រឿង​ខ្លះៗ​ដែលត្រូវ​តែដឹង​ទាក់​ទង​នឹង ច្បាប់ ISO 9001:2015 ថ្មី

 

ISO 9001 transition timeline

រូបភាពពី http://www.iso.org

 

ច្បាប់ ISO 9001:2015 ត្រូវបានអនុម័ត និង ចេញផ្សាយជាផ្លូវការហើយកាលពី ខែ កញ្ញា ២០១៥។ ជាគោលការណ៍យើងមានរយៈពេលអន្តរការមួយជាក់លាក់សំរាប់រៀបផែនការផ្លាស់ប្តូរ មុន ពេលច្បាប់ ISO 9001:2008 អស់សុពលភាព (ច្បាប់ចាស់) និង ច្បាប់ថ្មីត្រូវបាន ចូលជាធរមាន និង អនុវត្ត។ តើយើងជាសហគ្រាស ដែលមានផែនការចង់ដាក់ពាក្យសុំ ឬ  ផ្លាស់ប្តូរ ពីច្បាប់ចាស់ មក ច្បាប់ជំនាន់ថ្មី គួរដឹងពីអ្វីខ្លះ?

គុណប្រយោជន៏ខ្លះៗពីច្បាប់ថ្មី ISO 9001:2015

  • ច្បាប់ថ្មីនេះនឹងធ្វើអោយប្រាកដថាប្រព័ន្ធគ្រប់គ្រងគុណភាពឥឡូវនេះនឹងមានការបញ្ចូលគ្នាយ៉ាងពេញលេញ និង ដើរជួរស៊ីជាមួយគ្នានឹង យុទ្ធសាស្រ្តមុខជំនួញ ។
  • មានការចូលរួមកាន់តែប្រសើរជាងមុនពីសំណាក់ក្រុមថ្នាក់ដឹកនាំ ដែលធ្វើអោយប្រាកដថាសហគ្រាសទាំងមូលមានការជំរុញ និងលើកទឹកចិត្តកាន់តែខ្លាំងឡើងដើម្បីឈានទៅដល់ការសំរេចបាននូវទិសដៅរួមដែលបានកំណត់
  • ពង្រឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ជាអភិបាលកិច្ចដែលអាចកំណត់បាននូវឪកាសល្អៗក្នុងន័យដើម្បីធ្វើអោយប្រសើរឡើងនូងទិសដៅមុខជំនួយសំខាន់ៗ
  • មានរចនាសម្ព័ន្ធថ្មីដែលអាចអោយមានភាពងាយស្រួលជាងមុនសំរាប់សហគ្រាស់ដែលអនុវត្តប្រព័ន្ធគ្រប់គ្រងច្រើនជាងមួយ

ជំហ៊ានពី ISO 9001:2008  ទៅ  ISO 9001:2015

ISO 9001:2015 ត្រូវបានគេធ្វើកំណែរឡើងវិញដើម្បីឆ្លើយតបអោយទាន់ពេលទៅនឹងការវិវត្តន៍អត់ឈប់ឈរនៃអាជីវកម្មនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើអ្នកកំពុងតែអនុវត្តន៍ប្រព័ន្ធ ចាស់ អ្នកមានពេល ៣ ឆ្នាំដែលត្រូវធ្វើការអោយប្រសើឡើងនូវចំនុចខ្លះដើម្បីអោយឆ្លើយតបទៅច្បាប់កំណែរថ្មី។ ខាងក្រោមនេះជាសញ្ញាប្រាប់ផ្លូវខ្លះៗដើម្បីបោះជំហ៊ានពីប្រព័ន្ធចាស់ទៅប្រព័ន្ធច្បាប់ថ្មី៖

  • ចាប់ផ្តើមស្វែងយល់ពីឯកសារច្បាប់ថ្មីដែលអាចជួយអោយអ្នកកំណត់បាននូវផ្នែកដែលបានដកចេញ ឬ ដាក់បញ្ចូលថ្មី
  • កំណត់ចន្លោះប្រហោងដែលត្រូវបំពេញដើម្បីឆ្លើយតមទៅនឹងច្បាប់ថ្មី
  • បង្កើតផែនការយុទ្ធសាស្រ្តដើម្បីអនុវត្តន៍
  • ផ្តល់វគ្គសិក្សារ ចំណេះដឹងពីច្បាប់ថ្មីអោយបានច្បាល់លាស់ដល់អ្នកដែលពាក់ព័ន្ធក្នុងការអនុវត្តន៍
  • ប្រសិនបើអ្នកមានវិញ្ញាបនបត្រចាស់គួរពិភាគ្សាជាមួយអ្នកផ្តល់ វិញ្ញាបនបត្រនោះសំរាប់ផែនការបន្ទាប់

One thought on “រឿង​ខ្លះៗ​ដែលត្រូវ​តែដឹង​ទាក់​ទង​នឹង ច្បាប់ ISO 9001:2015 ថ្មី

  1. Pingback: ៥ គន្លឺះ ​​ដើម្បីផ្លាស់​​ប្តូរ​​ពី​ ISO 9001:2008 ទៅ ISO 9001:2015 | ក្រុមការងារ​ សាស្ត្រា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s