ការ​គ្រប់​គ្រង​និង​កាន់​កាប់​ ឃ្លាំងស្តុក​ទំនិញ

នៅក្នុងការប្រគួតប្រជែងលើទីផ្សា នាពេលបច្ចុប្បន្ននេះ មុខងារនៃ ឃ្លាំងស្តុកទំនិញដើរតួកាន់តែយ៉ាងសំខាន់ដើម្បីអោយប្រាកដថា ទំនិញ និង រាល់ពត៌មានរបស់វាដើរស្របគ្នា និង មានលំហូរប្រកបដោយប្រសិទ្ធភាព នៅក្នុងខ្សែរចង្វាក់ផ្គត់ផ្គង់ទាំងមូល។ ការចេញផ្សាយលើកនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាអោយផ្តោតទៅលើ ឃ្លាំងស្តុកទំនិញ សំរាប់កន្លែងផលិតកម្ម ដែលទោះយ៉ាងណាក៏ដោយគោលការរបស់វាគឺសំដៅទៅលើស្ទើរគ្រប់ ឃ្លាំងស្តុកទំនិញទាំងអស់ផងដែរ។

whដើម្បីកាន់កាប់ឃ្លាំងស្តុកទំនិញអោយបានល្អប្រសើរ គួរត្រូវមានអ្វីខ្លះ?

១. តួនាទី និង ការទទួលខុសត្រូវៈ

  • ធ្វើអោយប្រាកដថា វត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសំរេច, ផលិតផលសំរេច មានចំនួនគ្រប់គ្រាន់ នៅពេលគេត្រូវការ សំរាប់ផលិតកម្ម ឫលក់ចេញទៅ អោយអតិថិជនក្តី។
  • ធានាអោយបាននូវវត្ថុធាតុដើម ឫ ផលិតផលសំរេចត្រូវបានបញ្ចេញបានត្រឹមត្រូវ និងឆាប់រហ័ស
  • ផ្តោតទៅលើការធ្វើអោយប្រសើឡើងនូវសេវាអតិថិជន ខាងក្រៅ  និងក្នុង អោយមានប្រសិទ្ធភាព និង កាត់បន្ថយការចំណាយ
  • គ្រប់គ្រងសន្និធិ និង ចរាចរណ៍របស់វា

២. មានចំណេះដឹងទាក់ទងទៅនឹងតំលៃដឹកនាំនៃសន្និធិ (Carrying Cost )

ការយល់ដឹងអំពីតំលៃដឹកនាំនៃឃ្លាំងស្តុកទំនិញ មានសារៈសំខាន់ណាស់ដែលអាចជំរុញអោយអ្នកគ្រប់គ្រងឃ្លាំងមានភាពជាម្ចាស់ដើម្បីជំរុញចរាចរណ៍សន្និធិអោយកាន់តែលឿន និងកាត់បន្ថយនូវសន្និធិដែលមិនចាំបាច់។ ក្នុងទស្សនៈវិស័យយូរអង្វែង ចំណេះដឹងនេះអាចជួយអោយអ្នកគ្រងឃ្លាំងស្តុកទំនិញអាចមានការសំរេចចិត្តបានត្រឹមត្រូវក្នុងការ គ្រប់គ្រងសន្និធិ, ទិញនូវឧបករណ៍ថ្មីៗ, បន្ថែមទីធ្លាសំរាប់ឃ្លាំងស្តុក ឫបុគ្គលិកបន្ថែម។

  • តំលៃនៃសន្និធិ មានបញ្ចូលយ៉ាងហោចណាស់ ថ្លៃនៃវត្ថុធាតុដើ ទំនិញផ្សេងៗដែលកំពុលមាននៅក្នុង ឃ្លាំងស្តុកទំនិញ
  • តំលៃមិនផ្ទាល់ មានដូចជា ឃ្លាំងស្តុកទំនិញ, ការចំណាយទឹកភ្លើង, សន្តិសុខ, តំហែរទាំ និងការសំអាត, ការធានា, ពន្ធ, បុគ្គលិក, ឧបករណ៍ប្រើប្រាស់ ។ល។
  • Carrying Cost ស្មើ តម្លៃសរុបសន្និធិ ចែងនឹង តម្លៃសរុបមិនផ្ទាល់

៣. ប្រព័ន្ធប្រើប្រាស់លេខកូដ

លេខកូដជាភាសារត្រូវបានគេប្រើជាទូទៅនៅក្នុងសហគ្រាសក្នុងទិសដៅដើម្បីអោយមានការស៊ីសង្វាក់គ្នាក្នុងការទំនាក់ទំនងពត៌មាន, ការប្រើប្រាស់លេខកូតនេះរាប់បញ្ចូលចាប់តាំងពី

  • ការធ្វើផែនការ
  • កាលវិភាគផលិតផល
  • ផលិតកម្ម
  • ការទិញ លក់
  • ហិរញ្ញវត្ថុ
  • ផ្នែកដឹកជញ្ជូន
  • ឃ្លាំង

៤. កាវិភាគលើ ABC

ការប្រើប្រាស់លេខកូដអាចជួយអ្នកគ្រប់គ្រងឃ្លាំងងាយស្រួលវិភាគ ទៅលើការគ្រប់គ្រងសន្និធិ និង មុខងារផ្នែកឃ្លាំងផ្សេងៗទៀត។

៥. គោលនយោបាយ ការស្តុកទុក

គោលនយោបាយសន្និធិប្រាប់អំពីចំនួននៃ សន្និធិដែលត្រូវមាននៅឃ្លាំងស្តុកទំនិញ ដោយឡែកគោលនយោបាយនៃការស្តុកទំនិញប្រាប់អំពីកន្លែងដែលគួរតែទុកសន្និធិដើម្បីអោយមានប្រសិទ្ធភាព ខ្ពស់។ ខាងក្រោមនេះគួរត្រូវបានកំណត់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង

  • Picking Storage សំដៅទៅលើទីធ្លាសំរាប់ទុកដាក់សន្និធិដែលត្រូវការចំបាច់ភ្លាមៗក្នុងគោលដៅប្រើប្រាស់ នៅក្នុងផលិតកម្ម ឫចេញលក់ក្តី
  • Fixed storage សំដៅទៅលើកន្លែងដែលកំណត់ទុកសំរាប់តែវត្ថុណាមួយតែប៉ុណ្ណោះ
  • Bulk Storage ជាទូទៅ សំដៅទៅលើការទុកដាក់ជាប៉ាឡែតពេញៗតែម្តង ហើយការប្រើប្រាស់ទៀតសោតក៏ប្រើម្តង ១ប៉ាឡែតដែរ
  • Random Storage អនុញ្ញាតអោយមានការទុកដាក់បាននៅពេលណាមានកន្លែងទំនេរ

៦. ការកំណត់ទីធ្លាសំរាប់ដាក់ឥវ៉ាន់

តាមលទ្ធផលពី ការវិភាគទៅលើ ABC អ្នកគ្រប់គ្រងឃ្លាំងត្រូវយល់ ឬអាចបង្កើតបាននូវមគ្គុទ្ទេសក៏ ២ក្នុងទិសដៅ៖

  • កាត់បន្ថយថេរវេលានៃការលើកដាក់
  • កាត់បន្ថយប្រវែងនៃការចរ និងបង្កើនផលិតភាព

៧. ការលើកដាក់ទំនិញអោយបានត្រឹមត្រូវ

ការកំណត់ទីតាំង និងទំនាក់ទំនងបានល្អនៅក្នុងក្រុមការងារមានសារៈប្រយោជន៍ណាស់ដើម្បីអោយប្រតិបត្តិការលើកដាក់ទំនិញមានភាពត្រឹមត្រូវ

៨. សវនកម្មសន្និធិ

សវនកម្ម និង របាយការណ៍សន្និធិក៏ជាការងារមួយផ្នែកសំខាន់នៅក្រោមការទទួលខុសត្រូវ របស់អ្នកគ្រប់គ្រងឃ្លាំងដែរ។ មានការត្រួតពិនិត្យ ២សំខាន់ដើម្បីគ្រប់គ្រងភាពត្រឹមត្រូវ

  • ការរាប់សន្និធិទាំងអស់
  • ការរាប់វិលជុំwh-flow

ជាការសន្និដ្ឋាន ភាពសាយនៃទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រងឃ្លាំងស្តុកទំនិញមានន័យថា គាត់មិនត្រឹមតែគ្រប់គ្រងលំហូរសន្និធិនៅក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលំហូរពត៌មានរបស់សន្និធិ។ ដ៏រាបណានិរន្តភាពនៃលំហូរទាំងពីរខាងលើកាន់តែប្រសើទៅៗ នោះអ្នកគ្រប់គ្រងឃ្លាំងស្តុកទំនិញកាន់តែមានសមត្ថភាពអាចឆ្លើយតបទៅ នឹងតម្រូវការអតិថិជនកាន់តែឆាប់រហ័ស, កាត់បន្ថយថ្លៃដើម, ការពារមិនអោយមានកាលៈទេសៈអស់ទំនិញពីស្តុក។ល។ ជាលទ្ធផលគាត់អាចធានាបានថា អតិថិជនទទួលបាននូវសេវ៉ាកម្មល្អ, ទំនិញដែលពួកគេត្រូវការ, តំលៃសមរម្យ, តាមពេលវេលាកំណត់, និងដល់ទីកន្លែងជាក់លាក់៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s