ដំណោះស្រាយ​ ៣យ៉ាងដើម្បី​ឡ​ចំហាយ មាន​ប្រសិទ្ធភាពខ្ពស់

ឡចំហាយគឺជាប្រភពថាមពលកំដៅមួយយ៉ាងសំខាន់ដែលគេយកមកប្រើចាប់ពី គេហដ្ឋាន, អាហារដ្ឋាន, សហគ្រាសធំៗ, ឧស្សាហកម្ម, វិទ្យាស្ថានសិក្សារ …។ល។ ក្នុងពេលបច្ចុប្បន្ននេះ មានសហគ្រាសមិនតិចទេនៅក្នុងប្រទេសកម្ពុជាដែលបាន និងកំពុងប្រើប្រាស់ឡចំហាយសំរាប់ទិសដៅផ្សេងៗគ្នា ដូចរៀបរាប់ខាងលើ ។ ជាការពិតណាស់នៅពេលដែលសហសគ្រាសមួយបានចំណាយទុនយ៉ាងច្រើនទៅលើឡចំហាយ និង ប្រព័ន្ធរបស់របស់វា សំនួរសួរថាតើសហគ្រាសនោះមានអ្នកម្ចាស់ការពេញលេញ ហើយឬនៅ សំរាប់ប្រព័ន្ធសំអាតទឹក ប្រើប្រាស់, បញ្ជា, និងថែរទាំ ឡចំហាយផងដែរ? តើត្រូវថ្វើយ៉ាងដូចម្តេចដើម្បីអោយមានភាព ជាម្ចាស់ទៅលើឧបករណ៍ខាងលើ និង អាចជំនះបាននូវឧបសគ្គចំពោះមុខ ដែលកើតមានជាទូទៅចំពោះឡចំហាយ?

a-boiler

រូបភាពឡចំហាយមួយប្រភេទ

ជាទូទៅមានគេដឹងស្ទើររាល់គ្នាថា ភាពស្មុកស្មាញរបស់ឡចំហាយគឺ ការករជាកំបោរ និង ច្រេះស៊ី ទៅតាមប្រព័ន្ធកំដៅទឹក ដែលអាចឈានទៅដល់ការបាត់បង់ប្រសិទ្ធភាពមួយផ្នែកធំនៃការដុតកំដៅ និង ការខូចខាតទាំងស្រុងនូវប្រព័ន្ធមេកានិច ជាពិសេសលក្ខណៈរូបនាផ្ទៃខាងក្នុងប្រព័ន្ធកំដៅទឹក។

ដំណោះស្រាយចំបងធំៗ ៣ ដែលគេប្រើជាទូទៅគឺ៖

  1. តុល្យភាពនៃការប្រើប្រាស់គីមីអោយបានត្រឹមត្រូវ គីមីដែលត្រឹមត្រូវដើរតួនាទីយ៉ាងចំបងក្នុងការរក្សាររូបរាងខាងក្នុងនៃប្រព័ន្ធកំដៅក្នុងឡចំហាយអោយមានអាយុកាន់តែយូរ និង នៅតែផលិតចេញបាននូវប្រសិទ្ធ ភាពខ្ពស់
  2. អ្នកដែលកាន់កាប់ប្រព័ន្ធ សំអាតទឹកសំរាប់ប្រើប្រាស់ក្នុងឡចំហាយ និង បញ្ជាឡចំហាយត្រូវទទួលបានការហ្វឹកហាត់អោយបានត្រឹមត្រូវ យ៉ាងហោចណាស់អំពី គោលការណ៍គ្រឺះនៃប្រត្តិកម្មគីមី ទាក់ទងនឹងការដុតកំដៅទឹកនិង សារធាតុគីមីដែលអាចមាននៅក្នុងប្រភពទឹក
  3. ប្រព័ន្ធបញ្ជាដោយអូតូម៉ាទិក ត្រូវធានាអោយបាននូវភាពល្អស្អាត, មានផែនការផ្ទៀងផ្ទាត់ និង ត្រួតពិនិត្យជាក់លាក់
chemical-dosing-of-wtp-for-boiler

ការប្រើប្រាស់គីមីសំរាប់ឡចំហាយនៅសហគ្រាសមួយកន្លែង

ការប្រើប្រាស់ដំណោះស្រាយល្អ និង អនុវត្តន៍ផែនការតំហែទាំបានប្រពៃនោះវាមិនត្រឹមតែ ជួយកាត់ថវិការចំណាយ, ជួយកាត់បន្ថយការប៉ះពាល់ទៅលើបរិស្ថានប៉ុណ្ណោះទេ វាថែមទាំងអាចអោយប្រព័ន្ធឡចំហាយរក្សារបាននូវប្រសិទ្ធភាពខ្ពស់ផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍វិជ្ជមានផ្សេងទៀតប្រសិនបើឡចំហាយដំណើរការបានល្អ៖

  • ថ្លៃតំហែទាំ
  • រយៈពេលផលិតកម្ម
  • អាយុកាលនៃឧបករណ៍
  • ការប្រើប្រាស់ថាមពល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s