សុវត្ថិភាព​ទាក់​ទង​ទៅ​នឹង​ កាតាប​ស្ពាយ​ខាង​ក្រោយ៖ ដល់​ពេល​ដែល​ត្រូវ​បន្ថយ​ទំងន់​ស្ពាយ​សំរាប់​កូនលោក​អ្នក​ហើយ!

នៅពេលមួយដែលលោកអ្នកលើកកាន់កាតាបស្ពាយរបស់កូនលោកអ្នករួចទំលាក់ទៅវិញហើយមានអារម្មណ៍ថាវាមានទំងន់ដូចដុំថ្មរ ដែលលើសពី១៥គ.ក្រ នោះ, តើលោកអ្នកបានគិតទេថាកូនរបស់លោកអ្នកក៏មានការលំបាកក្នុងការស្ពាយ និង អោនទៅមុខពេកនៅពេលស្ពាយវាដែរ។

ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលបណ្តាលមកពីការស្ពាយលើសទំងន់នោះ វាពិតជាមិនខុសទេ! ហើយជាទូទៅមានវត្ថុច្រើនយ៉ាងដែលក្មេងៗដាក់ក្នុងកាតាបស្ពាយរបស់ពួកគេដូចជា៖ ប៊ិច, បន្ទាត់, ខ្មៅដៃ, សៀវភៅសរសេរ, សៀវភៅពុម្ព និង សម្ភារៈផ្សេងៗទៀត។

ពិតជាមិនខុសទេ, កាតាបស្ពាយខាងក្រោយដែលធ្ងន់ពេកអាចបណ្តាលអោយមានជំងឺរ៉ាំរ៉ៃច្រើនយ៉ាងដូចជា៖ ឈឺខ្នង និង ស្មា និងបង្ករអោយមានស្ថានភាពជំហរមិនសមរម្យផ្សេងៗទៀតដល់កុមារ និងអាចប៉ះពាល់ដល់ការលូតកំពស់ផងដែរ។ សូមចូលទៅតំណរភ្ជាប់នេះសំរាប់ វីដេអូជាភាសាអង់គ្លេសមួយទាក់ទងនឹងការបង្ហាញមួយនៃកាតាបស្ពាយរបស់ពួកគេដែលមានទងន់ធ្ងន់លើសលុប។

តើអ្វីខ្លះដែលលោកអ្នកអាចធ្វើបានហើយជួយកូនៗរបស់លោកអ្នកអោយជៀសផុតពីបញ្ហាដូចរៀបរាប់សខាងលើ? ដោយមិនចាំបាច់មានអ្នកជំនាញមកប្រាប់ទេ, ខាងក្រោមនេះជាអ្វីដែលគួរពិចារណាទៅលើ កាតាបស្ពាយ៖

  • ទំងន់នៃកាតាបស្ពាយមិនគួរលើស ១៥% នៃទំងន់កុមារ
  • ជ្រើសរើសយកតែកាតាបស្ពាយដែសសមរម្យសំរាប់ក្មេង
  • ទីតាំងនៃការកាតាបខ្ពាយមិនត្រូវស្ថិតនៅ ខាងក្រោមចង្កេះពេក
  • មានទ្រនាប់ខ្នង និងមានខ្សែពាក់ទៅស្មា និង មានខ្សែក្រវ៉ាត់ចង្កេះដូច្នេះទំងន់មួយភាគធំអាចត្រូវបានរំលែកទៅលើត្រគាក និងស្មា
  • កាតាបដែលមានកង់ក៏ជាជំរើសល្អមួយដែរ

គួរចងចាំថា៖ ជាធម្មតាប្រសិនបើកាតាមកាន់តែធំ និង មានថតកាន់តែច្រើន វាជាកត្តាមួយកាន់តែជំរុញក្មេងអោយដាក់ឥវ៉ាន់កាន់តែច្រើន! ចូរជួយកូនលោកអ្នកអោយយល់អំពីអ្វីដែលត្រូវយកតាមខ្លួន និង អ្វីដែលគួរទុកនៅផ្ទះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s