មាន​អ្វី​ថ្មី​ពី ISO 14001:2015 កំណែរ​ថ្មី?

ISO 14001-2015.gifអាចនិយានបានថា ISO14001:2015 កំណែរថ្មីបានកើតចេញពីការរុុះរើទាំងស្ទើរតែទាំងស្រុងពី ច្បាប់វគ្គមុន ឬពីកំណែរចាស់២០០៤។ ច្បាប់ ISO 14001 ខ្ញុំអាចនិយាបានថា កំណែរថ្មីដែលមានភាពបត់បែនច្រើនជាងមុនក្នុងការអនុវត្តន៍អោយឆ្លើយតបទៅតាមបទដ្ឋានដែលបានកំណត់ និង ផ្តល់ភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលគំនិតនៅទូទាំងខ្សែរសង្វាក់អាជីវកម្ម ឬផលិតកម្មទាំងមូល។ ប្រសិនបើអង្គភាពរបស់លោកអ្នកមានវិញ្ញាបនប័ត្រកំណែរចាស់ (កំណែរ ២០០៤) លោកអ្នកមានពេលដល់ ខែ កញ្ញា ២០១៨, ដើម្បីធ្វើផែនការឈានទៅទទួលយកវិញ្ញាបនប័ត្រកំណែរថ្មី។ តាមរយៈការអនុវត្តតាមច្បាប់ ISO14001:2015,

ក្នុងការអនុវត្តន៍ច្បាប់ខាងលើនេះ, នៅពេលដែលលោកអ្នកកំណត់នូវបរិបទ, វិភាគឪកាស និងចាត់ការទៅលើហានិយភ័យ, លោកអ្នកស្ថិតនៅលើទីតាំងដ៏រឹងម៉ាំមួយដើម្បីឈានទៅរករបៀបធ្វើការមួយដែលប្រកបដោយការធ្វើអោយប្រសើរឡើងជាប្រចាំ។ ខាងក្រោមនេះខ្ញុំសូមចូលរួមចែករំលែកចំនុចដែលគួរអោយកត់សំគាល់ខ្លះៗពីការអនុវត្តន៍ច្បាប់ ISO 14001:2015៖

  • ផ្តល់ភាពបត់បែនច្រើន និងងាយដាក់បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងក្នុងអង្គភាព
  • ក្រុមហ៊ុនអាចទទួលបានការចូលរួមច្រើនពីបុគ្គលិកគ្រប់កម្រិត, បណ្តុះនូវនិតិវិធីល្អៗច្រើនក្នុងន័យឈានទៅរកអត្ថប្រយោជន៍ប្រកួតប្រជែងខ្ពស់
  • វាមិនគ្រាន់តែជាការគ្រប់គ្រងការប៉ះពាល់បរិស្ថានដែលបង្ករចេញពីសហគ្រាសប៉ុណ្ណោះទេ តែវាបានបញ្ចូលការប៉ះពាល់ផ្នែកបរិស្ថានមកលើសហគ្រាស់ផងដែរ
  • ការគ្រប់គ្រងបរិស្ថានលើសពីការបំពុល និងការបញ្ចេញសារធាតុពុល, វាបញ្ចូលរួមយ៉ាងហោចណាស់នូវការគ្រប់គ្រងទៅលើការប្រើប្រាស់ទឹក, អគ្គីសនី និងការគ្រប់គ្រងទៅលើកាកសំណល់ផ្សេងៗ
  • មានទស្សនវិស័យខ្ពស់ទៅលើកត្តាផលប៉ះពាល់ផ្នែកបរិស្ថានចាប់ពីការទិញ វត្ថុធាតុកដើម, ការរៀបចំប្លង់ក្នុងផ្នែកផលិតកម្មទាំងមូល, ភស្តុភារដឹកនាំ, និងការបញ្ចេញចោល ឬកំទេចចោល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s