ប្រភេទ​ គ្រោះថ្នាក់​ក្នុង​ចំណីអាហារ

Food safety hazardជាទូទៅ​មាន​ប្រភេទគ្រោះថ្នាក់​ ៣ ប្រភេទ ឬ៤ ប្រភេទ ដែលត្រូវបាន​គេចែក​ជា​ក្រុម នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថភាពចំណីអាហារ៖

គ្រោះថ្នាក់ជាលក្ខណៈ​ជីវសាស្រ្ត៖ មាន​រួម​បញ្ចូលទាំង ពពួកបាក់តេរី, មេដំបែ, ប៉ារ៉ាស៊ីត, និង​ វីរុស​ជាដើម។ ពពួកអតិសិខុមប្រាណទាំងនេះយើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​នោះ​ទេ, អ្នក​វិទ្យាសាស្រ្ត​អាច​ពិនិត្យ​មើលបាន​តាម​រយៈ​ឧបករណ៏​មីក្រូទស្សន៍។

គ្រោះថ្នាក់ជាលក្ខណៈគីមី៖ មាន​ដូច​ជាសារធាតុ​ចំឡែកៗដែល​ជាប់​ជាមួយ​ចំណីអាហារ, សារធាតុលាង​សំអាត, សារធាតុ​គីមី​សម្លាប់​សត្វ​ល្អិត​ជាដើម។ ជាទូទៅ​សារធាតុ​គីមី​ដែល​មាន​នៅក្នុង​ចំណីអាហារ​ យើង​មិន​អាច​វាយ​ដំលៃ ឬពិនិត្យ​បាន​តាម​រយៈភ្នែក​ទទេ​នោះ​ទេ។

គ្រោះថ្នាក់​ជាលក្ខណៈរូប៖ មាន​ដូចជា កំទិចអំបែង​, សំបក​វេចខ្ចប់, គ្រឿងអលង្កា,​ ខ្ចោចសត្វ​រុយឬខ្ចៅ​វីស​ដែល​ធ្លាក់​ក្នង​ម្ហូប ​អាហារ​ជដើម​ ។ល។ សារធាតុ​ទាំងនេះ​ជាទូទៅ​ យើង​អាច​មើល​នឹងភ្នែក​ទទេ​បាន។

គ្រោះថ្នាក់​ជាលក្ខណៈអាឡែកស៊ី៖​ គឺសំដៅទៅលើ​គ្រោះថ្នាក់ដែល​អាច​កើត​មាន​ឡើង​ពី​ការ​ទទួល​ទាន​អាហារ​ប្រភេទ​ណា​មួយ​ ដែល​អាច​បណ្តាល​អោយ​អ្នក​ទទួល​ទាន​មាន​អាល់ឡែកស៊ី​ដោយ​ចំពោះ។​ នេះ​ជា​តំណរភ្ជាប់​ទៅ​តារាង​ ភ្នាក់ងារ​ដែល​បង្ករ​អោយ​មាន​អាលើ​ឡែក​ស៊ី​​នៅក្នុងចំណីអាហារ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s