ហេតុផល​ ៥យ៉ាង​ដែល​នាំ​អោយ​មានកង្វះ​វប្បធម៌​នៃ​ការ​អាន​នៅ​កម្ពុជា

កាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់មានការសម្ភាសន៍ជាមួយបេក្ខជនម្នាក់ដែលទើបបញ្ចប់ការសិក្សារសំរាប់ដំណែងអ្នកបញ្ជាម៉ាស៊ីននៅក្នុងរោងចក្រមួយកន្លែង។ តាមប្រវត្តរូបសង្ខេបគាត់បានប្រាប់ថាគាត់ជាអ្នកចូលចិត្តអានសៀវភៅ៖

  • ខ្ញុំ៖ តើអ្នកចូលចិត្តអានសៀវភៅអ្វីខ្លះ? ហើយសៀវភៅអ្វី ឫ ប្រភេទ អ្វីខ្លះដែលអ្នកបានអាន?
  • គាត់៖ ខ្ញុំបានអានសៀវភៅមួយចំនួនដូចជា៖ Headway I and Headway II…. អឺ.. តាមពិតទៅខ្ញុំមិនសូវមានពេលច្រើនសំរាប់អាននោះទេ..

ជាទូទៅ តាមការសង្កេតរបស់ខ្ញុំ និងតាមទស្សនៈខ្ញុំផ្ទាល់, នៅក្នុងប្រទេសកម្ពុជាយើង ជាសង្គមមួយដែលមិនសូវមានអ្នកចូលចិត្តអាន, មានហេតុផលច្រើនយ៉ាងដែលជុំរុញអោយមានការសន្និដ្ឋានបែបនេះ។ reading-book-kh

ហេតុផលទី១៖ ប្រទេសយើងបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលច្រើនទស្សវត្សរ៍ ដែលបណ្តាលអោយជីវភាព ប្រជាជនមួយចំនួនធំមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយថវិការក្នុងការទិញសៀវភៅអាន ហើយតម្រូវការមូលដ្ឋាននៅតែជាអាទិភាពទីមួយ។ នេះប្រហែល ជាហេតុផលមួយដែលទំលាប់អានមិនទាន់មានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ហេតុផលទី២៖ ប្រព័ន្ធអប់រំនៅស្រុកយើងមិនទាន់មានយន្តការជំរុញអោយសិស្សស្រាវជ្រាវតាមរយៈការអាន និង ការស្រាវជ្រាវដោយខ្លួនឯង ហើយជាទូទៅសិស្សភាគច្រើន អាចនិយាយបានថាយុវជនជំនានក្រោយដែលជាទំពាំងស្នងឫស្សី បាននឹងកំពុងតែចំណាយពេលវេលា និងថវិការរបស់ពួកគេយ៉ាងច្រើនក្នុងការរៀនក្នុងថ្នាក់ (រៀនគូរ) ចាប់ពីព្រលឹមទល់ព្រលប់ហើយចុងក្រោយបង្អស់ពួកគាត់មិនមានពេលគ្រប់គ្រាន់សំរាប់រៀន និង ស្វែងយល់ដោយខ្លួនឯង។

reading-book-kh-2ហេតុផលទី៣៖ ទំលាប់ប្រជាជនជាទូទៅចូលចិត្តមើល (វីដេអូ ឫ រូបភាព) ច្រើនជាងការអាន។ បើតាមការវិវត្តន៍ចុងក្រោយនេះ ប្រសិនបើមានរូបភាពបង្ហោះតាមបណ្តាញសង្គម ហ្វែសបុក ច្រើនតែឆាប់ល្បី ទោះបីជាពត៌ពិត, មិនពិត ឫ ឥតបានការក្តី។ ហើយជាទូទៅអ្នកមើលមួយចនួនធំឆាប់ជឿទៅលើប្រភពពត៌មានតែមួយខាង។ ពេលខ្លះខ្ញុំសង្កេតឃើញថាមានការចែករំលែកព៌តមានវីដេអូ តៗគ្នាដោយគ្មានពិចារណាររកហេតុផល បើទោះបីមានអត្ថបទជាច្រើនបានចេញផ្សាយបកស្រាយពីពត៌មានមិនពិតខាងលើក្តី។ ជារួមគឺមិនសូវមានអ្នកខ្វល់អំពីការអាន ឬស្រាវជ្រាវរកប្រភពអោយយល់ជាមុនសិន មុននឹងវាយតំលៃ ក៏ប់ុន្តែ «ឮគេថា និង ឃើញគេថា ហើយជាការសន្និដ្ឋាន គឺគេថាហ្នឹងត្រូវ»។ បើនិយាយពីខ្សែរភាពយន្តបញ្ចាំងតាមទូរទស្សរាល់ថ្ងៃវិញ ខ្ញុំអាចនិយាយបានថារឿងប្រភេទណាក៏ជាទស្សនីយភាពល្អដែរ សំខាន់អោយតែមានរូបរត់ចុះរត់ឡើង និងមានសំលេង។ ជាក់ស្តែងយើងឃើញមានភាពយន្តច្រើនប្រភេទបាននឹងកំពុងបញ្ចាំងតាមទូរទស្សក្នុងស្រុក និងមានអ្នកតាមដានមិនចេះចប់មិនចេះហើយយ៉ាងច្រើនកុះករ ដូចជា រឿងថៃ, កូរ៉េ, ឥណ្ឌា, ចិន, សាំងហ្គាពួរ, ឥណ្ឌូនេសី, ហ្វីលីពីន,…។ល។ និង ។ល។

ហេតុផលទី៤៖ កត្តាឪពុកម្តាយ ក៏ជាកតាលីករមួយរួមចំណែកដែរប្រសិនបើបណ្តែតបណ្តោយកូនៗហួសហេតុពេកអោយងុកងលទៅនឹងឧបករណ៍បច្ចេកវិទ្យាទំនើបៗ ហើយប្រាសចាកពីការអាន និងការសិក្សា។ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថានិន្នាការនៃការប្រើប្រាស់គ្រឿងអេឡិកត្រូនិចទំនើបៗមានការកើនឡើងជាគំហុក ហើយមានឪពុកម្តាយមួយចំនួនបានប្រើប្រាស់វាជាគ្រឿងសំរាប់លួងលោមកូនទៅវិញ។ ការប្រើប្រាស់របស់ក្មេងៗមួយចំនួនធំតាំងពីតូចៗមកដែលមិនមានការគ្រប់គ្រងបានត្រឹមត្រូវហើយក៏កំពុងក្លាយជាទំលាប់អាក្រក់មួយនៅសង្គមយើងដែលពួគគេបានប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងនោះសំរាប់តែលេងល្បែងកំសាន្ត, ប្រើប្រាស់បណ្តាញសង្គម, និង រឿងឥតប្រយោជន៍ផ្សេងៗទៀត។

ហេតុផលទី៥៖ វាប្រហែលជាឫសគល់នៃបញ្ហាមួយដែរ គឺ មិនទាន់មានសៀវភៅអានច្រើនគ្រប់គ្រាន់តាមមុខជំនាញនានាជាភាសារខ្មែរ, ហើយជាទូទៅអ្នកសិក្សាថ្នាក់ខ្ពស់ៗ (ក្រោយថ្នាក់ទី ១២) ប្រសិនបើគាត់ជាអ្នកចូលចិត្តអាននោះ, ពួកគាត់ច្រើនតែអាន និងស្រាវជ្រាវសៀវភៅជាភាសារបរទេស។ ខ្ញុំនៅចាំបានថា កាលខ្ញុំរៀនចប់ថ្នាក់ទី ១២ និង ចាប់ផ្តើមសាកលវិទ្យាល័យ នៅឆ្នាំ ១៩៩៨, បើសិនជាខ្ញុំចាំមិនខុស វាពិតជាមិនមាន ឫកម្ររឯកសារសិក្សារណាមួយជាភាសារខ្មែរណាស់សំរាប់សកលវិទ្យាល័យវិទ្យាសាស្ត្រមួយដែលខ្ញុំបានសិក្សារ។ ដូច្នេះរាល់ការសិក្សារស្រាវជ្រាវចង់ ឫ មិនចង់ត្រូវជាតែជាភាសារបរទេស ហើយដោយមិនអាចជៀសបាន គម្លាតនៃភាសារតែងតែកត្តាដែលមានសក្តានុពលមួយផងដែរដែលបង្អាក់ក្នុងការអាន។ ហើយមកដល់ពេលនេះ វាមានរយៈពេលជាង ១៨ឆ្នាំហើយ ហើយក៏មិនមានអ្វីខុសគ្នាច្រើនដែរ បើតាមស្ថានភាពដូចពេលបច្ចុប្បន្ននេះ នេះបើតាមការសន្និដ្ឋានរបស់ខ្ញុំ, ព្រោះខ្ញុំនៅតែឃើញសិស្សថ្នាក់ទី ១២ មួយចំនួននៅតែប្រើប្រាស់សៀវភៅគណិតវិទ្យាជាភាសារវៀតណាមសំរាប់ការសិក្សាររបស់ពួកគេ។

នាពេលថ្មីៗនេះក៏មានឃើញ ការកែរទម្រង់ខ្លះទៅលើវិស័យអប់រំ និង មាន bloggers (អ្នកសរសេរអត្ថបទតាមបណ្តាយអ៊ីនធើណែត) ជាច្រើនក៏បានខិតខំប្រឹងប្រែងចេញផ្សាយអត្ថបទ ជាភាសារខ្មែរ ហើយក៏មានបណ្តាញពត៌មាន និង ការបោះពុម្ពសៀវភៅអានជាច្រើន (មួយចំនួនធំបកប្រែរពីភាសារបរទេស ការនិពន្ធខ្លួនឯងនៅមានកំរិតទាប) ជាភាសារខ្មែរបានលេចរូបរាងឡើងជាបន្តបន្ទាប់។ តាមន័យនេះ យើងសង្ឃឹមថានិន្នាការនៃការអាននៅក្នុងសង្គមខ្មែរនឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលអនាគតខាងមុខដ៏ខ្លី៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s