JSA ការ​វិភាគ​​​សុវត្ថ​ភាព​ការ​ងារ​គឺ​ជា​អ្វី?

JSA-1.gif

A Portion of Risk Matrix

JSA (Job Safety Analysis) ពាំនាំមកនូវការវិភាគទៅនិតិវិធីការងារ ហើយអង្កន់វាទៅជាជំហ៊ានតូចៗ, ដែលអាចកំណត់បាននូវសក្តានុពលគ្រោះថ្នាក់កាន់តែងាយស្រួល, ឬក៏ដូចជាជំហ៊ានមួយដែលជួយបន្ថយនូវហានិយភ័យពីឧបត្តិវហេតុសុវត្ថភាពណាមួយ។ នេះអាចរួមបញ្ចូលតាំងពី ការកំណត់ពីឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួន (PPE: Personal Protective Equipment), ការធ្វើការងារណាមួយជាពិសេស ទៅតាមរបៀបរបបសុវត្ថិភាពដែលមានដូចជា (LOTO: Log-Out Tag-Out)។ កម្មករនិយោជិកគួរពិនិត្យមើលនូវ JSA ដែលទាក់ទងទៅរបៀបរបបធ្វើការ ដូច្នេះពួកគេអាចដឹងជាមុននូវអ្វីដែលអាចជាបញ្ហា និង អ្វីដែលអាចបង្ការបញ្ហាទុកជាមុន។ ចងក្រងនូវបណ្ណាល័យ JSA, ដាក់រាល់ពត៌មានសុវត្ថិភាពអោយដល់បុគ្គលិក នឹងជួយពួកគាត់អោយធ្វើការមិនមានហានិយភ័យដល់ខ្លួនឯង និងអ្នកដ៏ទៃ។

មានសហគ្រាសអនុវត្តន៍ JSA ដែលជាផ្នែកមួយនៃកម្មវិធីសុវត្ថភាពដែលជាទូទៅរបៀបដែលគេប្រើគឺ Risk Matrix ដើម្បីគណនាទំហំហានិយភ័យ។ ខាងក្រោមនេះជាចំនុចសំខាន់ៗមួយចំនួនដែលបានមកពីបរិបទនៃ JSA៖

  • ផ្តល់អោយលោកអ្នកនូវជំហ៊ានដែលត្រូវអនុវត្តន៍ទៅលើហានិយភ័យពីខ្ពស់បំផុត និងទាមទារអោយមានការវាយតម្លៃដែលមានការយកចិត្តទុកដាក់ខ្ពស់
  • កម្រិតចំនួនហានិយភ័យ ចាត់ចំណាត់ថ្នាក់នូវរាល់និតិវិធីទាំងស្រុង ដែលអាចអោយលោកអ្នកយល់ថាតើវិធានការការពារដែលបានដាក់ចុះពិតជាកាត់បន្ថយបានហានិយភ័យដល់កម្រិតដែលទទួលយកបាន
  • ផ្តល់ជូនលោកអ្នកនូវវិធីសាស្ត្រកាត់ៗដើម្បីកំណត់ថាតើនិតិវិធីណាមួយ ឬជំហ៊ានណាមួយដែលត្រូវពិនិត្យឡើងវិញ ឬ កែរប្រែរឡើងវិញ

ទោះយ៉ាងណាក៏ដោយ ក្នុងទិសដៅបំបាត់ ឬកាត់បន្ថយ ហានិយភ័យវាមិនមែនគ្រាន់តែការបង្កើត JSA ហើយបន្ទាប់មកចងក្រងជាឯកសារទុកប៉ុណ្ណោះទេ។ JSA ត្រូវតែមានលក្ខណៈជាប្រព័ន្ធដែលបុគ្គលិកពាក់ព័ន្ធអាចទទួលបាន និងប្រើប្រាស់យ៉ាងងាយស្រួល, ហើយត្រូវមានការចូលរួមពីអ្នកជំនាញខាងសុវត្ថភាព និងនិយោជិកដែលស្គាល់ច្បាស់ពីនិតិវិធីការងារ។ ការប្រើប្រាស់ JSA បានត្រឹមត្រូវប្រាកដជាអាចការពារកម្មករពីគ្រោះថ្នាក់ការងារផ្សេងៗបាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s