ទិញ​ផ្ទះ រឺ ជួលផ្ទះ?

ការមានផ្ទះផ្ទាល់ខ្លួនសំរាប់រស់នៅជាមួយគ្រួសារគឺជាក្តីស្រមៃរបស់មនុស្សគ្រប់ៗគ្នា មិនថាអ្នករកស៊ីរឺធ្វើការនោះទេ។ តើអ្នកត្រូវសំរេចចិត្តយ៉ាងដូចម្តេចពេលអ្នកពុំទាន់មានប្រាក់គ្រប់គ្រាន់? គួរតែជួលផ្ទះគេនៅ រឺ ទិញផ្ទះបង់រំលោះ? មនុស្សភាគច្រើនតែងតែសំរេចចិត្តជួល ព្រោះការជួលជារឿងងាយស្រួល ហើយមិនចាំបាច់គិតច្រើន។ ចូរមើលលក្ខណសម្បត្តិរបស់អ្នកដែលអាចទទួលឥណទានគេហដ្ឋានបានក្នុងតំលៃប្រហែលនឹងការជួលចាប់ពី ៣០០ដុល្លារក្នុងមួយខែទ្បើងទៅ៖

  • មុខរបរ ប្រាក់បៀវត្សរ៍ ឬប្រភពចំណូល(ចាប់ពី ៧០០ដុល្លារទ្បើងទៅ)ដែលមាននិរន្តរភាព និងមានលទ្ធភាពអាចសងបំណុលបាន
  • ប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាសងបំណុល
  • ទីលំនៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរក្នុងតំបន់របស់ខ្លួនរស់នៅ
  • គេហដ្ឋានដែលទិញ ត្រូវស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាមផ្លូវច្បាប់ (អាចធ្វើប្លង់រឹងបាន)

អ្នកអាចខ្ចីប្រាក់ធនាគារ ៤០០០០ដុល្លារ (២០ឆ្នាំ) ជាមួយការប្រាក់ ៨%ក្នុងមួយឆ្នាំ ដោយបង់ត្រឹមតែ ៣៤០ដុល្លារ ក្នុងមួយខែ។ ក្នុងករណីអ្នកមានលុយបង្វិលសងដើមកាន់តែលឿន រយះពេលសង់ក៏កាន់តែឆាប់។

buy-vs-rent-house

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s