វិធី​ ៤​យ៉ាង​ដើម្បី​ធ្វើ​អោយ​មាន​ភាព​ប្រ​សើរ​ឡើង​ ការ​តាម​ដាន​រក​អោយ​ឃើញ (Traceability) នៅក្នុង​ផលិត​កម្ម​ចំណីអាហារ

traceability-1ការធ្វើអោយប្រសើរឡើងនូវការតាមដានរកអោយឃើញ (Traceability) មិនត្រឹមតែអាចជួយការពារទុកជាមុនទៅលើហានិយភ័យដែលងាយគ្រោះថ្នាក់ដល់អតិថិជន និងអ្នកបរិភោគ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងអាចជួយអោយសហគ្រាសអាចធ្វើការយកត្រឡប់មកវិញណុវផលិតផលដែលខូចបានលឿន និងឆាប់រហ័យ, ចំណាយលុយតិច, និងកាត់បន្ថយបាននូវភាពងាយរងគ្រោះថ្នាក់ខ្ពស់ដល់កិត្តិសព្ទក្រុមហ៊ុន និងប្លាកយីហោ។

មេរៀនលើកនេះខ្ញុំសូមនាំលោកអ្នកទៅយល់អំពី ៤កន្លែងសំខាន់ៗដែលអង្គភាពមួយគួរផ្តោតសំខាន់ទៅលើ ក្នុងទិសដៅធ្វើអោយប្រសើរឡើងនូវនិតិវិធីដូចរៀបរាប់ខាងលើ

១. ការតាមដាន និង ការទុកដាក់របាយការណ៍

នៅពេលដែលការហៅត្រឡប់មកវិញផ្ទុះឡើង អាទិភាពទីមួយគឹកំណត់អោយបាននូវផលិតផលដែលប៉ះពាល់ដូច្នេះលោកអ្នកអាចចញ្ចូលនៅក្នុងសេចក្តីប្រកាសការហៅត្រឡប់មកវិញ។ ការខ្វះខាតនូវរបាយការណ៍លម្អិតអាចនឹងកើនឡើងនូវ ដែនកំណត់, ថ្លៃខ្ពស់, ដែលនៅពេលនោះក្រុមហ៊ុនលោកអ្នកទទួលរងនូវការប៉ះទង្គេចកាន់តែធ្ងន់ធ្ងរទៅលើកិត្តិសព្ទប្លាកយីហោ។

ការអនុវត្តន៍ប្រព័ន្ធ FSMS មានមុខងារច្រើនដែលរួមបញ្ចូលតាំងពី ការទទួលទំនិញ, ការដឹកជញ្ជូន និងការផលិតដែលវាមានភាពចាំបាច់ក្នុងការដឹងភ្លាមៗថាតើផលិតផលនៅកន្លែងណា, នៅពេលណា។ តាមរយៈនេះវាអនុញ្ញាតិអោយមានការជូនដំណឹងដល់អ្នកលក់រាយ, និង អ្នកផ្គត់ផ្គង់បានទាន់ពេល។

២. ទស្សមានភាពរបស់សង្វាក់ផ្គត់ផ្គង់

យ៉ាងហោចណាស់ត្រូវមានការតាមដានរកអោយឃើញតាមពី ផ្លូវ គឺទៅរកផ្នែកខាងលើរហូតដល់អ្នកផ្គត់ផ្គង់ និង ចុះក្រោមរហូតដល់អ្នកលក់រាយពីកន្លែងណាមួយក៏ដោយនៃខ្សែរសង្វាក់ផលិតកម្មអាហារ។

Traceability-3.gif

រូបភាពគោលនៃខ្សែរសង្វាក់ផលិតកម្មអាហារមួយ

៣. ការតាមដានពិនិត្យមើលដោយភាពសកម្មជាមុន

ជាការពិតដ៏រាបណាផលិតផលខូចចរាចរកាន់តែយូរ, ភាពលំបាកកាន់តែមានច្រើនក្នុងការតាមដានរកផលិតផលដែលបានចែកចាយរួចទៅក្នុងទីផ្សារ។

៤. ធ្វើលំហាត់សមទៅលេើនិតិវីធី នៃការហៅត្រឡប់មកវិញ (Mock Recall)

មិនខុសគ្នាឆ្ងាយពីពេលលោកអ្នកហាត់សមលត់អគ្គីសភ័យ និងរត់គេចពេលមានគ្រោះអាសន្ននោះទេ, វាពិតជាមានតម្លៃក្នុងការហាត់សមជាប្រចាំទៅលើការហៅត្រឡប់មកវិញនូវផលិតផលខូច, នោះអ្នកនឹងដឹងថាក្រុមការងាររបស់លោកអ្នកប្រើប្រាស់រយៈពេលប៉ុណ្ណាក្នុងការគ្រប់គ្រងទៅ លើផលិតផលខូច និងនិតិវិធីខាងលើមានប្រសិទ្ធភាពក្នុងកម្រិតណា។

អ្នកគួរហាត់សមទៅលើស្ថានភាពណាដែលទំនងនឹងកើតមានក្នុងខ្សែងសង្វាក់ផលិតកម្មរបស់លោកអ្នក!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s