៦ចំនុច​ដែល​ត្រូវ​ឆែក​​មុន​សាក​ល្បង​​ផែនការ​សង្រ្គោះ​បន្ទាន់

erp-tool-kitsតើអ្នកគួរមានអ្វីខ្លះមុននឹងអនុវត្តផែនការសង្រ្គោះបន្ទាន់ និងផែនការរត់គេចដែលមានជាស្រេចនៅក្នុងសហគ្រាសរបស់លោកអ្នក, ដូច្នេះអ្នកដែលជាក្រុមការងារអាចប្រាកដថាការសម (ការសាកល្បង) ដែលនឹងកើតឡើងនោះនឹងទទួលបានប្រសិទ្ធភាពខ្ពស់។ ជាជាងគ្រាន់តែការដើរតាមប្លង់រត់គេចពីកន្លែងធ្វើការនៅពេលឮស៊ីរ៉ែនរោទ៍ ទៅជួបជុំគ្នានៅកន្លែងប្រមូលផ្តុំ ថែមពីនេះទៀតគួរមានការផ្តោតទៅលើការងារមួយចំនួនដែលការចេញផ្សាយលើកនេះនឹងបកស្រាយជូន៖

១. ព្រាងទិសដៅ និង វត្ថុបំណង

មុនពេលអ្នកចាប់ផ្តើមគំរោងណាមួយ, វាមានការចាំបាច់ណាស់ដែលអ្នកត្រូវចាប់ផ្តើមជាមួយនឹងការបញ្ចប់នៅក្នុងចិត្តជាមុន, ការព្រាងទិសដៅ និង វត្ថុបំណងអាចរួមបញ្ចូលដូចខាងក្រោម៖

  • សាកល្បងប្លង់រត់គេច និង ឧបករណ៍អាសន្នទាំងឡាយ
  • ធ្វើអោយប្រាកដថាទំនាក់ទំនងរវាងក្រុមការងារ អ្នកតំណាង និង អជ្ញាធរក្នុងតំបត់មានភាពរលូន
  • ផ្ទៀងផ្ទាត់ប្រសិទ្ធនៃការហ្វឹកហ្វឺនដល់បុគ្គលិក

ទិសដៅរបស់អ្នកត្រូវតែច្បាស់លាស់សំរាប់សហគ្រាស និងស្ថានភាពហេតុការណ៍ដែលត្រូវសាកល្បង។ រឿងដែលសំខាន់គឺអ្នកត្រូវច្បាស់អំពីមូលហេតុដែលត្រូវធ្វើការសាកល្បង និង អ្វីដែលរំពឹកទុកចេញពីការសាកល្បងនោះ។

២. ចាត់តាំងតូនាទីអោយបានច្បាស់លាស់

ធ្វើផែនការសាកល្បងពេលមានអាសន្នគួរតែចាប់ផ្តើមច្រើនខែមុនដើម្បីកំណត់តូនាទីអ្នកដែលចូលរួម។ ជាឧទាហរណ៍ត្រូវមានការកំណត់ការទទូលខុសត្រូវសំរាប់ភារកិច្ចមានដូចខាងក្រោម៖

  • ការបញ្ជាឧបត្តិវហេតុ
  • ទំនាក់ទំនងជាមួយភ្នាក់ងារខាងក្រៅ
  • ទំនាក់ទំនងជាសាធារណៈ
  • អ្នកសំរបសំរួលការជម្លៀស

៣. ជូនដំណើងដល់បុគ្គលិក (ឫអត់)

ចំនុចសំខាន់ដែលត្រូវកត់ចំណាំគឺថាក្រុមដឹកនាំសកម្មភាពរត់គេចខុសពីក្រុមដែលត្រូវរត់គេចពេលធ្វេើសម។  វាមានគុណប្រយោជន៍ច្រើនប្រសិនបើមិនមានការជូនដំណឹងជាមុនក្នុងករណីប្រព័ន្ធសុវត្ថភាពមានភាពចាស់ទំច្រើនឬួចហើយនោះ, ព្រោះវាឆ្លុះបញ្ចាំងនូវការឆ្លើុយតបជាក់ស្តែងនៅពេលមានគ្រោះអាសន្នពិតប្រាកដ។ ទោះយ៉ាងណាក៏ដោយដើម្បី កុំអោយបុគ្គលិកមានការភ្ញាក់ផ្អើលខ្លាំងគេអាចជូនដំណឹងនៅពេលធ្វើសមនោះតែម្តង។

៤. បង្កើតនូវស្ថានការណ៍លំអិត និង មានការរៀបរាប់ច្បាស់លាស់

ដាក់បញ្ចូលទៅក្នុងផែនការនូវស្ថានការណ៍ធ្វើសម ដូចជា៖ ភ្លើងឆេះ, រញ្ជួយដី, ផ្ទុះគីមី, លេចសារធាតុវិទ្យុសកម្ម, លេចអាម៉ូញាក់…។ល។ ទាំងនេះមានសារសំខាន់ណាស់ដើម្បីត្រៀមអោយរួចជាស្រេចនូវធនធានចាំបាច់ទាំងឡាយដែលត្រូវការនៅពេលធ្វើសម។

៥. រៀបចំចាត់ចែងធនធាន

តើគួរមានអ្វីខ្លះនៅពេលធ្វើសមការរត់គេច, ដែលអ្នកគ្រប់គ្នាអាចប្រើប្រាស់បាននៅថ្ងៃនោះ ត្រូវមានការរៀបចំជាក់លាក់ និងច្បាស់លាស់សំរាប់ព្រិត្តិការណ៍នៃឧបត្តិវហេតុណាមួយ។ ខាងក្រោមនេះជាឧទាហរណ៍ខ្លះ៖

  • អ្នកជូនដំណឹងទៅអជ្ញាធរមូលដ្ឋានប្រសិនបើអ្នកត្រូវការពួកគេចូលរួម
  • ឧបករណ៍ដែលត្រូវប្រើដូចជា, ឧបករណ៍បំពងសំលេង, អាយកូម, ឧបករណ៍សង្រ្គោះ បឋមផ្សេងៗទៀត

៦. កំណត់នូវការរំពឹងទុក

ទោះបី អ្នកបានជូនដំណឹងជាមុន ឬអត់, អ្នកចូលរួមទាំងអស់ត្រូវយល់អំពី សារប្រយោជន៍នៃការធ្វើសមនេះ និង ត្រូវចាត់ទុកដូចជាការជម្លៀស ឬការរត់គេចពិតប្រាកដ។ អ្នករាល់គ្នាត្រូវចូលរួមអោយសកម្មនិងយល់ពីតួនាទី រៀងៗខ្លួន សូមកុំអោយមានពាក្យថា «វាគ្រាន់តែជាការសាកល្បងតែប៉ណ្ណោះ»។

ជាចុងក្រោយការសមផែនការរត់គេចពេលមានគ្រោះអាសន្នគឺជាជំហ៊ានចាប់ផ្តើមមួយ បន្ទាប់មកតើអ្នកនឹងធ្វើអ្វីទៀតដើម្បីបង្កើតបរិស្ថានការងារមួយដែលមានសុវត្ថភាព និង កំណត់អោយបាននូវចន្លោះប្រហោងពីការអនុវត្តន៍ផែនការនេះក្នុងទិសដៅកែរប្រែរអោយប្រសើរជាងមុន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s