គន្លឹះ​ ៥យ៉ាង​ដើម្បី​​អោយ​​សវនកម្ម​​មាន​ប្រសិទ្ធ​ភាពខ្ពស់ និង បាន​ផល​ច្រើន

audit-1ប្រសិនបើក្រុមហ៊ុនរបស់លោកអ្នកមានវិញ្ញាបនប័ត្រ  ISO 9001:2008  ប្រហែលជាលោកអ្នកកំពុងតែព្រួយបារម្ភថាតើនឹងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានវិញ្ញាបនប័ត្រអោយស្របតាមកំណែរថ្មីឆ្នាំ ២០១៥។ នៅឆ្នាំ ២០១៨ ច្បាប់ ISO 9001:2008 ដែលនឹងត្រូវផុតសុពលភាពហើយតម្រូវអោយចុះវិញ្ញាបនប័ត្រ កំណែរថ្មីជំនួសវិញ។ ទាក់ទងទៅនឹងច្បាប់ ISO និង ប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀតក៏ដោយ, សវនកម្មជានិតិវិធីយុទ្ធសាស្រ្តមួយដែលអោយឈានទៅដល់ទិសដៅខាងលើ។ ក្នុងការចេញផ្សាយលើកនេះខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅយល់អំពី គន្លឹះ ៥ ដែលអាចនឹងទទួលបានផលច្រើនពីប្រព័ន្ធ សវនកម្មក្នុងការឆ្ពោះ ទៅកាន់ភាពអនុលោម និង ឈានទៅយកវិញ្ញបនប័ត្រកំណែរថ្មី ឫ ក្នុងគោលដៅផ្សេងទៀតទាក់ទងនឹងការធ្វើអោយប្រសើរឡើងក្នុងប្រតិបត្តិការណាមួយក្តី។

១. ជ្រើសរើសយកនួវយុទ្ធសាស្ត្ររួមបញ្ចួលគ្នា

ជាការពិតការរួមបញ្ចូលគ្នានៃប្រព័ន្ឬគ្រប់គ្រងអាចផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា បំបាត់ចោលនូវការងារជាន់គ្នា, និង កាត់បន្ថយចំណាយ។ បច្ចុប្បន្នភាពនៃ ច្បាប់ ISO ថ្មីៗនេះបានឈានទៅរករចនាសម្ព័ន្ធថ្នាក់ខ្ពស់មួយដែលកាន់តែរួមខិតជិតគ្នា ក្នុងគោលដៅធ្វើអោយកាន់មានភាពងាយស្រួលក្នុងការអនុវត្តន៍អោយមានភាព អនុលោមទៅតាមច្បាប់ ISO ច្រើនប្រភេទដូចជា៖ ISO 14001, ISO 9001, ISO 18001, ISO 22000…។ល។ ដោយសារតែតម្រូវការនៃច្បាប់ទាំងនោះមានភាពស្រៀងគ្នា ក្នុងចំណោម ការគ្រប់គ្រងឯកសារ, កម្មវិធីទាក់ទងសកម្មភាពកែរតម្រូវ, កម្មវិធីសវនកម្ម…។ល។ ប្រសិនបើយើងមានភាពអនុលោមទៅនឹងបទដ្ឋានណាមួយដូចបានរៀបរាប់ខាងលើ មានន័យថាយើងមានភាពអនុលោមទៅផ្នែកខ្លះនៃច្បាប់មួយផ្សេងទៀតរួចទៅហើយ។

២. គូសវាសផែនការសំរាប់រៀបចំការងារ

មានក្រុមហ៊ុនមិនតិចទេដែលពឹងផ្អែកតែមួយមុខទៅលើ អ្នកប្រឹក្សាខាងក្រៅសំរាប់សវនកម្មយកវិញ្ញាបនប័ត្រ។ ទោះយ៉ាងណាក៏ដោយអ្នកត្រូវមានការត្រៀមខ្លួនជាមុន, នេះមានន័យថាត្រូវអនុវត្តន៍កម្មវិធី សវនកម្មផ្ទៃក្នុង ជាមុន និងអោយប្រាកដថាអ្នកមាននូវរាល់ពត៌មានចាំបាច់នៅនឹងដៃជាស្រេច សំរាប់សវនកម្មពីខាងក្រៅដែលនឹងមកដល់នាពេលខាងមុខ។ ជំហ៊ានសំខាន់ៗមានយ៉ាងហោចណាស់ដូចខាងក្រោម៖audit-check-list

  • មានកាលវិភាគច្បាស់លាស់
  • ចងក្រងរាល់តារាងឆែកសវនកម្ម
  • ពិនិត្យមើលនូវប្រវត្តិសវនកម្ម និងរបាយការណ៍ពីមុនៗ

៣. ដាក់សំនួរអោយបានត្រឹមត្រូវ

មានសវនករមិនតិចទេដែលយល់ខុសពីគោលបំណងនៃសវនកម្ម។ តាមពិតទៅ, សវនកម្មវាមិនគ្រាន់តែធ្វើតាមតារាងឆែក និងតាមដានពីសកម្មភាពកែរតម្រូវដែលបានដាក់ចេញរួចរាល់ហើយប៉ុន្ណោះទេ។ យើងត្រូវជីកកកាយថែមទៀតអំពីអ្វី ដែលនាំអោយកើតឡើងនូវភាពមិនអនុលោមណាមួយក្នុងគោលដៅឈានទៅដល់ការធ្វើអោយប្រសើរឡើងវិញដ៏វិជ្ជមាន និង មានប្រសិទ្ធភាពមួយនាពេលខាងមុខ។ ខាងក្រោមនេះជាសំនួរខ្លះៗ ដែលគួរមានក្នុងពេលធ្វើសវកម្ម៖

  • ហេតុអ្វីបានជាគាត់ធ្វើការងារមួយខុសពីនិតិវិធីដែលបានចែង?
  • មានអ្វីដែលយើងអាចកែរតម្រូវបានភ្លាមៗទេ?
  • តើនិតិវិធីនៅក្នុងឯកសារឆ្លុះបញ្ចាំងពីសកម្មភាពការងារជាក់ស្តែងឬ អត់?

៤. ប្រមូលពត៌មានអោយបានច្រើនថែមទៀត

មានវិធីសាស្ត្រច្រើនយ៉ាងដើម្បីទទួលបានពត៌មានច្រើនដោយមិនចាំបាច់ចំណាយធនធានច្រើន, ហើយជាកាពិតណាស់ដ៏រាបណាយើងមានទិន្ន័យច្រើន និង ពត៌មានជាក់លាកច្រើន យើងក៏អាចអាចឈានទៅដល់ការសំរេចចិត្តបានត្រឹមត្រូវ និងចំគោលដៅផងដែរ ហើយអ្នកមិនគួរមើលរំលងនូវវីធីដូចខាងក្រោម៖

  • ដាក់បញ្ចូលនូវរូបភាពដែលបានចាប់យកកំឡុងពេលធ្វើសវនកម្ម
  • ដាក់បញ្ចូលនូវការវាស់វែងតាមលក្ខណៈហានិយភ័យនៃការរកឃើញភាពមិនអនុលោមណាមួយ
  • ប្រើប្រាស់នូវប្រព័ន្ធអេឡិកត្រូនិចដែលងាយក្នុងការទំនាក់ទំនងជាមួយក្រុមការងារ

៥. បង្កើតយន្តការតាមដានជាលក្ខណៈស្វ័យប្រវត្តិ

បញ្ហាមួយដែលជាឧបសគ្គផងដែរក្នុងការធ្វើអោយមានប្រសិទ្ធភាពទាបពីសវនកម្មគឺ សកម្មភាពតាមដានក្រោយពេលបញ្ចប់របាយការណ៍សវនកម្ម និង ចាប់ផ្តើមនិតិវិធីសកម្មភាពកែរតម្រូវ។ ខាងក្រោមនេះជាអ្វីដែលយើងគួរធ្វើអោយកើតមានឡើងក្នុងគោលដៅទទួលបានគុណប្រយោជន៍ខ្ពស់ពីសវនកម្ម៖

  • មានប្រព័ន្ធ ឬ កម្មវិធីដែលអាចធ្វើសមកាលលទ្ធផលសវនកម្ម
  • ចាប់ផ្តើមសកម្មភាពកែរតម្រូវដែលមានការចូលរួម, ឆន្ទៈរឹងម៉ាំពីក្រុមការងារ និង ការតាំងចិត្តខ្ពស់ពីថ្នាក់ដឹកនាំ
  • ចែកចាយរបាយការណ៍លទ្ធផលសវនកម្មជា PDF (ឬទំរង់ឯកសារដែលមិនអាចកែរបាន)

ជាចុងក្រោយសវនកម្មពិតជាមានសារៈសំខាន់មិនត្រឹមតែសេរីនៃតារាងឆែកប៉ុណ្ណោះទេ តែវាគឺជាជំហ៊ានដ៏សំខាន់មួយសំរាប់ការធ្វើអោយប្រសើរឡើងជាប្រចាំនៅក្នុងប្រតិបត្តិការមួយ។ វិធីសាស្រ្តឆ្ពោះទៅសវនកម្មមួយដែលមានលក្ខណៈបើកចំហរគ្រប់គ្រាន់ពីក្រុមការងារ និង ក្នុងទិសដៅកែរលម្អរអោយប្រសើរឡើងនោះ គឺមានការចំបាច់ណាស់ ដើម្បីធ្វើអោយប្រាកដថាសហសេវិកគ្រប់គ្នាមានឆន្ទៈក្នុងការធ្វើជាដៃគូពិតប្រាកដដើម្បីស្វែងរកនូវអ្វីដែលត្រូវការការផ្លាស់ប្តូរ និង ធ្វើអោយកាន់តែប្រសើរឡើងជាងមុន៕

2 thoughts on “គន្លឹះ​ ៥យ៉ាង​ដើម្បី​​អោយ​​សវនកម្ម​​មាន​ប្រសិទ្ធ​ភាពខ្ពស់ និង បាន​ផល​ច្រើន

  1. For Q3: to become an auditor,he/she must know these 3 points. If you said a lot of auditors did not know about these 3 points,you are wrong. The right statement that It should be internal auditor that may not know.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s