៥វិធីសំខាន់ៗដើម្បីជៀសវាងការស្ទះចរាចរណ៍

ពេលដែលអ្នកធ្វើដំណើរទៅធ្វើការ តើអ្នកតែងតែមានអារម្មណ៍តានតឹង ធុញថប់ ហេវហត់ និងស្មុកស្មាញពេលដល់កន្លែងធ្វើការមែនទេ? នេះគឺភាគច្រើនបណ្តាលមកពីការស្ទះចរាចរណ៍។ ខាងក្រោមនេះជាវិធី៥យ៉ាងដែលអាចអោយអ្នកជៀសពីការស្ទះចរាចរណ៍បាន៖

1.កំណត់ពេលវេលា

បើអ្នកទៅដល់កន្លែងធ្វើការយឺតយ៉ាវ ញឹកញ៉ាប់ពេលនោះ វាមិនមែនជារឿងល្អសំរាប់អ្នកនិងប្រធាននោះទេ ដូច្នេះអ្នកគួរកំណត់ពេលវេលាចេញពីផ្ទះអោយបានមុនម៉ោងស្ទះចរាចរណ៍ទើបជាការល្អ។

2.ជ្រើសរើសផ្លូវ

ពេលអ្នកឃើញថាផ្លូវខាងមុខមានការស្ទះខុសសព្វមួយដង អ្នកគួរតែគិតថាមានផ្លូវណាផ្សេងអាចទៅបាន ទោះបីជាឆ្ងាយបន្តិចក្តី។

3.មធ្យោបាយធ្វើដំណើរ

ក្រៅពីការជិះទ្បានផ្ទាល់ខ្លួន អ្នកអាចធ្វើដំណើរតាមម៉ូតូ រម៉កកង់បី រឺរថយន្តក្រុង ដែលអាចជួយអ្នកសន្សំថវិកាខ្លះនិងជឿសពីការបើកលើផ្លូវដែលស្ទះខ្លាំង។

4.អាហារពេលព្រឹក

អ្នកខ្លះអាចយឺតយ៉ាវដោយសារអាហារពេលព្រឹក។ អ្នកគួរតែទៅញុំានៅក្បែរកន្លែងធ្វើការ រឺខ្ចប់ទៅញុំានៅកន្លែងធ្វើការ រឺអាចធ្វើការកុម្ម៉ង់អោយគេយកអោយដល់កន្លែង។

5.យោគយល់គ្នា

សូមកុំខំរុលទៅមុខដើម្បីអោយតែបានរំកិលទ្បាន ហើយឈប់នៅកណ្តាលផ្លូវ។ សូមអោយគេទៅមុនបើយើងមើលទៅយើងមិនអាចទៅផុត។

traffic-jam

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s