សុវត្ថភាពពីតំហែ​ទាំ​ និង ការ​ប្រើប្រាស់​ឡចំហាយ

រៀងរាល់ឆ្នាំ មានរបាយការណ៍មិនតិចទេ ទាំងក្នុងស្រុក និងក្រៅស្រុក ដែល ចេញផ្សាយពីគ្រោះថ្នាក់កើតចេញពីការប្រើប្រាស់ឡចំហាយ (របាយការណ៍ ពត៌មានពី គ្រោះថ្នាក់កើតចេញពីឡចំហាយ ១)។ ភាគច្រើនមូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ គឺរាប់ចាប់តាំងពី, កំរិតបរិមាណទឹកទាបពេកដែលមិនមានការពិនិត្យមើលបានត្រឹមត្រូវ, ឧបករណ៍សុវត្ថភាពមិនដំណើរការ, តំហែទាំមិនពេញលក្ខណៈ ឬ មានច្រេះស៊ីច្រើនបណ្តាលអោយខូចទ្រង់ទ្រាយ។ល។ គ្រប់ប៉ារ៉ាមែត្រដូចរៀបរាប់ខាងលើសុទ្ធសឹងតែអាចមានវិធានការពារបាន! វិធីតែមួយដែលលោកអ្នកអាចមានទំនុកចិត្តគឺ មានការធ្វើតេស និងតំហែទាំជាប្រចាំទៅលើប្រព័ន្ធគ្រប់គ្រងឡចំហាយ និងឧបករណ៍សុវត្ថភាពនានាដែល ឡចំហាយមួយយ៉ាងហោចណាស់គួរមាន ដូចរៀបរាប់ខាងក្រោម។ Boiler-2.gif

១. វ៉ានសុវត្ថភាព

វ៉ានសុវត្ថភាព ជាទូទៅត្រូវបានគេចាត់ទុកជាលក្ខណៈពិសេសចំបងមុនគេរបស់ឡចំហាយ។  វ៉ានសុវត្ថភាពគឺជាចំនុចចុងក្រោយបង្អស់នៃខ្សែរបន្ទាត់ការពារចុងក្រោយ។ ប្រសិនបើពេលណាមួយសម្ពាធក្នុងឡចំហាយមានដំណើរការមិនប្រក្រតី, វ៉ានសុវត្ថភាពដើរតួយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយចេញនូវសម្ពាធដែលលើសនោះ។ គួរចងចាំថាមានលក្ខ័ណខ្លះក៏អាចបណ្តាលអោយវ៉ានសុវត្ថភាពមានដំណើរការមិនល្អដែរ ដូច្នេះគួរកុំអោយកាលវិភាគការថែរទាំរំលងចោលអោយសោះ។

២. ឧបករណ៍គ្រប់គ្រងកម្រិតទឹក និង កាត់ផ្តាច់ប្រភពឥទ្ធនៈ

ឧបករណ៍ខាងលើធ្វើការពីរមុខងារផ្សេងគ្នាទៅលើឡចំហាយ, ប៉ុន្តែជាធម្មតាវាធ្វើការជាមួយគ្នា។ មុខងារចំបងរបស់វាគឺ កាត់ផ្តាច់ដំណើរការចំហេះឡចំហាយ នៅពេលកម្រិតទឹកចុះទាបពេក ឬកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ឥទ្ធនៈតែម្តង។

វាមានចំនុចផ្សេងៗទៀតដែលត្រូវត្រួតពិនិត្យ, ហើយចំនុចខាងលើនេះវាគ្រាន់តែជាយោបល់សំរាប់មគ្គុទេសន៍ខ្លះៗប៉ុណ្ណោះ។ លោកអ្នកគួរតែអាននូវការណែរនាំពីអ្នកផលិត ឡចំហាយអោយបានហ្មត់ចត់ ឬក៏ទាក់ទងផ្ទាល់ទៅអ្នកជំនាញជាមួយនឹងសំនួរជាក់លាក់ណាមួយក្នុងទិសដៅអោយប្រាកដថា ឡចំហាយរបស់លោកអ្នកដំណើរការទៅដោយរលូន និងមិនមានហានិយភ័យខ្ពស់រហូតដល់រងគ្រោះថ្នាក់នានា។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s