ចាត់ទុក ប្រព័ន្ធ QMS ដូចជាកូនតូចរបស់អ្នក!/Take your organization’s QMS as your baby!

Toddlerរឿង ៤ ដែលអ្នកចាប់ផ្តើមអនុវត្តន៍ ប្រព័ន្ធ QMS គួរយល់ដឹង!

នៅពេលដែលអ្នកចាប់ផ្តើមអនុវត្តន៍ប្រព័ន្ធ QMS: Quality Management System, ហើយប្រសិនបើអ្នកមិនធ្លាប់មានបទពិសោជន៍ជាមួយវានោះទៀតសោធ, វាហាក់បីដូចជាមានអារម្មណ៍ហេលហាល និង អាចចាប់មិនចំពោះត្រង់ណា។ ខាងក្រោមនេះជាអ្វីដែលខ្ញុំអាចនិយានបានថា ជាចំនុចគោលចំបងៗមួយចំនួននៃ ប្រព័ន្ធខាងលើដែលអ្នកទទួលខុសត្រូវ ត្រូវចាប់អោយបានច្បាស់។ ហើយឧទាហរណ៍ខាងក្រោមខ្ញុំជាឪពុកមួយរូបសូមលើកយកបទពិសោជន៍ទាក់ទងទៅនឺងការមើលថែរកូនតូចៗមកប្រៀបធៀប៖

1. Quality Control (QC) (ការគ្រប់គ្រងគុណភាព)

មានអ្នកអនុវត្តន៍ ប្រព័ន្ធ QMS មិនតិចទេដែលបានបកស្រាយ QC មានន័យត្រឹមតែការត្រួតពិនិត្យ ឬឆែកគុណភាព។ ផ្ទុយទៅវិញនៅក្នុងប្រព័ន្ធ QMS, QC មានន័យទូលំទូលាយជាងនេះ គឺសំដៅទៅលើការគ្រប់គ្រងគុណភាពទាំងមូលនៅក្នុងប្រព័ន្ធ ចាប់តាំងពីវត្ថុធាតុដើម ទៅដល់ផលិតផលសំរេច។ ប្រព័ន្ធ QC ដែលមានប្រសិទ្ធភាព គឺមានសេចក្តីថាមិនមាន ផលិតផលដែលខូចណាមួយអាចរួចចេញពីផលិតកម្មទៅដល់ទីផ្សារ និង អតិថិជន, គឺមិនមានទាល់តែសោះ។

ក. ប្រសិនបើអ្នកទិញនំអោយកូនតូច, ពេលបើកប្រអប់ឡើងឃើញកំទិចនំបែកបាក់ច្រើននៅក្នុងប្រអប់នោះ, យ៉ាងនេះបង្ហាយអោយឃើញការអាក់អន់ចិត្ត និង ការជ្រើសរើសគុណភាពផលិតផលមិនបានត្រឹមត្រូវ

ខ. វត្តមានសារធាតុចំឡែកៗនៅក្នុងចំណីអាហារ ឆ្លុះបញ្ជាក់អោយឃើញនូវការឆ្លង ហើយយើងមិនគួរប្រើវាសំរាប់កូនតូច

គ. ការប្រើប្រាស់ ទឹក, ភេសជ្ជៈ ឬ អាហារកំប៉ុងផ្សេងៗទៀត ត្រូវមានផ្លាកសញ្ញាត្រឹមត្រូវ និង មានប្រវត្តច្បាស់លាស់

ប្រសិនបើអ្នកមើលឃើញបញ្ហាខាងលើនេះ អ្នកប្រហែលជាអាចសន្មត់ថាប្រព័ន្ធ QMS របស់ផលិតផលដែលលោកអ្នកបានទិញ អាចបែកបាក់ទាំងស្រុង។

2. Continuous Improvement (ការធ្វើអោយប្រសើរឡើងជាប្រចាំ)

ក្នុងន័យនេះ គឹធ្វើអោយប្រាកដថា កូនតូចរបស់អ្នកនៅតែ និងកាន់តែសប្បាយចិត្ត ដោយអនុវត្តន៍នូវវិធានមួយរបស់ QMS គឺ P-D-C-A

ក. P-Plan: ធ្វើផែនការ៖ ត្រូវមានផែនការយ៉ាងហោចណាស់ របស់របរគ្រប់គ្រាន់ចាប់តាំងពី ចំចំណីអាហារ, សំលៀកបំពាក់, នឹងពេលបន្ទូរបង់។ល។

ខ. D-Do: អនុវត្តន៍៖ រក្សារអោយមានជានិច្ចនូវប្រដាប់ប្រដារខាងលើ យ៉ាងហោចណាស់ ២-៣ ថ្ងៃលើសតំរូវការជាប្រចាំ

គ. C-Check: ឆែកពិនិត្យ៖ តាមដានមើលការប្រើប្រាស់ជាប្រចាំ, ពិនិត្យមើលថាតើកូនរបស់លោកអ្នកមានសេចក្តីសប្បាយចិត្ត សុខស្រួល ទៅនឺងអ្វីដែលមាន

ឃ. A-Action: ធ្វើសកម្មភាព៖ ផ្តល់នូវអាហារ, សំលៀកបំពាក់… ប្រសើរជាងមុន, រៀននូវបទពិសោធន៍ថ្មីៗ និងដាក់ចេញនូវសកម្មភាពថ្មីៗអោយឆ្លើយតបទៅនឹងបញ្ហា

3. Risk Management (ការគ្រប់គ្រងហានិភ័យ)

ការគ្រប់គ្រងហានិភ័យមិនពិបាកទេប្រសិនបើយើងគិតនូវចំនុចសាមញ្ញខាងក្រោមនេះសំរាប់កូនតូចរបស់អ្នក

ក. នៅពេលដែលយើងដូរកន្ទបកូនតូច ពេលខ្លះវាអាចបណ្តាលអោយខ្ទាតត្រូវមុខឪពុកម្តាយ ដូច្នេះយើងត្រូវមានវិធានការការពារទុកជាមុនដូចជាត្រូវពាក់ស្រោមដៃ។ល។

ខ. អោយក្មេងតូចៗកេង ឬលេងតែឯងដែលផុតពីក្រសែភ្នែកប្រហែលអាចមានហានិភ័យខ្ពស់ ដូច្នេះប្រហែលជាដំណោះស្រាយអោយកេងជាមូយមនុស្សធំ ឬក៏ មានគ្រែ ឬទីធ្លាមានរបងខ័ណ្ឌដាច់ដោយឡែកមួយសំរាប់តែវា

4. Corrective Action (សកម្មភាពកែតម្រូវ)

ពេលខ្លះយើងជាឪពុកម្តាយក៏មានការបរាជ័យដែរ ដូច្នេះសកម្មភាពកែតម្រូវ វាមានការចំបាច់ណាស់ដើម្បីកំអោយកូនតូចៗអាចឈានទៅមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

ក. ពេលកូនតូចៗពង្រាយរបស់របរ ឬ អាហារពាសពេញដី, ប្រហែលជាត្រូវឃាត់ជាបន្ទាន់ ចាប់វាចេញ និងបោសសំអាតឡើងវិញ

ខ. ពន្យាពេលនូវតំរូវការមិនត្រឹមត្រូវមួយចំនួន ដូចជា៖ ទារទិញនេះទីញនោះ, ទារញ៉ាំនំ ឬការ៉ែមកី មិនឈប់ឈរ។ល។

គ. យកចេញនូវសម្ភារៈដែលងាយមានគ្រោះថ្នាក់ចេញពី បរិវេនដែលកូនតូចៗអាចឈោងយកដល់

 ចងចាំក្នុងចិត្ត និងបើកចិត្តអោយទូលាយក្នុងការទទួលយក និង ដោះស្រាយបញ្ហា ហើយទទូលយកឪកាស និង ដំណោះស្រាយថ្មីៗដើម្បីធ្វើអោយប្រសើរឡើងនូវជំនាញជាឪពុកម្តាយរបស់លោកអ្នក។ ត្រូវចេះជួយដោះស្រាយបញ្ហាអ្នកគ្រប់គ្នា និង ការពារអោយបាននូវការកើតបញ្ហាដដែលៗឡើងវិញ។

នៅពេលដែលលោកអ្នកយល់ច្បាស់ពីភាពជាឪពុកម្តាយល្អ ត្រូវយល់ពីកាលៈទេសៈដែលត្រូវនិយាយ “ព្រម” ឬ “មិនព្រម”។ នៅពេលនោះហើយដែលខ្ញុំអាចនិយាយបានថាគុណភាពជាឪពុកម្តាយ របស់លោកអ្នកកំពុងតែស្ថិតនៅលើវិថីមួយឈានទៅ ដល់ការរីកចំរើននៃជំនាញ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s