ស្វែង​យល់​អំពី​ %DVs នៅលើ​សំបក​វិច​ខ្ចប់​ម្ហូប​​អាហារ

dv-1

រូបទី១៖ ឧទាហរណ៍តារាង %DV នៃអាហារមួយ

មានមិត្តភក្តិមួយចំនួនបានសួរខ្ញុំ តើអ្វីទៅជា (%DVs) ដែលជាទូទៅមានឃើញនៅលើសំបកវិចខ្ចប់ចំណីអាហារ។ ក្នុងការចេញផ្សាយលើកនេះ ខ្ញុំសូមលើកយករឿងខ្លះទាក់ទង និង %DVs នេះគ្រាន់អាចបានជាជំនួយក្នុងការយល់ដឹងបន្ថែម។

%DVs (The Percentage of Daily Value) ឬ ជាភាសារខ្មែរ (ចំនួនភាគរយនៃតម្លៃអាហារូបត្ថម្ភប្រចាំថ្ងៃ) គឺជាតម្លៃនៃអាហារូបត្ថម្ភចាំបាច់មួយចំនួន ដែលរាងកាយមនុស្សពេញវ័យម្នាក់ៗគួរទទួលទានសំរាប់រយៈពេលពេញមួយថ្ងៃ២៤ម៉ោង ។ ការគណនានេះផ្អែកលើមូលដ្ឋាន នៃតម្រូវការថាមពលប្រចាំថ្ងៃ ពីអាហារូបត្ថម្ភ ប្រមាណ ២,០០០ កាឡូរី។ អ្នក ក៏ប្រហែលជាដូចមនុស្សមួយចំនួនធំផ្សេងទៀតដែរ, គឺមិនយកចិត្តទុកដាក់ទៅលើថាតើអ្នកទទួលទានថាមពលប៉ុន្មាន កាឡូរីទេក្នុង ១ថ្ងៃទេ, ក៏ប៉ុន្តែអ្នកអាចប្រើ %DV ជាគោលថាតើអ្នកបាននិងកំពុងទទួលទាន ច្រើន ឬក៏ តិចជាង ២,០០០ កាឡូរី។

តាមនិយមន័យខាងលើរបស់ %DVs ក្រៅពីបរិមាណកាឡូរី វាក៏អាចប្រាប់ផងដែរថាលោកអ្នកនឹងទទួលទានអាហារដែលមានអាហារូបត្ថម្ភចាំបាច់ផ្សេងទៀតតិច ឬច្រើនដូចជាសារធាតុខ្លាញ់, ប្រេង, វីតាមីន និងសារធាតុខនិចផ្សេងៗទៀត។

dv-2

រូបទី២៖ ឧទាហរណ៍ទៅលើ កាបូហាយដ្រាត

យោងតាម រូបទី១, យើងមកពិនិត្យមើលរូបទី២។ ប្រសិនបើយើងពិនិត្យតែ Total Carbohydrate (កាបូហាយដ្រាតសរុប) ដូចមាននៅក្នុងតារាងនៃរូបទី ១, ការទទួលទាន ១កញ្ចប់ វាស្មើរនឹង ១០% នៃកម្រិតដែលមនុស្សម្នាក់គួរទទួលទាន ក្នុងរយៈពេលពេញ មួយថ្ងៃ។ ប្រសិនបើទទួលទាន ២កញ្ចប់, នោះកម្រិត កាបូហាយដ្រាតដែលបានទទួលទានត្រូវគុណនឹង ២ដែល សមាមាត្រទៅនឹង ២០%។ សល់ក្រោយពី ការបរិភោគខាងលើ កម្រិតកាបូហាយដ្រាតដែលអ្នកគួរទទួលទានបានទៀត គឺ (១០០% – ២០% = ៨០%) ពីអាហារផ្សេងៗទៀតនៅក្នុងរយៈពេលពេញមួយថ្ងៃជាមួយគ្នានោះ ដែលអាចមានដូចជា អាហារសម្រន់ និង ភេសជ្ជៈផ្សេងៗទៀត…។ល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s