បង្កើត​​ចំណាប់​អារម្មណ៍​ដំបូង​អោយ​បាន​ល្អ​ប្រសើរ

 

This slideshow requires JavaScript.

នៅពេលអ្នកត្រៀមសម្ភាសន៍ការងារ ឬក៏ជំនួបក្នុងការលក់ដូរជាមួយអតិថិជនថ្មីក្តី, ការបង្កើតអោយមានការចាប់អារម្មណ៍ជាលើកដំបូងពិតជាមានសារៈសំខាន់ណាស់។ ទំនាក់ទំនង និង អន្តរកម្មរវាងអ្នក និងដៃគូរបស់អ្នកនឹងមានភាពងាយស្រួលច្រើនប្រសិនបើអ្នកចាប់ផ្តើមអោយបានល្អប្រសើរជាមួយជំហ៊ានដំបូងអោយបានយ៉ាងល្អឥតខ្ចោះជាមុននោះ។ ខាងក្រោមនេះជាគន្លឺះខ្លះដើម្បីសម្រេចអោយបាន៖

  • ធ្វើកិច្ចការផ្ទះខ្លះ៖ ត្រូវដឹងថាអ្នកនឹងជួបជាមួយអ្នកណានិងជជែកជាមួយអ្នកណា, អ្វីដែលជាប្រធានបទដែលត្រូវជជែក, បញ្ហាដែលត្រូវដោះស្រាយ។ ត្រូវមានកិច្ចការផ្ទះខ្លះដើម្បីរៀបចំចំណុចគោលៗដែលទាក់ទងមុនពេលជំនូបមកដល់!
  • បង្កើតទំនុកចិត្ត៖ វាជាការធម្មតាដែលអ្នកតែងតែមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច ឬ ច្រើននៅពេលជំនួបដំបូង, ប៉ុន្តែអ្នកមិនចង់អោយការព្រួយបារម្ភនោះ បង្ហាញមកក្រៅនោះដែរ។  កាយវិការរបស់អ្នកត្រូវតែបង្ហាញនូវជំនឿចិត្ត និងសុខស្រួល។
  • ផ្សារភ្ជាប់ និងបង្កើនការផ្សារភ្ជាប់៖ ស្វែងយល់ពីអ្នកដទៃ, ព្យាយាមស្តាប់ពីដៃគូរបស់អ្នក, ព្យាយាមសួរសំណួរមានគំនិតជ្រៅជ្រះនិង ទាក់ទងអ្វីដែលនឹងធ្វើមកបន្តទៀត។ ដ៏រាបណាអ្នកកាន់តែធ្វើអោយអារម្មណ៍ដៃគូរបស់អ្នកកាន់តែល្អប្រសើរ, នោះដៃគូរបស់អ្នកកាន់តែមានចំណាប់អារម្មណ៍វិជ្ជមានមកលើលោកអ្នក។
  • អ្វីដែលត្រូវធ្វើបន្ទាប់៖ ដើម្បីអោយប្រាកដថាដៃគូរបស់លោកអ្នកបន្ទាប់ពីជំនួបលើកទី១របស់អ្នកនិងដៃគូរបស់លោកអ្នកស្ថិតស្ថេរបានយូរ គួរត្រូវសរសេរសេចក្តីថ្លែងអំណរគុណមួយ និងផ្ញើអត្ថបទខ្លីមួយទាក់ទងនឹងកិច្ចសន្ទនាដែលបានពីជំនួបនោះ។

សំគាល់៖ ដកស្រង់ពីព្រឹត្តិប័ត្រប្រចាំថ្ងៃ៖ https://hbr.org/newsletters

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s