តើអ្នក​ជំនាញ​​អាច​ជួយ​អ្វី​បាន​ខ្លះ​ទាក់​ទង​នឹង​ គោលការណ៍​ ៧ យ៉ាង​នៃ​ HACCP?

7-principles-1

HACCP (Hazard Analysis and Critical Control Points) ជាផែនការដ៏វែង និង ចំបងមួយដើម្បីឈានទៅបង្កើតច្បាប់ទាក់ទងនឹងសុវត្ថភាពចំណីអាហារផ្សេងៗទៀត។ ដើម្បីអោយប្រព័ន្ធគ្រប់គ្រងសុវត្ថភាពចំណីអាហារណាមួយមានប្រសិទ្ធភាពខ្ពស់ អ្នកកាន់កាប់ប្រព័ន្ធគួរយល់អោយបានច្បាស់ពីគ្រឺះ របស់វា។ ជាការពិតណាស់ប្រព័ន្ធគ្រឺះដំបូងដើម្បីធានាសុវត្ថភាពចំណីអាហារគឺ GMP និង HACCP។ ដើម្បីអនុវត្តន៍ HACCP អោយបានជោគជ័យ មាន១២ ជំហ៊ាន រួមជាមួយ គោលការណ៍ ៧ចំនុច។ ក្នុងការចេញផ្សាយលើកនេះខ្ញុំសូមនាំលោកអ្នកទៅយល់ពីជំនួយអ្វីខ្លះ ដែលលោកអ្នកគួរមានដើម្បីបង្កើតប្រព័ន្ធគ្រឺះនៃសុវត្ថភាពចំណីអាហារ

គោលការណ៍ ទី១៖ ធ្វើការវិភាគទៅលេើគ្រោះថ្នាក់

ជំហ៊ានទី១នៃផែនការ HACCP គឺការវិភាគអោយបានល្អិតល្អន់នៃដំណើការទាំងមូលរបស់ផលិតកម្មចំណីអាហារ។ ក្រុមការងាររបស់យើងអាចជួយបាននូវ៖

  • បង្កើតបញ្ជីតាមដាន និង កំណត់នូវគ្រោះថ្នាក់ សំខាន់ៗ
  • ធ្វើការទៅលើការវាយតំលៃហានិយភ័យ ដែលអាចវាស់វែងបាន
  • ពិនិត្យនិងសិក្សាលើទិន្នន័យដែលមានស្រាប់ និងធ្វើអោយកាន់តែប្រសើឡើង

គោលការណ៍ ទី២៖ កំណត់ CCPs 

ចង្អុលកន្លែងជាក់លាក់ CCPs ដែលវិធានការណ៍គ្រប់គ្រងត្រូវការជាចាំបាច់ នេះគឺជាជំហ៊ានសំខាន់បំផុតនែដំណើរការ HACCP ទាំងមូល។ ក្រុមការងាររបស់យើងអាចជួយបាននូវ៖

  • ការប្រើប្រាស់របៀបរបបនៃការសំរេចចិត្តងាយៗ ដែលអាចប្រាប់ថាកន្លែងណាជាចំនុច CCP
  • កំណត់ការអនុវត្តន៍នៃរបៀបរបបបន្ថូរបន្ថយហានិយភ័យដែលមានស្រាប់ដោយផ្តល់នូវការយល់ដឹងទូលំទូលាយ, ទស្សនៈយ៉ាងលំអិតនៃដំណើការទាំងមូល, គ្រោះថ្នាក់ទាំងឡាយ ដែលអាចមានរួចជាស្រេច
  • ផ្ទៀងផ្ទាត់វិធានការដែលបានដាក់ដើម្បីធានាអោយមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយហានិយភ័យ តាមរយៈការវាស់វែងនូវហានិយភ័យដែលនៅសេសសល់

គោលការណ៍ ទី៣៖ បង្កើតកំរិតដែលអាចទទួលយកបាននូវចំនុច CCPs និមួយៗ

កំរិតទទួលយកបានគឺជាចំនុចមួយតាមលក្ខណៈវិទ្យាសាស្ត្រដែលកំណត់តំលៃអាចវាស់វែងបាន អោយដាច់ពីចំនុចដែលអាចនាំអោយគ្រោះថ្នាក់ និង ចំនុចដែលមានសុវត្ថភាព ដែលរួមមានយ៉ាងហោចណាស់ កត្តា ជីវសាស្ត្រ, គីមី, ឬ លក្ខណៈរូបផ្សេងៗទៀត (មានជារួម សីតុណ្ហភាព, សំណើម, ឬ pH) ដែលជារួមអាចកាត់បន្ថយហានិយភ័យដែលមានសក្តានុភាពអាចបណ្តាលអោយកើតជំងឺទាក់ទងនឹងការបរិភោគចំណីអាហារ។ ជាធម្មតាអ្នកជំនាញអាចជួយបំពេញតំរូវការជុំវិញ កំរិតទទួលយកបាន ដូចខាងក្រោមនេះ៖

  • ភ្ជាប់ កំរិតទទួលយកបាន ទៅ តំរូវការផ្នែកច្បាប់ បទដ្ឋាន ឬក៏តាមលទ្ធផលវិទ្យាសាស្ត្រផ្សេងៗទៀត
  • បង្កើតការទុកដាក់ឯកសារ ដែលកំណត់ផែនការយ៉ាងច្បាស់ទាក់ទងនឹង កំរិតដែលទទួលយកបាន

គោលការណ៍ ទី៤៖ បង្កើតវិធីសាស្ត្រតាមដាន

មានវិធីសាស្ត្រតាមដានដែលបានកំណត់ច្បាស់លាស់វាអាចធ្វើអោយប្រាកដថាដំណើការផលិតកម្មរក្សារបានជាប្រចាំនូវថាវភាព (parameters) ស្ថិននៅក្នុងកំរិតទទួលយកបានជាប្រចាំ។ ក្រុមការងាររបស់យើងអាចជួយបាននូវ៖

  • បង្កើតនូវលំហូរការងារ និង ចាត់តាំងនូវសកម្មភាពចាំបាច់ទៅបុគ្គលដែលត្រូវធ្វើអោយប្រាកដថាដំណើការតាមដាន និង ត្រួតពិនិត្យត្រូវបានអនុវត្ត
  • បញ្ចូលដំណើការតាមដាន និង ត្រួតពិនិត្យទៅក្នុងកម្មវិធីហ្វឹកហាត់បុគ្គលិក

គោលការណ៍ ទី៥៖ បង្កើតសកម្មភាពកែរតម្រូវ

ដោយសារតែមិនមានអ្វីមួយដើរទៅតាមផែនការរហូតនោះទេ, HACCP ទាមទារអោយមានដំណើការនៃសកម្មភាពកែរតម្រូវដែលអាចកាត់បន្ថយនូវហានិយភ័យនៃការករកើតឡើងម្តងទៀត។ អ្នកព្រឹក្សារដែលមានបទពិសោធន៍ អាចណែនាំបាននូវចំនុចខាងក្រោម៖

  • បង្កើតនូវបែបបទ និង ទំរង់សំរាប់ប្រើប្រាស់ក្នុងសកម្មភាពកែរតម្រូវផ្សេងៗ
  • ផ្តល់នូវគំនិតល្អៗដែលអាចបង្កើតនូវសកម្មភាពកែរតម្រូវដែលប្រកបដោយប្រសិទ្ធភាពខ្ពស់

គោលការណ៍ ទី៦៖ បង្កើតនីតិវិធីផ្ទៀងផ្ទាត់

HACCP ដែលមានប្រសិទ្ធភាពតម្រូវអោយមានការពិនិត្យមើល និង ផ្ទៀងផ្ទាត់មើលឡើងវិញជាប្រចាំ នូវអ្វីដែលបាន និងកំពុកកើតឡើងនៅក្នុងរោងចក្រ។ ក្នុងគោលការណ៍ទី៦នេះវាអាចជួយលោកអ្នកបាននូវ៖

  • បង្កើតនូវកាលវិភាគផ្ទៀងផ្ទាត់ ដែលគូសបង្ហាញនូវសកម្មភាពផ្ទៀងផ្ទាត់ និង ភាពញឹកញាប់របស់វា និងថែមទាំងអ្នកទទួលខុសត្រូវ
  • ធ្វើមជ្ឈការនៃការទុកដាករបាយការណ៍ទាក់ទងនឹងការផ្ទៀងផ្ទាត់ជំហ៊ានដំបូង, ការសិក្សារលក្ខណៈវិទ្យាសាស្ត្រ, និងយោបល់ពីអ្នកជំនាញ នៅពេលបិនិត្យមើលរោងចក្រ និងការវាស់វែងផ្សេងៗទៀត
  • ថ្វើមជ្ឈការកម្មវិធីសវនកម្ម ជាមួយឯកសារ HACCP ក្នុងគោលដៅតាមដានថាតើនិតិវិធីដែលបានបង្កើតរួចត្រូវបានដាក់អនុវត្តន៍ដោយបុគ្គលិកពាក់ព័ន្ធ

គោលការណ៍ ទី៧៖ បង្កើតនិតិវិធីក្នុងការទុកដាក់ឯកសារ

HACCP ទាមទារក្រុមហ៊ុនប្រតិបត្តិធានាបាននូវការទុកដាក់ឯកសារចាំបាច់មួយចំនួនដូចខាងក្រោម៖

  • សេចក្តីសង្ខេបនៃការវិភាគទៅលើគ្រោះថ្នាក់ និងហេតុផលរបស់វា
  • ផែនការ HACCP ដែលមានចញ្ចូលយ៉ាងហោចណាស់នូវ ក្រុមការងារ ដែលពាក់ព័ន្ធ និង ការផ្ទៀងផ្ទាត់បញ្ជាក់ទៅលើលំហូរនៃដំណើការផលិតទាំងមូល
  • តារាងសង្ខេបរបស់ HACCP ទាំងមូលជាមួយនឹង ពត៌មានថាគោលការណ៍ទាំង ៧ ត្រូវបានអនុវត្តន៍យ៉ាងដូចម្តច
  • របាយការណ៍បញ្ជាក់សុពលភាព និងរបាយការណ៍ផ្សេងៗទៀត

ជារួមការបញ្ចូលគ្នា និង មជ្ឈការនៃប្រព័ន្ធឯកសារបង្ករលក្ខណៈងាយស្រួលដើម្បីងាយស្រួលក្នុងការទាញយកមកប្រើ និងធ្វើការទំនាក់ទំនងនៅក្នុងក្រុមការងារក្តី ឫក្នុងន័យឆ្លើយតមបទៅនឹងភាពអនុលោមតាមច្បាប់ក្តី។ ជាចុងក្រោយការអនុវត្តន៍ គោលការណ៍ ៧ចំនុចខាងលើមិនមែនជាចំនុចចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថភាពចំណីអាហារនោះទេ, ប៉ុន្តែដើម្បីអោយមានប្រសិទ្ធភាពពិតប្រាកដវាត្រូវការអោយមានព៌តមានតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ និង ការតាមដានដោយសកម្មមុន។ ទោះយ៉ាងណាក៏ដោយនៅក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថភាពចំណីអាហារ, អ្នកមានជំនាញជាលក្ខណៈអាជីព ជាការពិតមាននូវឧបករណ៍ និងព៌តមានគ្រប់គ្រាន់ដែលអាចជួយដោះស្រាយបញ្ហាបានច្រើន, ឆាប់រហ័ស និងទាន់ពេលវេលា។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s