ការពិត​សំខាន់​ៗ ៣យ៉ាង​​នៃ​​ការ​ងារ ESH ​ប្រ​កប​ដោយ​និរន្ត​រភាព

Sustainability-1.gifមិនថាមានរចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុន, រោងចក្រ, សហគ្រាសមុខជំនួញលោកអ្នកយ៉ាងម៉េចនោះទេ, វាតែងតែមានគោលនៃការពិតទាក់ទងទៅនឹង ការធ្វើការងារ ESH ប្រកបដោយនិរន្តរភាព ដែលគ្រប់ៗគ្នាយកមកអនុវត្តន៍។  មិនដឹងថាលោកអ្នកបានដឹងហើយ ឬនៅនូវការពិតទាំង ៣ដែលនាំមកនូវលទ្ធផលដែលប្រកបដោយខ្លឹមសារ និងគំនិតផ្តួចផ្តើមដែលប្រកបដោយនិរន្តរភាព។

១. សមាហវ័ណកម្មដែលដឹកនាំទៅទិស្សមានភាព

ដើម្បីមើលថាតើមានអ្វីកើតមានឡើងត្រូវអាចផ្ជាប់ពីចំនុចនិមួយៗដើម្បីបង្កើតបានជារូបភាពធំ។ ប្រសិនជាមិនមានចំនុចទិន្នន័យគ្រប់គ្រាន់វាអាចជាផលលំបាកដើម្បីដឹងពីភាពប្រាកដប្រជាថាតើអ្នកកំពុងឆ្ពោះទៅទីណា និងបានទទួលផលអ្វីខ្លះមកហើយ។ យើងអាចនិយាយបានថាទិន្នន័យប្រកបដោយភាពម៉ាំមួនគឺជាអ្វីដែលនាំទៅរកលទ្ធផល ប្រសិនបើមិនមានសមាហវ័ណកម្មទិន្នន័យលោកអ្នកប្រហែលអាចត្រឹមមើលឃើញរូបភាពតូចៗនៃពេលណាមួយតែប៉ុណ្ណោះ។

២. បច្ចេកវិទ្យាត្រូវស៊ី សង្វាក់គ្នាជាមួយដំណើរការដែលមានស្រាប់

ភាពជោគជ័យក្នុងការងារ EHS ប្រកបដោយ និរន្តរភាពពឹងពាក់ចំបងលើការស្វែងរកបច្ចេកវិទ្យាដែលត្រូវគ្នា និង ស៊ីគ្នាជាមួយមុខជំនួយរបស់លោកអ្នក។ នៅពេលយើងនិយាយអំពីកម្មវិធី សម្រាប់ ESH, មានក្រុមហ៊ុនជាច្រើនសម្លឹងមើលដំណោះស្រាយផ្នែកកម្មវិធីកុំព្យូទ័រដើម្បីជួយពួកគេក្នុងការបង្កើតដំណើរការ ក្នុងបរិបទប្រកបដោយបទដ្ឋានណាមួយ។ ទោះយ៉ាងណាក៏ដោយ អ្វីដែលលោកអ្នកគួរចងចាំនោះគឺថា ប្រសិនបើមិនមានវិធីសាស្រ្តច្បាស់លាស់នោះទេ វាជាហេតុផលដ៏មានសក្តានុពលមួយដែលបណ្តាលអោយ ៤០% នៃក្រុមហ៊ុនដែលទិញ កម្មវិធីកុំព្យូទ័រ រួចហើយបោះបង់ចោលមិនមានការប្រើប្រាស់។

៣. សារសំខាន់នៃភាពអាចប្រើប្រាស់បាន

នៅគ្រប់ប្រព័ន្ធទាំងអស់, ភាពប្រើប្រាស់បានគឺជាអ្នកចូលរួមដ៏ធំមួយដើម្បីឆ្ពោះទៅដល់ភាពជោគជ័យ ឬក៏ការបរាជ័យ។ ជាការពិតមនុស្សភាគច្រើនចង់ប្រើប្រាស់កម្មវីធីដោយសារតែពួកគេចង់អោយការងាររបស់ពួកគេកាន់តែងាយស្រួលជាងមុន។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s