ហានិយភ័យ​ពី​ការ​បំពុល​ដោយ​សម្លេង /​ Hazards from Noise Pollution

មានរឿងខ្លះដែលខ្ញុំពិបាកយល់ និង គិតមិនយល់នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នគឺ នៅពេលដែលមានកម្មវិធីម្តងៗ ដូចជា អាពាហ៍ពិពាហ៍, បុណ្យ, កម្មវិធីជប់លៀងផ្សេងៗ…។ល។ អ្វីដែលខ្ញុំសង្កេតឃើញ និងមិនយល់នោះគឺថាស្ទើរគ្រប់កម្មវិធី គេតែងតែចាក់ភ្លេងឮៗ ហើយនាំគ្នាជជែក ឬស្រែកជន្ទាលដាក់គ្នាខ្លាំងនៅក្នុងបរិស្ថានដែលមានសម្លេងខ្លាំងនោះទៅវិញ! ខ្លួនខ្ញុំផ្ទាល់ធ្លាប់ឃើញមាន និងចូលរួមផងដែរកម្មវីធីបុណ្យនៅតាមតំបន់មួយចំនួនដែលមានការចាក់មេក្រូ ៣ ទៅ៤ទិសតាំងពីព្រឹកព្រលឹមរហូតដល់ពេលយប់នឹងបើកសំឡេងឮខ្លាំងៗពេញភូមិ, ការធ្វើបែបនេះក៏មានមិនតិចដែរនៅតាមទីប្រជុំជន។ ជាទូទៅនៅពេលទទួលទានភោជនាហារតាមកម្មវិធីម្តងៗគេច្រើនប្រគុំតន្ត្រីខ្លាំងៗ ហើយអ្នកចូលរួមបែរជាមិនសូវបាននិយាយគ្នា ឬ ក៏ត្រូវចំណាយកម្លាំងធាតុយ៉ាងច្រើនក្នុងការជជែកគ្នាជាមួយមិត្តភក្តិរួមតុទៅវិញ។

Noise level by particular areas.gif

កម្រិតសម្លេងតាមតំបន់មួយចំនួន

វាប្រហែលជាក្លាយជាទម្លាប់ ឫប្រពៃណីនៅស្រុកខ្មែរយើងទៅហើយក៏មិនដឹង? អ្វីដែលយើងគួរស្វែងយល់នោះគឺនៅត្រង់ថា តើយើងគួរមានសុជីវធម៌អ្វីខ្លះទាក់ទងបញ្ហាខាងលើដែលមិនបង្ករសម្លេងខ្លាំងរំខានដល់អ្នកដទៃ? ខ្ញុំក៏មិនសូវយល់ច្បាស់ដែរថាគួរធ្វើបែបម៉េចដើម្បីប្លាស់ប្តូរទម្លាប់នេះ ក៏ប៉ុន្តែអ្វីដែលយើងគួរយល់ជាសមញ្ញនោះគឺនៅត្រង់ថា បទភ្លេង ឬ ចម្រៀងដែលយើងចូលចិត្ត មិនមែនមានន័យថាអ្នកដទៃនៅក្បែរយើងចូលចិត្តនោះទេ, ពេលដែលយើងចង់ច្រៀងលេងសប្បាយប្រហែលអ្នកដទៃទើបត្រលប់មកការងារហត់ហើយត្រូវការសម្រាក, យើងគិតថាយើងច្រៀងពិរោះ ក៏មិនប្រាកដថាអ្នកនៅក្បែរយើងចូលចិត្តបទដែលយើងច្រៀងនោះដែរ។

ថែមពីនេះទៅទៀត ទាក់ទងទៅនឹងសម្លេងនេះទៀតសោត, តាមការបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រប្រសិនបើយើងបណ្តែតបណ្តោយត្រចៀករបស់យើងត្រូវ សម្លេងឮខ្លាំងៗពេកនឹងអាចបណ្តាលអោយមានការខូចដល់ប្រព័ន្ធសោតទស្សជាយថាហេតុ, ដូចជាភាពអាចស្តាប់បានមានការធ្លាក់ចុះ, ឬក៏អាចបណ្តាលអោយបាត់បង់ភាពអាចស្តាប់បានទាំងស្រុង (ថ្លង់)។ ជាការពិតសម្លេងធម្មតាដែលសមស្របសំរាប់ត្រចៀករបស់មនុស្សយើងគឺនៅក្រោម ៨០dB (dB ជាខ្នាតសម្លេង)។ ប្រសិនបើយើងនៅក្នុងសម្លេងដែលលើសពី ៨០dB (តាមឧទាហរណ៍ដូចរូបភ្ជាប់) វាមានសក្តានុពលអាក្រក់ច្រើនដែលបណ្តាលអោយខូចភាពអាចស្តាប់បាន។

ear-plug-and-ear-muff

ឧបករណ៍ការពារត្រចៀក

នៅតាមសហគ្រាសដែលអនុវត្តន៍ ប្រព័ន្ធ OSHA (Occupation Safety and Health Administration), ឬ ISO 18001 ជាទូទៅ គេមានកម្មវិធីពិនិត្យមើល កម្រិតសម្លេងតាមផ្នែកនិមួយៗ និងមានការផ្តល់ជូននូវឧបករណ៍ចំបាច់សំរាប់ការពារប្រសិនបើកម្រិតសម្លេង ច្រើនជាង ៨០dB ដូចជា Ear Plug និង Ear Muff ជាដើមដល់បុគ្គលិក ឬអ្នកដែលមានការងារនៅតាមកន្លែងដែលមានសម្លេងខ្ពស់ជាង ៨០dB។ ហើយការពិនិត្យមើលកម្រិតនៃភាពអាចស្តាប់បានរបស់បុគ្គលិកនិមួយៗនៅពេលចូលបម្រើរការងារដំបូង ដែលការងាររបស់ពួកគេនឹងត្រូប៉ះពាល់ជាមួយសម្លេងខ្លាំងគឺជាជំហ៊ានគ្រឹះ និងខ្សែបន្ទាត់មូលដ្ឋានមួយ។ ប្រសិនបើខ្ញុំចាំមិនខុសនៅក្រោមក្រសួងការងារក៏មានបញ្ញត្តិខ្លះទាក់ទងនឹងការគ្រប់គ្រងសម្លេងនេះដែរដែលសហគ្រាសនានាចាំបាច់ត្រូវចាត់វិធានការគ្រប់គ្រងបញ្ហានេះ។

ជាចុងក្រោយខ្ញុំសង្ឃឹមថាអត្ថបទនេះនឺងអាចជាជំនួយខ្លះក្នុងការយល់ដឹងបន្ថែមពីហានិយភ័យដែលអាចកើតឡើងពីសម្លេងខ្លាំងៗ ហើយសង្ឃឹមថាប្រជាជនយើងមួយចំនួននឹងមានការប្លាស់ប្តូរឥរិយាបទ ក្នុងន័យករសាងសុជីវធម៌អោយបានខ្ពស់ជាងមុនសំរាប់ការរស់នៅជិតខាងគ្នា។ យើងនាំគ្នាការពារត្រចៀករបស់យើង និង អ្នកដ៏ទៃនៅជិតខាងគ្នា!

One thought on “ហានិយភ័យ​ពី​ការ​បំពុល​ដោយ​សម្លេង /​ Hazards from Noise Pollution

  1. Pingback: ហានិយភ័យ​ពី​ការ​បំពុល​ដោយ​សម្លេង /​ Hazards from Noise Pollution | ក្រុមការងារ​ សាស្ត្រា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s