រឿង​មួយ​ទាក់ទង​នឹង​ការ​ អនុវត្តន៍ 5S (ស៥)

ខ្ញុំធ្លាប់បានបំរើការងារនៅក្រុមហ៊ុនផលិតចំណីអារហារមួយកន្លែងនៅជាយទី ក្រុងភ្នំពេញ កាលនោះប្រហែលជាឆ្នាំ ២០០៦ ទៅ ២០០៧ បើខ្ញុំចាំមិនខុស។ នៅ ពេលមួយដែលម៉ាស៊ីនច្រកផលិតផលកំពុងដំណើរការ រំពេចនោះ ម៉ាស៊ីនក៏បានខូច, ក្រុមជាងក៏បានមកដល់ប្រហែល ១០ ទៅ ២០នាទីក្រោយការហៅរបស់អ្នកគ្រប់គ្រងម៉ាស៊ីនវេចខ្ចប់, ក្រោយមកដល់ក្រុមជាងក៏ចាប់ផ្តើមពិនិត្យពិច័យអស់ពេលប្រហែល៥ ទៅ  ១០នាទីរួចត្រឡប់ទៅរោងជាងវិញ, ក្រោយចំណាយពេលអស់ប្រហែល ១០ ទៅ ២០ នាទីក្នុងការស្វែងរកឧបករណ៍ដែលត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាដែលបានកំណត់រួចខាងលើ, រួចក៏ត្រឡប់មកទីតាំងដែលម៉ាស៊ីនខូចនោះវិញដើម្បីបន្តការងារ, ក្រោយពីបានធ្វើការបានបន្តិច ក៏ត្រឡប់ទៅរោងជាងវិញដើម្បី រកឧបករណ៍ផ្សេងទៀត….។ តើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាព នៃ ដំណើរការខាងលើនេះ?

5s-workplace-1

ឧ.១. កន្លែងរោងជាងធ្វើការមួយដែលអនុវត្តន៍ ស៥

មានវិធីសាស្រ្តច្រើនយ៉ាងដែលយើងចាប់ផ្តើមអនុវត្តន៍ព្រមគ្នា និង ពីផ្នែកផ្សេងៗគ្នាក្នុងគោលដៅធ្វើអោយប្រសើរឡើងនូវផលិតភាពក្រុមការងាររបស់ពួកយើង, នៅក្នុងនោះ ក៏មាន 5S (ស៥) មួយផងដែរ ដែលខ្ញុំសូមលើកយកមកចែករំលែកនាពេលនេះ។

វិធីសាស្រ្ត ស៥ វាមិនត្រឹមតែជាការងារ គេហកិច្ចប៉ុណ្ណោះទេ វាជាវិធីសាស្រ្តមួយដែលអាចផ្សារភ្ជាប់បុគ្គលិកតាមរយៈការប្រើប្រាស់ បទដ្ឋាន និង វិន័យ,វាក៏ផ្តោតសំខាន់ និង រក្សារអោយបានផងដែរ នូវ បទដ្ឋាន និង វិន័យ ត្រឹមត្រូវ ដើម្បីគ្រប់គ្រងកន្លែងធ្វើការមួយជារៀងរាល់ថ្ងៃ។  ជាគោលការណ៍មាន ៥ជំហ៊ានដើម្បីអនុវត្តន៍ ស៥ (មានអត្ថបទខ្លះ បានបន្ថែម ស មួយទៀត គឺ សុវត្ថភាព)។

  1. សំរិតសំរាំង
  2. សណ្តាប់ធ្នាប់
  3. សំអាត
  4. ស្តង់ដា
  5. ស្ថិតស្ថេរ

នេះជាតំណរភ្ជាប់ទៅ វីដេអូ មេរៀន ស៥ ជាភាសារខ្មែរ (ស៥ ភាគ ១) និង (ស៥ ភាគ ២ ជាភាគបញ្ចប់), ដែលផលិតដោយ APO រួមគ្នានិង JPC-SED។

សារៈប្រយោជន៍នៃសហគ្រាសដែលអនុវត្តន៍ ស៥ អោយបានត្រឹមត្រូវមានដូចខាងក្រោម៖

5s-workplace-2

ឧ.២. ការទុកដាក់ឧបករណ៍ប្រើប្រាស់នៃកន្លែងការងារមួយដែលអនុវត្តន៍ ស៥

  • ស៥ បង្កើតគ្រឺះដ៏រឹងម៉ាំមួយដែលបង្ករលក្ខណៈងាយស្រួលដើម្បី ឈានទៅរកការរីកចំរើនជាប្រចាំ ជួយអោយគ្រប់ផ្នែកទទួលបាននូវលទ្ធផលប្រសើរជាងមុន
  • ជារបៀបធ្វើការដែលមានលក្ខណៈជាប្រព័ន្ធ និង វិធីសាស្រ្តច្បាស់លាស់ ដេលអនុញ្ញាតិអោយក្រុមការងាររៀបចំកន្លែងការងាររបស់ពួកគេអោយមានសុវត្ថភាព និង ប្រកបការងារមានប្រសិទ្ធភាពជាងមុន
  •  វិន័យក្នុងការឆែក ពិនិត្យ និងជួសជុលត្រូវបាន បញ្ចូល និងយកមកប្រើ។ ដំណើរការទាំងអស់ត្រូវបានយកមកប្រើ ធ្វើអោយប្រសើឡើងតាមរយៈសវនកម្មជាប្រចាំនៅកន្លែងធ្វើការ។
  • 5S ធ្វើអោយកន្លែងការងារមានសណ្ដាប់ធ្នាប់និងមានប្រសិទ្ធភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s