៣​ ជំហ៊ាន​សំខាន់​ៗ​សំរាប់​​ធ្វើ​សវនកម្ម​ទៅ​លើ​អ្នក​ផ្គត់​ផ្គង់​

Supplier Audit-1.gifសវនកម្មអ្នកផ្គត់ផ្គង់គឺជាផ្នែកមួយសំខាន់ផងដែរសំរាប់ផ្ទៀងផ្ទាត់ថាតើអ្នកផ្គត់ផ្គង់បានអនុវត្តន៍ទៅតាមបទដ្ឋានដែលបានព្រមព្រៀងគ្នាដូចដែលបានចែងក្នុងកិច្ចសន្យា ឫបានអនុវត្តន៍នូវវិធីសាស្រ្តដែលមានប្រសិទ្ធភាពល្អបំផុត ឫនៅ។ ជាការពិតមានសហគ្រាសមួយចំនួនធំបានជួលភ្នាក់ងារខាងក្រៅដើម្បីជួយសំរួលក្នុងការធ្វើសវនកម្មដូចរៀបរាប់ខាងលើដើម្បីជួយចង្អុលបង្ហាញថាអ្នកផ្គត់ផ្គង់មានភាពអនុលោមត្រឹមត្រូវ, និងអាចជួយបង្កើតបទដ្ឋានផ្ទៃក្នុងមួយដែលអាចជួយពង្រឹងអោយមានទិស្សមានភាពកាន់តែប្រសើរជាងមុន។ ការចេញផ្សាយលើកនេះខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅយល់អំពី ដំណើរការបន្តបន្ទាប់គ្នា ៣ សំរាប់ធ្វើសវនកម្មទៅលើអ្នកផ្គត់ផ្គង់

វគ្គទី១ ធ្វើផែនការសវនកម្ម

ផែនការគឺជាការចាប់ផ្តើមស្លាប់រស់! ដោយសារតែវាជាជំហ៊ានដែលកំណត់ការងារបន្តបន្ទាប់ទៀតដែលនឹងត្រូវកើតឡើង។  ខាងក្រោមជាចំនុចខ្លះៗដែលអាចជួយអោយអ្នករៀបចំផែនការសវនកម្មអោយកាន់តែមានប្រសិទ្ធភាព៖

  • ជ្រើសរើសអ្នកផ្គត់ផ្គង់ដែលនឹងត្រូវធ្វើសវនកម្ម
  • ធ្វើកាលវិភាគសវនកម្ម
  • បង្កើតតារាងឆែក
  • ពិនិត្យមើលឡើងវិញនូវបញ្ហាពីមុន
  • ពិចារណាទៅលើសវនកម្មដែលមិនជូនដំណឹងជាមុន

វគ្គទី២ ធ្វើសវនកម្ម

នៅពេលធ្វើសវនកម្ម, មានគន្លឺះខ្លះដែលអាចជួយអោយការខំប្រឹងប្រែងរបស់លោកអ្នកបានផលច្រើនដល់ចំនុចអតិបរមាពីនិតិវិធី សវនកម្មដូចខាងក្រោម៖

  • ពិនិត្យមើលម្តងទៀតនូវបញ្ហាដែលបានកើតពីមុន
  • ពិនិត្យមើលនិតិវិធីអោយបានហ្មត់ចត់

វគ្គទី៣ ការតាមដានក្រោយពេលសវនកម្ម

ជាការពិតណាស់, ការងារជាក់ស្តែងគឺអ្វីដែលនឹងកើតឡើងក្រោយពេលសវនកម្មបញ្ចប់, គឺនៅពេលដែលយើងវិភាគទៅលើភាពអនុលោមដែលបានរកឃើញ និងធ្វើអោយប្រាកដថារាល់បញ្ហាត្រូវបានលើកយកមកពិភាក្សាអោយបានសមរម្យ ព្រោះថាប្រសិនបើយើងទុកបន្សល់នូវបញ្ហាមិនបានដោះស្រាយ នោះវានឹងអាចបណ្តាលអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗដែលអាចនឹងកើតមានឡើងជាបន្តបន្ទាប់។ មានរបៀបខ្លះដែលគេអាចយកមកប្រើសំរាប់ការងារនេះដូចខាងក្រោម៖

  • ការធ្វើរបាយការណ៍
  • កម្មវិធីសំរាប់សកម្មភាពកែរតម្រូវ

វាពិតជារឿងគួរអោយភ័យខ្លាចមយយ, ប្រសិនបើមានហេតុការណ៍មួយដូចជាលទ្ធផលសវនកម្មដែលបានពិន្ទុល្អទៅលើអ្នកផ្គត់មួយមុនពេលបន្តិចដែលប្រត្តិបត្តិការនោះមានរឿងរ៉ាវធំៗកើតឡើងក្រោយសវនកម្ម។ ដូច្នេះ, ការបង្កើតបទដ្ឋានផ្ទៃក្នុង និងធ្វើការដើម្បីឆ្ពោះទៅការពង្រឹងនិតិវិធីដែលអាចការពារបញ្ហាខាងលើកុំអោយកើតមានឡើង, នេះអាចជួយអោយលោកអ្នកបង្កើតបាននូវដៃគូដ៏ល្អមួយជាមួយអ្នកផ្គត់ផ្គង់ដែលមានការតាំងចិត្តខ្ពស់សំរាប់ភាពអនុលោមទៅតាមប្រព័ន្ធគ្រប់គ្រងដែលបាននិងកំពុងប្រើប្រាស់៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s