អន្ទាក់​គ្រោះ​ថ្នាក់​ ៥​យ៉ាង​ដែល​តែង​តែ​កើ​ត​មាន​នៅក្នុង​ CAPA

capa-1CAPA (Corrective and Preventive Actions) គឺជាចំនុចស្នូលមួយដើម្បីទទួលបាននូវភាពជោគជ័យនៃផលិតកម្មស្អាត និងការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀត។ នៅតាមរោងចក្រមួយចំនួន, ខ្ញុំបានសង្កេតឃើញថាមានមានការប្រើប្រាស់ប្រព័ន្ធ CAPA មិនទាន់មានប្រសិទ្ធភាពខ្ពស់ហើយជាទូទៅមានការងាកចាកចេញពី ការវិភាគ ទៅលើបញ្ហា និងមិនបានកំណត់ឪកាសក្នុងការធ្វើអោយប្រសើរឡើងអោយបានពេញលេញ។ ខាងក្រោមនេះ ខ្ញុំសូមចែករំលែងនូវទស្សនៈវិស្ស័យមួយចំនួនដែល CAPA អាចនឹងឈានដល់អន្ទាក់គ្រោះថ្នាក់នាពេលអនាគតដោយឧបសគ្គ ៥យ៉ាងដូចខាងក្រោម។

១. ដាក់គ្រប់រឿងចូលក្នុងប្រព័ន្ធ CAPA

វាពិតជាមានការលំបាកប្រសិនបើអ្នកមានចំនួន CAPA គរដូចភ្នំ, ប៉ុន្តែអ្វីដែលគួរពិចារណារនោះគឺ ការប៉ាន់ប្រមាណទៅលើហានិយភ័យ និងការកំណត់អាទិភាព ដែលអាចអោយអ្នកកំណត់បានថាតើចំនុចមួយណាដែលត្រូវការការវិភាគ ឬស៊ើបអង្កេតថែមទៀត ឬ ក៏ ចំនុចមួយណាដែលអាចដោះស្រាយបានភ្លាមៗនៅនឹងកន្លែង។ នៅពេលដែល CAPA នៅក្នុងប្រព័ន្ធ ការញែកតាមកម្រិតហានិយភ័យអាចជួយបានច្រើនក្នុងការកំណត់អាទិភាព។

២. ស្មានជាមុននូវឬសគល់នៃបញ្ហា

គោលបំណងសំខាន់នៃការស៊ើបអង្កេតទៅលើឬសគល់នៃបញ្ហាគឺវិភាគជាលក្ខណៈប្រព័ន្ធទៅលើប្រភពពិតប្រាកដរបស់បញ្ហា។ ការស្មានជាទូទៅមានលក្ខណៈលម្អៀងដែលអាចនាំទៅរកការសន្និដ្ឋានខុស។ នៅតាមសហគ្រាសមួយចំនួន, ជាឧទាហរណ៍ខ្ញុំតែងតែឃើញមានការបញ្ជូនបុគ្គលិកទៅទទួលវគ្គហ្វឹកហ្វឺនវិញដោយមិនបានលើកយកសំនួរខាងក្រោមមកវិភាគទៅដល់ឫសគល់នៃបញ្ហា

  • តើប្រព័ន្ធហ្វឹកហ្វឺនដែលមានស្រាប់គ្រប់គ្រាន់ឫនៅ, ឫក៏គួរមានការធ្វើបច្ចុប្បន្នភាព?
  • ហេតុអ្វីបានជាមានកំហុសកើតឡើងបានពីប្រព័ន្ធដែលមានស្រាប់?
  • តើការងារមួយនេះចាំបាច់ត្រូវមានការហ្វឹកហ្វឺនជាប្រចាំ ដោយសារតែភាពសាំញ៉ាំ និងការផ្លាស់ប្តូររបស់វាដែរឬទេ?

ចំនុចសំខាន់គឺត្រូវចាប់ផ្តើមពីជំហ៊ានដំបូង និងជៀសអោយផុតពីការស្មានជាមុន។

៣. ការសហការ និង ប្រព័ន្ធតាមដានមិនទាន់គ្រប់គ្រាន់

មានក្រុមហ៊ុនជាច្រើនបាននិងកំពុងប្រើប្រាស់ Ms. Excel, E-Mail ឬ Ms. Word ដើម្បីគ្រប់គ្រងដំណើរការ CAPCA ដែលចុងក្រោយបង្អស់រឿងរ៉ាវទាំងនោះបានកប់ចោលទៅក្នុងប្រអប់សំបុត្រសារអេឡិកត្រូនិក និងចំណាយពេលច្រើនដើម្បីតាមដាន។ គួរមានកម្មវិធីងាយៗមួយចំនួនដែលអាចជួយបាន

  • ទុកដាក់នូវពត៌មាន CAPA នៅកន្លែងមួយដែលងាយរក និងមានការជូនដំណឹងជាស្វ័យប្រវត្ត
  • ដាក់ស្នើរអោយមានការពិនិត្យ, វិភាគទៅលើឬសគល់នៃ បញ្ហា, សកម្មភាពកែរតម្រូវ និងការផ្ទៀងផ្ទាត់
  • កំណត់ការទទួលខុសត្រូវតាមកម្រិតថ្នាក់ដឹកនាំ

៤. មិនបានបិទបញ្ហាបានត្រឹមត្រូវ

គោលបំណង់សំខាន់មួយទៀតរបស់ដំណើរការ CAPCA គឺការកាត់បន្ថយហានិយភ័យ។ មានមនុស្សមួយចំនួនយល់ថាការងារ CAPA ត្រូវបានបញ្ចប់នៅពេលដែលសកម្មភាពកែរតម្រូវបានដាក់ចេញរួចរាល់ដោយមិនបានផ្ទៀងផ្ទាត់ថាតើហានិយភ័យពិតជាបានកាត់បន្ថយដល់កម្រិតដែលអាចទទួលយកបានឬនៅ។

៥. ការទុកដាក់ឯកសារមិនបានត្រឹមត្រូវ

នៅក្នុងប្រព័ន្ធគ្រប់គ្រងគុណភាព ក៏មិនខុសពីប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀតប៉ុន្មានដែរ, ដំណើរការ CAPA គឺរជាតម្រូវការមួយយ៉ាងសំខាន់។  បញ្ហាមួយចំនួនទាក់ទងទៅនឹងការទុកដាក់ឯកសារមានជារួម៖

  • មិនមានពត៌មានលម្អិត
  • ស្មានទុកជាមុននូវភាពថ្នឹក
  • មិនមានការហ្វឹកហាត់បានត្រឹមត្រូវ

គួរចងចាំថាប្រព័ន្ធ CAPA អាចជួយបានដ៏រាបណាយើងប្រើប្រាស់វាដោយមានចិត្តបើកទូលាយ និងការតាំងចិត្តខ្ពស់ទៅលើកាវិភាគអោយបានហ្មតចត់៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s