បញ្ហា​ ៤ យ៉ាង​ដែល​ថ្លៃ​ជាងប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ

នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនមិនតិចទេ ទាំងតូចទាំងធំដែលកុំពុងធ្វើដំណើរឆ្ពោះទៅរក ឫបានតែកុំពុងនឹងអនុវត្តន៍
ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS: Food Safety Management System)។ ប្រព័ន្ធមួយនេះផ្តល់អោយក្រុមហ៊ុននូវការគ្រប់គ្រង និង ការមើលឃើញកាន់តែប្រសើរនៅក្នុងដំណើការផលិតកម្មទាំងមូល ខណៈដែលកាត់បន្ថយហានិយភ័យទាំងឡាយ។ ទោះយ៉ាងណាការធ្វើការតាំងចិ4-costly-problemត្ត មិនតម្រូវអោយមានការវិនិយោគ និង ធនធានច្រើននោះទេ ហើយក៏មិនទាន់ល្មមគ្រប់គ្រាន់ដែរ។ ហើយជាលទ្ធផលមានក្រុមហ៊ុនច្រើនមិនចង់ធ្វើការវិនិយោគ ហើយមើលឃើញតែការចំណាយមួយផ្នែករបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមអនុវត្តប្រព័ន្ធគ្រប់គ្រង។ ប៉ុន្តែការពិតគឺ ប្រសិនបើមិនមាន FSMS នៅក្នុងសហគ្រាសផលិតចំណីអាហារ គឺជារឿងដែលចុងក្រោយបង្អស់បានបង្ហាញការខាតបង់កាន់តែច្រើន។ ក្នុងការចេញផ្សាយលើកនេះខ្ញុំសូមនាំលោកអ្នកទៅ ពិនិត្យមើលបញ្ហា ៤ ដែលមានតំលៃលើសពីការចំណាយទៅលើការអនុវត្តន៍ FSMS៖

១. ការហៅត្រឡប់មកវិញ

បើតាម (FDA: Food and Drug Administration) មានករណីជាច្រើនដែលបណ្តាលអោយមានការហៅត្រឡប់មកវិញនូវចំណីអាហារដែលចេញលក់រួចទៅលើទីផ្សារ ដូចជា៖ ការឆ្លងនូវមេរោគ Samonella, Listeria and E.Coli…។ល។ ជាងពាក់កណ្តាលនៃការហៅចូលត្រឡប់មកវិញបានធ្វើអោយក្រុមហ៊ុនចំណាយជាង ៣០ លាន ដុល្លាអាមេរិក (ទាំងតម្លៃផ្ទាល់ និង មិនផ្ទាល់)។ ការចំណាយរួមញ្ចូលតាំងពី ការជូនដំណឹងទៅនិយតករ, ដៃគូខ្សែច្រវ៉ាក់ផលិតកម្ម និង អតិថិជន, និង ការជញ្ជូនមកវិញនូវផលិតផល និង ការកំទេចចោលផលិតផលដែលខូចគុណភាពផងដែរ។ ជាគោលការប្រព័ន្ធគ្រប់គ្រងសុវត្ថភាពដែលមានសិទ្ធភាពអាចកាត់បន្ថយនូវហានិយភ័យបានដោយ៖

  • ធ្វើអោយប្រាកដថាមានភាពអនុលោមទៅតាមច្បាប់ក្នុងស្រុក និង ច្បាប់អន្តរជាតិ
  • អនុញ្ញាតិអោយមានការបញ្ចូលនូវការប៉ាន់ប្រមាណហានិយភ័យនៅគ្រប់ដំណើរការផលិតចំណីអាហារក្នុងខ្សែផលិតកម្ម និង បន្តការកាត់បន្ថយជាប្រចាំ
  • ធ្វើអោយប្រសើរឡើងខ្សែច្រវ៉ាក់ផលិតកម្ម, ជួយការពារបញ្ហាសុវត្ថភាពចំណីអាហារដែលបណ្តាលមកពីខាងក្រៅ

២. កាពិន័យផ្នែកផ្លូវច្បាប់ និង បណ្តឹងពីអតិថិជន

ប្រសិនបើយើងក្រឡេកមួយភ្លែតទៅលើការពិន័យទាក់ទងនឹងការប្រព្រឹត្តល្មើសទាក់ទងនឹងច្បាប់ក្នុងស្រុកនៃប្រទេសកម្ពុជាប្រហែលមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់បានច្បាស់នៅឡើយទេ។ ក៏ប៉ុន្តែប្រសិនបើយើងតាមដានរឿងដូចគ្នានៅបណ្តាប្រទេសជឿនលឿនវិញ ជាទូទៅការចំណាយទាក់ទងនឹងការពិន័យនេះមានតម្លៃច្រើនលើសលុប។

ការអនុវត្តន៍ប្រព័ន្ធ FSMS អាចជួយអោយក្រុមហ៊ុននៅតែមានភាពអនុលោមដែលមានដូចជាប្រព័ន្ធគ្រប់គ្រងខាងក្រោមនេះ៖

  • GFSI: Global Food Safety Initiatives
  • BFC: British Retail Consortium
  • HACCP: Hazard Analysis and Critical Control Points
  • FSSC: Food Safety System Certification

៣. បាត់បង់តម្លៃផ្លាកយ៉ីហោ

ឪកាសគឺនៅត្រង់ថាអ្នកបរិភោគអាចមានបញ្ជីបណ្តឹងយ៉ាងវែងដែលចុងក្រោយបង្អស់គឺការបាត់បង់ទំនុកចិត្ត និង បាត់បង់កេរ្ត៍ឈ្មោះដែលពិបាក ឫមិនអាចកសាងឡើងវិញបាន។ មានឧទាហរណ៍ច្រើនណាស់ដែលបានកើតឡើងច្រើនមកហើយទាក់ទងបញ្ហានេះរាប់តាំងពី បន្លែ ផ្លែឈើ, ការ៉ែមកី, ទឹកពិសារច្រកដបដែលបានបង្ករជាជំងឺ, ឫ រហូតដល់ស្លាប់អ្នកបរិភោគ។ ហើយអ្វីដែលអាចធ្វើបាននៅក្រោយពេលដែលរឿងរាវខាងលើបានកើតឡើងនោះគឺ ក្តីសង្ឃឹមតែមួយគត់ថាអតិថិជននឹងបំភ្លេចចោលរឿងរ៉ាវដែលបានកើត។

៤. ការបាត់បង់ប្រសិទ្ធភាពដែលមើលពុំឃើញ

មានបញ្ហាច្រើនដែតទាក់ទងទៅនឹងការមិនបានអនុវត្តន៍ប្រព័ន្ធ FSMS គឺការកើនឡើងនៃថ្លៃប្រតិបត្តិការ នេះបើតាមបទពិសោធន៍របស់ខ្ញុំ។ យើងក្រឡេកទៅមើលឧទាហរណ៍ខាងក្រោម៖

  • ការគ្រប់គ្រងឯកសារ៖ ការប្រើប្រាស់បទដ្ឋានដែលហួសកាលកំណត់ដែលបណ្តាលអោយមានការខាតបង់ពេលវេលា និង ផលិតផល
  • ការហ្វឹកហាត់បុគ្គលិក៖ មានបុគ្គលិកមួយភាគមិនបានទទួលវគ្គហ្វឹកហ្វឺនកគ្រប់គ្រាន់ទាក់ទងនឹងគោលនយោបាយសុវត្ថិភាពដែលបានធ្វើបច្ចុប្បន្នភាពថ្មីៗ, ដែលជាលទ្ធផលនិយោជិកអាចមានកុំហុសមិនអាចជៀសរួច
  • សកម្មភាពកែរតម្រូវ៖ មានបុគ្គលិកបានធ្វើសកម្មភាពកែរតម្រូវប៉ុន្តែមិនបានវែកញែកហានិយភ័យគ្រប់ជ្រុងជ្រោយ ហើយជាលទ្ធផលដើមហេតុនៃបញ្ហាមិនបានរកឃើញនិងមានសក្តានុពលខ្ពស់រហូតដល់មានវិបត្តិធ្ងន់ធ្ងរកើតឡើង

ជាការពិតវាមិនមែនជាការងាយស្រួលទេក្នុងការដាក់កម្រិតពីផលប៉ះពាល់ពីបញ្ហាដែលយើងមើលមិនឃើញនៅក្នុងក្រុមហ៊ុនមួយ។ ទោះជាយ៉ាងណារឿងមួយដែលច្បាស់នោះគឺនៅត្រង់ថា, នាពេលបច្ចុប្បន្ននៃទីផ្សារសាកលរាល់ថ្ងៃនេះ, ការអនុវត្តន៍ FSMS គឺជាយុទ្ធសាស្រ្តចំបងមួយដែលកាត់បន្ថយហានិយភ័យ, ការពារផលចំណេញអតិថិជន និង ក្រុមហ៊ុន។ នៅពេលដែលអ្នកចាប់ជំហ៊ានក្នុុងការកំណត់ស្តង់ដារនៃដំណើរការផលិតកម្ម និង តំរង់ទិសវាតាមការអនុវត្តន៍ដែលល្អបំផុតហើយនោះ, ទិសដៅតែមួយដែលត្រូវបន្តទៀតនោះគឺ មានតែការធ្វើអោយប្រសើរឡើងតែប៉ុណ្ណោះ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s