៤ សំនួរដែល​ត្រូវ​សួរ​​ទាក់ទង​ការ​​អនុវត្តន៍ប្រព័ន្ធ​ EHS

4-questions-to-ehs-1វិញ្ញាបនបត្រ EHS (Environment, Health and Safety) ជារឿងទិសដៅចំបងសំរាប់សហប្រតិបត្តិការមួយ, យ៉ាងណាម៉ិញថែមពីលើនេះទៅទៀត បញ្ហាគឺនៅត្រង់ថាមានប្រតិបត្តិការមួួយចំនួនមិនដឹងថាតើមានចំនុចណាខ្លះដែលត្រូវដឹងដើម្បីអោយដឹងថាប្រព័ន្ធ ESH ដែលនឹងអនុវត្តន៍ ឬដែលមានវិញ្ញាបនបត្រស្រាប់បាន  ឬ នឹងកំពុងមានប្រសិទ្ធភាពដែលអាចទទួលយកបាន។ ដើម្បីជួយសំរួលដល់លោកអ្នកក្នុងការយល់ដឹងថាតើប្រព័ន្ធ ESH បានអនុវត្តន៍មានប្រសិទ្ធភាព ឬ ដើម្បីបង្កើតផែនការទទួលយលសញ្ញាបត្រមួយអោយមានប្រសិទ្ធភាពនោះយើងខ្ញុំបានចងក្រងនូវសំនួរ ៤ដូចខាងក្រោម៖

១. អ្វីជាទិសដៅ?

ប្រសិនបើអ្នកយល់អំពី វដ្តនៃ PDCA (Plan-Do-Check-Act) អ្នកប្រាកដណាស់ថាដើម្បីអោយគំរោងមួយបានជោគជ័យយើងត្រូវបង្កើតផែនការ ដែលមានកំណត់ទិសដៅច្បាស់លាស់ជាមុនសិន។ ចំនុចសំខាន់ដែលគួរមានគឺការការបង្កើតតារាងទិសដៅទាក់ទងទៅនឹងការអនុវត្តន៍ ESH ដែលគួរមានយ៉ាងហោចណាស់ដូចខាងក្រោម៖

 • កាត់បន្ថយអត្រាគ្រោះថ្នាក់ក្នុងប្រតិបត្តិការ
 • បំបាត់ចោលដំណើរការដែលត្រូវការប្រើប្រាស់ធនធានច្រើនលើសពីការចំបាច់
 • ធ្វើសមាហវ័ណប្រព័ន្ធផ្ទុកទិន្នន័យក្នុងគោលដៅបង្កើនលទ្ធភាពកក្នុងការវិភាគ
 • ផ្សារភ្ជាប់និត្តិវិធីក្នុងការគ្រប់គ្រងឯកសារ, ការហ្វឹកហាត់បុគ្កលិក, ប្រព័ន្ធសវនកម្ម និង សកម្មភាពកែរតម្រូវផ្សេងៗទៀត

២. តើអ្នកពាក់ព័ន្ធដែលត្រូវអនុវត្តន៍ត្រូវការអ្វីខ្លះ?

ភាពបត់បែន និង អាចប្រើប្រាស់បានរបស់ប្រព័ន្ធក្នុងប្រតិបត្តិការណាមួយមានផលប៉ះពាល់យ៉ាងធំទៅលើភាពជោគជ័យក្នុងការអនុវត្តន៍ប្រព័ន្ធ ESH។ ពីព្រោះថាប្រព័ន្ធមួយអាចជោគជ័យទៅរួចលុះត្រាតែអ្នកកាន់កាប់ និងអ្នកអនុវត្តន៍ផ្ទាល់យល់ច្បាស់ និងចូលរួមពេញលេញក្នុងការអនុវត្តន៍។ ចំនុចគួរពិចារណាមួយចំនួនទាក់ទងទៅនឹងអ្នកអនុវត្តន៍រួមមាន៖

 • មានការចូលរួម និងតាំងចិត្តខ្ពស់
 • មានចំណេះដឹង, ការហ្វឹកហាត់ និង បទពិសោធន៍គ្រប់គ្រាន់

៣. តើចន្លោះប្រហោងបច្ចុប្បន្ននៅកន្លែងណាខ្លះ?

អត្ថប្រយោជន៍ពីការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រង EHS អាចជួយអោយលោកអ្នកកំណត់នូវកន្លែងចន្លោះប្រហោង និងចង្អុលបង្ហាញនូវដំណោះស្រាយ។ មានចន្លោះប្រហោងជាទូទៅខ្លះដូចខាងក្រោម៖

 • ការតាមដានសកម្មភាពដែលសឹងតែឈានទៅដល់គ្រោះថ្នាក់, ចំនួនគ្រោះថ្នាក់
 • ភាពអនុលោមទៅតាមច្បាប់
 • ការគ្រប់គ្រងហានិយភ័យ

៤. តើអ្នកមានផែនការអោយក្រុមការងារមានភាពជាម្ចាស់ដល់កំរិតណា?

វាមិនត្រឹមតែសញ្ញាបត្រនៅលើតុ ឫ ក៏ការចូលរួមពេលលេញរបស់បុគ្កលិកនោះទេ។ ត្រូវបង្កើតកាសិក្សារនិងបង្ហាញក្នុងការចំណាយទៅលើប្រព័ន្ធគ្រប់គ្រង EHS និងការវិលត្រលប់មកវិញនូវអត្ថប្រយោជន៍យ៉ាងហោចណាស់ដូចខាងក្រោម៖

 • បង្កើនប្រាក់ចំណេញ
 • កាត់បន្ថយភាពខ្ជះខ្ជាយ
 • ធ្វើអោយប្រសើរឡើងនូវផលិតភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s