មុខងារមួយ​​នៃសារធាតុ​បង្ហាញ​​ពណ៌ និង pH​ នៃ​ទឹក

មានមិត្តភ័ក្តិ និងក្រុមការងារ មួយចំនួនបានសួរខ្ញុំនាពេលថ្មីៗនេះអំពី សារធាតុម្យ៉ាងពេលដាក់ចូលទៅក្នុងទឹកហើយអាចប្រាប់ថា ទឹកណាល្អ ទឹកណាមិនល្អ, ទឹកណាមានឧក្សីហ្ស៊ែន ខ្ពស់ឫទាប ឬ ក៏សារធាតុរ៉ែតិចឫ ច្រើន…។ល។ និង ។ល។ ក្នុងការចេញផ្សាយលើកនេះខ្ញុំសូមនាំលោកអ្នកអោយយល់អំពីសារធាតុដែលអាចអោយទឹកមានពណ៌ និងជាទូទៅគេប្រើវាសំរាប់បង្ហាញ អ្វី?

ជាទូទៅមានការប្រើប្រាស់សារធាតុបង្ហាញពណ៌ច្រើនប្រភេទនៅក្នុងមន្ទីរពិសោធន៍ និង ដំណើការប្រតិកម្មគីមី។ ph-scaleសារធាតុចង្អុលពណ៌ តាមមជ្ឈដ្ឋាន pH (Power of Hydrogen) ដែលតាមលក្ខណៈវិទ្យាសាស្រ្ត មាន តំលៃ ចាប់ពី ០ ទៅដល់ ១៤)។ សារធាតុចង្អុលពណ៌ តាមpH  ក៏មានការប្រើប្រាស់ច្រើនផងដែរនៅតាមទីផ្សារឧហ្សាហកម្មច្រើនយ៉ាង ជាពិសេសតាមតំបន់ប្រព្រិត្តិកម្មទឹកស្អាត។ តាមលក្ខណៈបច្ចេកទេសគីមីវិទ្យា សារធាតុចង្អុលពណ៌ផ្សេងគ្នា (pH Indicator) បង្ហាញពណ៌ផ្សេងគ្នាក្នុងមជ្ឈដ្ឋានផ្សេងគ្នាទៅតាមតំលៃ pH  របស់ទឹក។ នេះជាតំណរភ្ជាប់មួយ (សូមចុចលើវាដើម្បីទៅដល់ពត៌មានលំអិត) ដែលប្រាប់ពីការបង្ហាញពណ៌ទៅតាមប្រភេទសារធាតុបង្ហាញពណ៌ខ្លះៗ និង មជ្ឈដ្ឋាន pH ឫ តំលៃ pH។

ក៏ប៉ុន្តែអ្វីដែលយើងគួរយល់ដឹងបន្ថែមទៀតនោះ គឺនៅត្រង់ថាមជ្ឈដ្ឋាន pH (ឫ ក្នុងន័យម្យ៉ាងទៀតគេហៅវា ថាជាមជ្ឈដ្ឋាន អាស៊ីត ឫ បាស ដែលតំលៃ ៧ គឺ ជាមជ្ឈដ្ឋាន ណឺត, តំលៃធំជាង ៧ ជាមជ្ឈដ្ឋាន បាស, និង តំលៃតូចជាង ៧ ជាមជ្ឈដ្ឋាន អាស៊ីត) ) ដែលមានការបង្ហាញតាមរយៈពណ៌នេះ វាមិនអាចប្រាប់អំពីថាតើផលិតផលចំណីអាហារណាមួយល្អជាង ឫ មានសុវត្ថភាព, ឫ ពុំមានសុវត្ថភាពនោះឡើយ ក្រៅពីការរៀបរាប់ខាងលើ។ ហើយក៏មិនមែនមានន័យថាអាហារដែលមាន pH ទាប ឫ pH ខ្ពស់នោះសុទ្ធតែមានហានិយភ័យដល់សុខភាពនោះដែរ, ខាងក្រោមនេះខ្ញុំសូមចែករំលែកនូវ អាហារធម្មជាតិ និង ចំណីអាហារវិចខ្ចប់មួយចំនួនទៅតាមតារាង នៃ តំលៃ pH ផ្សេងៗគ្នា

ph-and-foods

តំលៃ pH នៃអាហារមួយចំនួន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s