉ាង​ដែល​តែង​តែ​កើ​ត​មាន​នៅក្នុង​ CAPA

CAPA គឺ​ជា​ចំនុចស្នូល​មួយ​ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៃ​ផលិត​កម្ម​ស្អាត​ និង​​ការ​អនុវត្តន៍​ប្រព័ន្ធ​គ្រប់​គ្រង​ផ្សេងៗទៀត។​ នៅតាម​រោង​ចក្រ​មួយ​ចំនួន, ខ្ញុំ​បាន​សង្កេត​ឃើ​ញ​ថា​មាន​​​មានការប្រើ​ប្រាស់​ប្រព័ន្ធ CAPA មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ហើយ​ជា​ទូ​ទៅ​មាន​ការ​​​ងាក​ចាក​ចេញ​ពី ការ​វិភាគ ទៅ​លើ​បញ្ហា​ និង​មិន​បាន​កំណត់​ឪកាស​​ក្នុង​ការ​ធ្វើ​អោ​យ​ប្រ​សើរ​ឡើង​​អោយ​បាន​​ពេញ​លេញ។ ខាង​ក្រោម​នេះ ខ្ញុំ​សូម​ចែក​រំលែង​នូវ​ទស្សនៈវិស្ស័យមួយ​ចំនួន​​ដែល​ CAPA អាច​នឹង​ឈាន​ដល់​អន្ទាក់​គ្រោះ​ថ្នាក់​​នា​ពេល​អនាគត​

កំហុស​ ៤​យ៉ាង​ទាក់​ទង​ទៅ​នឹង​​ការ​ទុក​ដាក់​ឯកសារ

នៅតាមប្រទេសជឿនលឿនមួយចំនួន ការអនុវត្តន៍​ប្រព័ន្ធ គ្រប់គ្រងគុណភាពអាចជាបទបញ្ជារតាមច្បាប់ក្នុងស្រុក និងជាទូទៅមានសវនកម្មពីខាងរដ្ឋជាប្រចាំ។ ដូច្នេះដើម្បីជាភស្តុតាងបង្ហាញពី ភាពអនុលោម ឯកសារ​របាយការណ៍ដើរតួសំខាន់ណាស់ក្នុងបរិបទនេះ។ ក្នុងការចេញផ្សាយលើកខ្ញុំសូមចែករំលែកនូវរឿងរ៉ាវ ៤​យ៉ាង​ ទាក់ទងទៅនឹងការទុកដាក់របាយការណ៍ និងប្រព័ន្ធឯកសារ​ដែល​ជាទូទៅ​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​សវនកម្ម​នានា