៦​ កន្លែង​ដែល​ត្រូវ​​ប៉ាន់​ប្រ​មាណហានិយភ័យ ក្នុង​ការអនុវត្តន៍ OSHA & EMS

risk-management-for-oshការគ្រប់គ្រងហានិយភ័យមានសារៈសំខាន់មែនទែនដើម្បីប្រាកដថាទទួលបានជោគជ័យនូវទិសដៅទាក់ទងទៅនឹង ESH ដូចជាការការពារអោយបាននូវ ការរងរបួសនៅកន្លែងធ្វើការ, មិនមានការបញ្ចេញចោលនូវកាកសំណល់មិនប៉ះពាល់ដល់បរិស្ថាន និងភាពអនុលោមទៅតាមបទដ្ឋានផ្សេងៗទៀត។ ទោះយ៉ាងណាក៏ដោយ, ចំនុចគន្លឺះគោលគឺ ស្គាល់អោយបានច្បាស់ ថា នៅពេលណា និង ធ្វើយ៉ាងដូចម្តេច ដើម្បីអនុវត្តន៍នូវ ឧបករណ៍គ្រប់គ្រងហានិយភ័យអោយបានត្រឹមត្រូវ។ ខាងក្រោមនេះខ្ញុំនឹងចែករំលែក នូវ ៦កន្លែងតាមច្បាប់ បរិស្ថាន និង សុវត្ថភាពការងារ នៅក្នុងសហគ្រាសដែលយើងមិនគួររំលងនៅពេលធ្វើការវាយតំលៃ ឬ ការប៉ាន់ប្រមាណពីការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រង EMS ឬ OSHA៖

១. Corrective Action (សកម្មភាពកែរតម្រូវ និង ការពារទុកជាមុន)

ដើម្បីធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃសកម្មភាពកែរតម្រូវវាមានលក្ខណៈពិសេស ២យ៉ាងៈ

ក. ការបែងចែកនូវប្រភេទនៃហានិយភ័យ និង កំរិតនៃហានិភ័យនិមួយៗ

ខ. ការផ្ទៀងផ្ទាត់ និង ពិនិត្យមើលនូវ ការវិភាគដើមចងនៃបញ្ហាដែលបានកំណត់ និង សកម្មភាពដែលបានដាក់ចេញ។

២. ភាពអនុលោមតាមវច្បាប់

ដើម្បីអោយប្រតិបត្តិករមួយមានភាពអនុលោមវាមានរឿងច្រើនដែលត្រូវធ្វើ, មិនត្រឹមតែមានតម្រូវការរាប់ពាន់នៅក្នុងបទដ្ឋាន OSHA (Occupation Safety and Health Administration)  និង EPA (Environmental Protection Agency) និង ច្បាប់ផ្សេងៗ ទៀតដែលមានស្រាប់នៅក្នុងស្រុក។ ចំនុចសំខាន់គឺមានក្រុមហ៊ុនមិនមានរូបភាពច្បាស់លាស់ថាខ្លួនស្ថិននៅកន្លែងណា, ដូច្នេះអ្វីដែលគួរធ្វើគឺ ការវិភាគទៅលើចំនុចចន្លោះប្រហោង (Gap Analysis)។

ក. ចងក្រងនូវតម្រូវការទាំងអស់ដែលក្រុមហ៊ុនមានទិសដៅអនុវត្តន៍តាម

ខ. ផ្ជាប់តម្រូវការនិមួយៗទៅនឹង ការគ្រប់គ្រងដែលមានស្រាប់

គ. កំណត់នូវតម្រូវការដែលមិនមានការគ្រប់គ្រង ឬ មានរួចហើយតែនៅមិនទាន់មានប្រសិទ្ធភាពពេញលេញ។ទាំងនេះហៅថាចន្លោះដែលត្រូវបំពេញ។

ឃ. គណនានូវហានិយភ័យទៅលើចន្លោះដែលបានកំណត់ខាងលើ រួចហើយកំណត់អាទិភាពរបស់វានិមួយៗ។

៣. សវនកម្មភាពទៅលើភាពមិនអនុលោម

ជាទូទៅសវនកម្មនាំមកនូវលទ្ធផលរាប់ពាន់ចំនុចចាប់ពីតម្រូវការសំខាន់បំផុតទៅដល់ចំនុចដែលអាចកែរតម្រូវបានភ្លាមៗនៅនឹងកន្លែង។ ដូច្នេះការងារដែលធំបន្ទាប់គឺលទ្ធផលមួយណាដែលយើងគួរចំណាយពេល និងធនធានទៅលើវាចាំបាច់បំផុត។

៤. ការវិភាគទៅលើសុវត្ថភាពការងារ (JSA)

ការវិភាគទៅលើសុវត្ថភាពការងារ (JSA) ទាក់ទងទៅនឹងការបែងចែកទម្រង់ការនៃការងារអោយលម្អិតទៅតាមជំហ៊ានតូចៗ, វាយតំលៃទៅលើ ហានិយភ័យ និង គូសវាសនូវវិធានការការពារគ្រោះថ្នាក់កុំអោយកើតឡើង។ មានវិធីសាស្រ្តច្រើនយ៉ាងដែលគេអាចធ្វើអោយល្អប្រសើរឡើងនូវគុណភាព JSA, ក៏ប៉ុន្តែមួយដែលសំខាន់ក្នុងចំណោមជំហ៊ានសំខាន់ៗទាំងឡាយគឺ ដាក់ការគ្រប់គ្រងហានិយភ័យជាផ្នែកមួយក្នុងសមីការនេះ។

៥. ផែនការតមទៅនឹងស្ថានភាពអាសន្ន

ការគ្រប់គ្រងវិបត្តិធ្ងន់ធ្ងរក៏ជាផ្នែកមួយសំខាន់ផងដែរ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការរៀបចំអោយរួចរាល់ជាមុននូវស្ថានភាពអាសន្នដែលចាំបាច់ និងត្រូវមានការសម និង ហ្វឹកហាត់ជាប្រចាំ។ ប្រសិនជាអ្នកកំពុងស្វែងរកការកំណត់ ស្ថានភាពអាសន្នជាក់លាក់ណាមួយសំរាប់ប្រតិបត្តិការរបស់លោកអ្នក ជាទូទៅ តារាងកំណត់ និង អោយពិន្ទុហានិយភ័យជាឧបករណ៍ដ៏ប្រសើរដែលអាចជួយបាន។

៦. ការគ្រប់គ្រងទៅលើអ្នកម៉ៅការ និងអ្នកផ្គត់ផ្គង់

អ្នកម៉ៅការ និង អ្នកផ្គត់ផ្គង់ក៏អាចនាំមកនូវហានិយភ័យខ្ពស់មកដល់ក្រុមហ៊ុនរបស់លោកអ្នកផងដែរ។ ហើយជាទូទៅសាធារណៈជនតែងតែទាយភ្ជាប់រឿងរ៉ាវដែលកើតឡើងមកទាក់ទាក់ទងនឹងប្រតិបត្តិការរបស់លោកអ្នក ប្រសិនបើបញ្ហារបស់អ្នកផ្គត់ផ្គង់ ឬ អ្នកម៉ៅការបង្ករអោយមានឧប្បត្តិវហេតុ និង/ឬ ផលប៉ះពាល់ខ្លាំងដល់សហគមន៍។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s