កាហ្វេ​អ៊ីន​ ក្នុង​ចំណីអាហារ៖ ប៉ុន្មាន​​​ហៅ​ថា​ច្រើន​?

មានការចេញផ្សាយមួយចំនួនថ្មីៗនេះបាននិយាយពីការប៉ះពាល់សុខភាពពីការទទូលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដោយមិនមានសេចក្តីយោងបានត្រឹមត្រូវ និងប្រភពច្បាស់លាស់។ មានរឿងច្រើនដែលយើងគួរស្រាវជ្រាវបន្ថែម និងយល់ដឹងបន្ថែមថាហេតុអ្វីបានជាមានផលប៉ះពាល់, ហើយនៅកម្រិតណា? ខាងក្រោមនេះគ្រាន់តែជាការពិតមួយនៃសារធាតុ កាហ្វេអ៊ីនដែលខ្ញុំអាចចែករំលែកបាន តាមន័យសុវត្ថភាព និងច្បាប់ចំណីអាហារ៖

 

Caffeine-2.gif

អាហារដែលគេស្គាល់ជាទូទៅថាមានផ្ទុកធាតុកាហ្វេអ៊ីន

កាហ្វេអ៊ីន៖ សារធាតុមានជាទូទៅនៅក្នុងចំណីអាហារ និងភេសជ្ជៈមួយចំនួនធំ រាប់ពី កូកា-កូឡា, ប៉ិបស៊ី, ភេសជ្ជៈប៉ូវកំលាំងផ្សេងៗ, តែ, កាហ្វេ, សូកូឡា និង កាកាវ។ ជាលក្ខណៈធម្មជាតិផងដែរ, វាត្រូវបានគេរកឃើញមាននៅក្នុងគ្រាប់កាហ្វេ និងស្លឹកតែ និងធញ្ញជាតិផ្សេងៗទៀត។ ម្យ៉ាងវិញទៀត, មនុស្សលោកបាននឹងទទួលទានភេសជ្ជៈ និងអាហារតាមបែបធម្មជាតិដែលផ្ទុកជាតិកាហ្វេអ៊ីននេះ ច្រើនរយឆ្នាំមកហើយ។

 

ផលប៉ះពាល់៖  ជាការពិតមានហេតុផលច្រើនយ៉ាងដែលមនុស្សចូលចិត្តទទួលទានការហ្វេរាប់បញ្ចូលតាំងពី ធ្វើអោយអារម្មណ៍ស្រស់ថ្លាដោយសាខ្លិន និងរសជាតិរបស់វា, មិនងងុយ…។ល។! ទោះជាយ៉ាងណាក៏ដោយ, ជាទូទៅអ្វីក៏ដោយច្រើនពេក គឺមិនល្អទេ! អ្វីដែលយើងគួរយល់ដឹងអំពីកាហ្វេអីននៅពេលនេះគឺថា, កម្រិតអតិបរិមាដែលគេអនុញ្ញាត នៅក្នុងភេសជ្ជៈជាទូទៅមិនលើសពី ១៤.៥ ម.ក្រ ក្នុង ១០០ម.លនោះទេ (នេះបើតាមច្បាប់ Food Standards Australian and New Zealand) ដែលបានកំណត់។ យ៉ាងណាម៉ិញ, កាហ្វេកញ្ចប់ឆុងភ្លាមៗ បរិមាណកាហ្វេមានប្រហែល ៣១.០ ម.ក្រ ក្នុង ១០០ម.ល, កាប៉ូឈីណូ (Cappochino) ប្រហែល ១៦០.០ ម.ក្រ ក្នុង ១០០ម.ល។

យោងតាម FDA កម្រិត ៦០០.០ម.ក្រ អាចនិយាយបានថាជាកម្រិតអតិបរមាដែលមនុស្សពេញវ័យ និង មានសុខភាពល្អម្នាក់គួរទទួលទានយ៉ាងច្រើនក្នុងរយៈពេលពេញមួយថ្ងៃ ដោយមិនមានហានិយភ័យដល់សុខភាព។ មានវេជ្ជបណ្ឌិតមួយចំនួនផ្តល់អនុសាសន៍អោយកម្រិតទទួលទាន ក្នុងចន្លោះមិនលើស ពី ១០០ ទៅ ២០០ ម.ក្រ ក្នុងមួយថ្ងៃ គឹប្រហាក់ប្រហែល ២ ទៅ ៣ ពែងកាហ្វេក្នុងមួយថ្ងៃ។

ខាងក្រោមនេះជាផលប៉ះពាល់ខ្លះៗពីការទទួលទានម្ហូបអហារ និង/ឬ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនលើសកម្រិត ដូចជា៖ អត់ងងុយដេក, ឈឺក្បាល, មានអារម្មណ៍ញាប់ញ័រ, រសាប់រសល់, មិនស្រួលក្រពះ…។ល។

ដូច្នេះប្រសិនបើអ្នកមានការព្រួយបារម្មណ៍ពីការលើសជាតិកាហ្វេអ៊ីននោះ, អ្នកគួរតែពិនិត្យអោយបានច្បាស់ទៅលើពត៌មាន ដែលមានបោះពុម្ពនៅលើសំបកវិចខ្ចប់ចំណីអាហារ ឬក៏អាចសូរទៅក្រុមហ៊ុនផលិតផ្ទាល់តែម្តងប្រសិនបើចាំបាច់! ប្រសិនបើរកឃើញថាអ្នកបាន និងកំពុងទទួលទានអាហារដែលមានជាតិកាហ្វេអ៊ីនច្រើន, អ្នកគួរមានផែនការច្បាស់លាស់ដើម្បីកាត់បន្ថយវា។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s