​យល់ដឹង​ពីសារធាតុ​ហ្វកម៉ាលីន ​(Formalin)

Formaldehyde.gif

រូបទី១៖ រូបមន្តគីមី ហ្វកម៉ាល់ដេហាយ

ហ្វកម៉ាលីន គឹជាល្បាយសូលុយស្យុងពី ហ្គាស «ហ្វម៉ាល់ដេហាយ» (Formaldehyde) ប្រមាណជាង ៣០%។ ជាទូទៅ ហ្វកម៉ាលីនជាឈ្មោះគេប្រើនៅតាមទីផ្សារ ហើយក្នុងល្បាយ ហ្វកម៉ាលីន (Formalin) នៅតាមទីផ្សារច្រើនតែមាន មេតាណុល ដូចរូបទី២នេះ។

Solution of Formaldehyde.gif

រូបទី២៖ ហ្វកម៉ាលីន ដែលមាន ហ្វកម៉ាល់ដេហាយ ៣៧% និង មេតាណុល ១៥%

ការប្រើប្រាស់ ហ្វកម៉ាលីន៖ ក្រៅពីមន្ទីពិសោធន៍, ហ្វកម៉ាលីនត្រួវបានគេប្រើប្រាស់ជាទូទៅ ជាថ្នាំសម្លាប់មេរោគ, ជាសារធាតុរក្សារទុកអោយបានយូរ។ល។ ការប្រើប្រាស់ហ្វម៉ាលីនជាទូទៅមាននៅតាម រោងច្រកផលិតផ្លាស់ស្ទីក, តំបាញ, ឈើកែរច្នៃ, ការផលិតគ្រឿងសម្អាង និងក្រដាសជាដើម។ ការប្រើរប្រាស់ដែលគេស្គាល់ជាទូទៅនៅកម្ពុជា គឺការយកទៅចាក់ចូលក្នុងសពដើម្បីការពារកុំអោយឆាប់ស្អុយរលួយ ក្នុងទិសដៅតម្កល់ទុកបានយូរថ្ងៃសម្រាប់ប្រារពពិធី។ សារធាតុ ហ្វកម៉ាល់ដេហាយ ក៏មាននៅក្នុងផ្សែងបារីផងដែរ។

ផលប៉ះពាល់សុខភាព៖ មានការរកឃើញជាច្រើន (*) បានបង្ហាញថា ហ្វម៉ាលីន ឬ ហ្វម៉ាល់ដេហាយ គឺជាសារធាតុដែលជំរុញ និង បង្ករអោយមានជំងឺមហារីក ប្រសិនបើមនុស្សស្រូបចូលតាមផ្លូវដង្ហើម។ យ៉ាងណាមិញ បើតាម WHO-2005 គឺពុំមានភស្តុតាងគ្រប់គ្រាន់ដែលថា ហ្វកម៉ាល់ដេហាយអាចជាកតាលីករបណ្តាលអោយមានមហារីកតាមរយៈការបរិភោគអាហារនោះទេ (**)។

មនុស្សដែលប៉ះពាល់ផ្ទាល់ជាមួយ ហ្វកម៉ាល់ដេហាយតាមរយៈការដកដង្ហើមចូល ក៏អាចមានបញ្ហាសុខភាពផ្សេងៗទៀតដែរដូចជា៖

  • ហូរទឹកភ្នែក
  • រមាស់ស្បែក
  • មានអារម្មណ៍រលាកភ្នែក, ច្រម៉ុះ, និងបំពង់ក
  • ចង់ក្អួត

នៅតាមបរិស្ថានកន្លែងធ្វើការ៖ OSHA របស់សហរដ្ឋអាមេរិកបានកំណត់កម្រិតហ្គាស់ ហ្វកម៉ាល់ដេហាយ នៅក្នុងខ្យល់ មិនលើសពី ០,៧ ppm ជាមធ្យមភាគក្នុងរយៈពេល ៨ម៉ោង, ហើយមិនត្រូវលេើសពី ២ppm។ និយោជកមានកាតព្វកិច្ច ត្រួតពិនិត្យមើលកំរិតជាតិ ហ្វម៉ាល់ដេហាយនេះ និងត្រូវមានផ្តល់នូវឧបករណ៍ការពារចាំបាច់ប្រសិនបើរកឃើញថាមានលើសកម្រិតអនុញ្ញាត។

ខ្ញុំមិនច្បាស់ថានៅកម្ពូជាមានច្បាប់គ្រប់គ្រងការប្រើប្រាស់សារធាតុនេះនៅឡើយទេ, ឬកម្រិតអនុញ្ញាតនៅក្នុងចំណីអាហារ ឬក្នុងខ្យល់ដកដង្ហើមនោះទេ, ប៉ុន្តែបើតាមពត៌មានថ្មីៗនេះបានអោយដឹងថាមិនមានការអនុញ្ញាតអោយប្រើប្រាស់សារធាតុ ហ្វកម៉ាលីននោះទេទៅលើចំណីអាហារ។ ជាការពិតការប្រើប្រាស់ ហ្វកម៉ាល់ដេហាយនៅក្នុងចំណីអាហារគឺល្មើសទៅនឹងច្បាប់ការប្រើប្រាស់សារធាតុរក្សារទុកអោយបានយូរសំរាប់អាហារ (Preservatives in Foods Regulation) ក្នុងប្រទេសចិន ហុងកុង និង ប្រទេសមួយចំនួនទៀត។

មានការសិក្សាររកឃើញសារធាតុ ហ្វកម៉ាល់ដេហាយ នេះក៏មាននៅក្នុងម្ហូបអាហារធម្មជាតិមួយចំនួនដែរដូច តារាង១ ខាងក្រោម (***) ដែលបង្ហាញតួលេខកម្រិត ហ្វកម៉ាល់ដេហាយ នៅក្នុងអាហារធម្មជាតិ។ ហើយមកដល់ពេលនេះខ្ញុំក៏មិនទាន់មានពត៌មានថាតើកម្រិតព្រមព្រៀងគ្នាជាសកលស្ថិតនៅកម្រិតណាដែរនៅក្នុងម្ហូបអាហារធម្មជាតិទាំងឡាយ។

table-of-aldehyde-in-food

តារាង១៖ កម្រិតសារធាតុ ហ្វកម៉ាល់ដេហាយក្នុងអាហារធម្មជាតិមួយចំនួន

ខាងក្រោមនេះជាអនុសាសន៍ខ្លះដែលអាចកាត់បន្ថយជាតិ ហ្វកម៉ាល់ដេហាយបានខ្លះពីចំណីអាហារ៖

  • លាងគ្រប់ចំណីអាហារអោយបានស្អាតជាមួយទឹកដែលហូរ
  • ត្រាំបន្លែ ឬសាច់ដែលក្រៀមៗមុនយកមកចំអិន
  • ចម្អិនអាហារអោយដល់សីតុណ្ហភាព ៧៥oCយ៉ាងទាប
  • គួរជ្រើសរើសយកចំណីអាហារណាដែលមានប្រភពដែលអាចជឿរទុកចិត្តបាន
  • កុំប្រើប្រាស់បន្ថែមសារធាតុ ហ្វកម៉ាលីនដោយមិនមានការអនុញ្ញាត ឬដោយមិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s