កុំយក​ស្ត្រេស៍​ (ភាពតាន​តឹង​អារម្មណ៍) ពី​កន្លែង​ធ្វើ​ការ​ទៅផ្ទះ

stress-at-workបន្ទាប់ពីចំណាយពេលវេលាច្រើនម៉ោងនៅកន្លែងធ្វើការមកអ្នកប្រហែលជាមានការលំបាកថាបញ្ចប់ការងារយ៉ាងម៉េចមុនត្រឡប់ទៅផ្ទះវិញ ឫក៏ក្នុងការបង្កើតទំលាប់មួយអោយមានពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារ និងកូនៗ។ មានម្តងម្កាលអ្នកប្រហែលបានបញ្ចេញភាពតាណតឹងអារម្មណ៍ដែលទទួលបានពីការងារទៅលើមិត្តភក្តិ, កូនៗ, ឫក៏ដៃគូរបស់អ្នក។ ជាការពិតក្នុងពេល ២៤ម៉ោងក្នុង១ថ្ងៃ អ្នកប្រហែលជាចំណាយពេល មិនតិចជាង ១៣ម៉ោងដែលនៅក្រៅផ្ទះ នេះបើរាប់ចាប់ពីពេលអ្នកចេញពីផ្ទះរហូតដល់ពេលត្រលប់ដល់ផ្ទះវិញ, ប៉ុន្តែកុំព្រួយព្រោះមានវិធីខ្លះដែលអាចជួយអោយរាល់បញ្ហាដូចរៀបរាប់ខាងលើត្រូវទុកនៅតែកន្លែងធ្វើការ៖

  • ត្រូវមានទម្លាប់បញ្ចប់ការងារទាន់ពេល៖ ផ្តល់សញ្ញាទៅដល់ខួរក្បាលរបស់អ្នកថាដល់ម៉ោងត្រលប់ទៅផ្ទះហើយ។ អ្នកអាចកំណត់ទិសដៅមើលនូវទស្សនីយភាពល្អៗតាមផ្លូវត្រឡប់ទៅផ្ទះ ឬនៅផ្ទះ, ស្តាប់ចំរៀងពិរោះៗតាមរថយន្ត, មានពេលវេលាទៅធ្វើលំហាត់ប្រាណជាប្រចាំ ឫសកម្មភាពផ្សេងៗទៀតដែលអអ្នកចូលចិត្តក្រោយពីការងារ…។ល។ បង្កើតពេលវេលាសំរាប់ទម្លាប់នេះដូច្នេះអ្នកពិតជាអាចផ្លាស់ប្តូរនូវរបៀបមួយជាក់លាក់មុនដល់ពេលត្រឡប់ទៅផ្ទះវិញ។
  • បង្កើតកន្លែងទី៣៖ ពេលខ្លះវាមិនមែនជាការងាយស្រួលដោយគ្រាន់តែចេញពី ផ្ទះទៅកន្លែងធ្វើការ ចេញពី កន្លែងធ្វើការទៅ ផ្ទះវិញនោះទេ។ ប៉ុន្តែមានកន្លែងទី៣ ក្រៅ ពីពីរកន្លែងដែលបានរៀបរាប់ខាងលើអាចជួយអោយអ្នកអាចបន្ធូរចេញនូវសម្ពាធខ្លះ។ វាអាចជាកន្លែងខ្លះមានដូចជា កន្លែងផឹកកាហ្វេ, កន្លែងដែលអាចប្រមូលផ្តុំមិត្តជជែកគ្នាពីនេះពីនោះ, រហូតដល់ក្លឹបរាត្រីដែលអ្នកចូលចិត្តតាមរម្មណ៍ និយាយជារួមគឺកន្លែងដែលអ្នកមានការចាប់អារម្មណ៍ អាចបន្ធូរភាពតានតឹង និងអាចបំពេញនូវតម្រូវការរបស់អ្នកបាន៕

សំគាល់៖ ដកស្រង់ពីព្រឹត្តិប័ត្រប្រចាំថ្ងៃ៖ https://hbr.org/newsletters

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s