កំហុស​ ៤​យ៉ាង​ទាក់​ទង​ទៅ​នឹង​​ការ​ទុក​ដាក់​ឯកសារ

recordkeeping2នៅតាមប្រទេសជឿនលឿនមួយចំនួន ការអនុវត្តន៍ប្រព័ន្ធ គ្រប់គ្រងគុណភាពអាចជាបទបញ្ជារតាមច្បាប់ក្នុងស្រុក និងជាទូទៅមានសវនកម្មពីខាងរដ្ឋជាប្រចាំ។ ដូច្នេះដើម្បីជាភស្តុតាងបង្ហាញពី ភាពអនុលោម ឯកសាររបាយការណ៍ដើរតួសំខាន់ណាស់ក្នុងបរិបទនេះ។ ក្នុងការចេញផ្សាយលើកខ្ញុំសូមចែករំលែកនូវរឿងរ៉ាវ ៤យ៉ាង ទាក់ទងទៅនឹងការទុកដាក់របាយការណ៍ និងប្រព័ន្ធឯកសារដែលជាទូទៅបានកើតមានឡើងក្នុងកំឡុងពេលសវនកម្មនានាដូចខាងក្រោម

១. ការគ្រប់គ្រងមិនបានល្អទៅលើសិទ្ធនៃការចូលបាននៃប្រព័ន្ធគ្រប់គ្រងឯកសារ

ទិសដៅពីប្រព័ន្ធគ្រប់គ្រងឯកសារគឺដើម្បីអោយប្រាកដថាទិន្នន័យឯកសារមានលក្ខណៈពេញលេញ, មានស្ថេរភាព, ត្រឹមត្រូវ…។ល។ មានបញ្ហាខ្លះៗដែលគេបានរកឃើញនាពេលថ្មីៗនេះគឺ៖

  • អ្នកប្រើប្រាស់ចែករំលែកពត៌មានចូលប្រព័ន្ធជាមួយអ្នករួមការងារជាមួយគ្នា
  • ការគ្រប់គ្រងមិនច្បាស់លាស់ពីការការពារការលុប និងប្តូរទិន្នន័យ
  • មានអ្នកអាចចូលកែរ និតិវិធី, របៀបធធ្វើតេស្ត៍
  • ចុះបុរេកាលបរិច្ឆេទទៅលើរបាយការណ៍

ប្រព័ន្ធគ្រប់គ្រងឯកសារដែលមានប្រសិទ្ធភាពអាចការពារបញ្ហាដូចរៀបរាប់ខាងលើបានតាមរយៈវិធានការនៃការពិនិត្យមើល, អនុញ្ញាតិ និង បញ្ចេញអោយប្រើ…។ល។ និតិវិធីនេះអាចអោយអ្នកប្រើប្រាស់គ្រប់គ្រងទៅលើអ្នកណាជាអ្នកទទួលខុសត្រូវទៅលើជំហ៊ានមួយណា និង ត្រូវការរយៈពេលប៉ុន្មានដើម្បីបញ្ចប់ជំហ៊ាននិមួយៗ មុននឹងឯកសារកំណែរចុងក្រោយត្រូវបានចេញអោយប្រើប្រាស់។

២. ពុំមានសវនកម្មគ្រប់គ្រាន់សម្រាប់តេស្ត៍និតិវិធី

សវនកម្មទៅលើប្រព័ន្ធគ្រប់គ្រងឯកសារនឹងពិនិត្យមើលទៅលើយ៉ាងហោចណាស់ សកម្មភាពរបស់អ្នកប្រើប្រាស់ទៅលើប្រព័ន្ធ គ្រប់គ្រងឯកសារ, ការបាត់បង់ទិន្នន័យ ដែលអាចជាបញ្ហាធំៗ។ ខាងក្រោមនេះជាចំនុចខ្លះៗដែលគួរមាននៅក្នុងសវនកម្ម៖

  • លទ្ធផលតេស្ត៍ផលិតផលសម្រេច
  • ដំណាក់កាលដំណើរការសំណាក
  • ការកំណត់សំណាក
  • ថាវភាព ឬព្រំដែននៃនិតិវីធីសំខាន់ៗ

ក្នុងប្រព័ន្ធគុណភាពសហគ្រាសមួយគួរពិនិត្យមើលទៅលើរបាយការណ៍ផ្នែកផលិតកម្ម និងផ្នែកគ្រប់គ្រងគុណភាព រួមបញ្ចូលទាំងការប្រើប្រាស់ឯកសារមុនមានការអនុញ្ញាតិជាមុន, ការប្រើប្រាស់ឯកសារដែលមិនបានចុះលេខបានត្រឹមត្រូវ…។ល។

៣. វិធានការទៅលើទម្រង់ឯកសារដែលហួសកាលកំណត់

ការទុកដាក់ឯកសារដែលត្រូវប្រើនៅក្រៅពីប្រព័ន្ធគ្រប់គ្រងឯកសារក៏ជាបញ្ហាធំមួយដែរ។ ក្រុមហ៊ុន ឬសហគ្រាសគួរប្រាកដថា៖

  • ទម្រង់ឯកសារសំរាប់ធ្វើរបាយការណ៍ ត្រូវមានការគ្រប់គ្រងជាឧទាហរណ៍ការចុះលេខ និងការផ្ទៀងផ្ទាត់ទៅលើចំនួនការប្រើប្រាស់ធៀបទៅនឹងចំនួនដែលបានចុះលេខយកទៅប្រើ
  • ការគ្រប់គ្រងទៅលើទម្រង់បែបបទដែលបានប្រើខុស
  • ការបង្កើតក្រុមនៃការគ្រប់គ្រងឯកសារដូចជា ការប្រើប្រាស់ជាផ្លូវការ, ការសំងាត់, សម្រាប់ការប្រើប្រាស់ផ្ទៃក្នុងតែប៉ុណ្ណោះ…។ល។

៤. មិនមានរបាយការណ៍គ្រប់គ្រាន់ពីតំហែរទាំម៉ាស៊ីន

មានរឿងជាទូទៅមួយចំនួនដែលគេរកឃើញជាញឹកញយគឺការបរាជ័យក្នុងការទុកដាក់ឯកសារទាក់ទងទៅនឹងការថែរទាំម៉ាស៊ីន។ ប្រាកដណាស់ថាមុខងារឧបករណ៍ និងម៉ាស៊ីនមានភាពចាំបាច់ណាស់ដើម្បីផលិតចំណីអាហារ, ឬផលិតផលផ្សេងៗទៀតប្រកបដោយសុវត្ថភាព និងគុណភាពខ្ពស់។ ដូច្នេះប្រសិនបើអ្នកពុំមានរបាយការណ៍គ្រប់គ្រាន់បង្ហាញពីការថែរទាំម៉ាស៊ីននោះទេ នោះអ្នកនឹងមានបញ្ហាជាមិនខាននៅពេលសវនកម្មផ្នែកច្បាប់ណាមួយ។

មានប្រព័ន្ធគ្រប់គ្រងឯកសាបានត្រឹមត្រូវអាចជួយអោយបំបាត់បាននូវបញ្ហាដូចរៀបរាប់ខាងលើ ជាពិសេសការឆ្លើយតមទៅនឹងភាពអនុលោមនាពេលសវនកម្មវិញ្ញាបនប័ត្រណាមួយ។ វាក៏អាចជួយអោយមានប្រព័ន្ធស្វ័យប្រវត្តទៅលើ ព្យាសកម្ម និងកាលវិភាគដំហែរទាំឧបករណ៍ផងដែរ ដែលជាការពិតវាធានាបាននូវការកាត់បន្ថយការខូចម៉ាស៊ីនជាយថាហេតុណាមួយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s