ចំណោទ​​​ប្រឈម​​មុខ​ចំបងៗ​​ក្នុង​​ប្រព្រិត្តិ​កម្ម​​ទឹក​កខ្វក់​

Typical WWTP

A typical process of waste water treatment plant

ជាការពិតណាស់ការការពារប្រភពទឹកស្អាតមានសារៈសំខាន់ណាស់សំរាប់មនុស្សទូទៅ និងបរិស្ថាននៅក្នុងពិភពលោក។ ប្រទេសកម្ពុជាក៏មិនខុសពី ប្រទេសមួយចំនួនធំនៅក្នុងពិភពលោកដែរ គឺមានច្បាប់ទាក់ទងនិឹងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និង ការបញ្ចេញចោលទឹកកខ្វក់ពីរោងចក្រសហគ្រាស់ដែរ ដែលអ្វីៗទាំងនោះស្ថិតនៅក្រោមសម្ថកិច្ចក្រសួងបរិស្ថាន។

ក្នុងការទទួលខុសត្រូវ ចំពោះបរិស្ថាន, សហគម និង ភាពអនុលោមទៅតាមច្បាប់ក្នុងស្រុក មានក្រុមហ៊ុនមិនតិចទេដែលមានប្រព័ន្ធ សំអាតទឹកកខ្វក់ មុនបញ្ចេញចោលពី ប្រតិបត្តិការរបស់ពួកគេ។ សំរាប់អ្នកដែលទទួលខុសត្រូវខ្ពស់ខាងផ្នែកបរិស្ថាន ដើម្បីអោយប្រព័ន្ធ របស់ខ្លួនមានប្រសិទ្ធភាព ដើរតួសំខាន់ណាស់ដើម្បីបញ្ចេញត្រឡប់ទៅប្រភពវាវិញនូវកាកសំណល់ដែលមានសុវត្ថភាព និង មិនប៉ះពាល់ដល់បរិស្ថានសហគមន៍។

នៅពេលដែលការទទួលខុសត្រូវរបស់ប្រតិបត្តិករកាន់តែខ្ពស់  ប្រសិទ្ធភាពនៃប្រតិបត្តិការជានិច្ចកាលកាន់តែមានសារៈសំខាន់ខ្ពស់បំផុត ក្នុងប្រព្រិត្តិកម្មទឹកកខ្វក់ ហើយវាបានដឹកនាំទៅរកការបង្កើតគំនិតថ្មីជាច្រើនក្នុងផ្នែកនេះអស់រយៈជាច្រើនឆ្នាំមកហើយ។ ក្នុងពេលថ្មីៗនេះ, មានបច្ចេកវិទ្យាថ្មីៗ និងជឿនលឿនច្រើនដើម្បីអភិវឌ្ឍន៍ អោយមានប្រសិទ្ធភាពច្រើនជាងមុន, ប៉ុន្តែក៏នៅមានរឿងរ៉ាវប្រឈមមុខមួយចំនួនដូចខាងក្រោមដែលប្រតិបត្តិករខាងផ្នែកនេះតែងតែជួបប្រទះ និង គួរយល់ដឹង៖

១. ការចំណាយទៅលើថាមពលអគ្គីសនី

ការប្រើប្រាស់ថាមពលក្នុងប្រព្រិត្តិកម្មសំអាតទឹកកខ្វក់ជាទូទៅ ប្រហែលជា៥ ទៅ ១០% នៃការប្រើប្រាស់ថាមពលសរុបក្នុងប្រតិបត្តិការមួយ។ នៅក្នុងនោះ៦០ ទៅ ៧០% តែឯងបានប្រើប្រាស់ទៅលើ ប្រព្រិត្តិកម្មខាងផ្នែកជីវសាស្រ្ត។

២. ចំណេះដឹងបុគ្គលិក

ការីបញ្ជារប្រព័ន្ធ សំអាតទឹកកខ្វក់ត្រូវតែមានការហ្វឹកហាត់អោយបានគ្រប់គ្រាន់ និង មានវិញ្ញាបនបត្របញ្ជាក់។ ការទទួលខុសត្រូវរបស់អ្នកកាន់កាប់ប្រព័ន្ធ យ៉ាងហោចណាស់ត្រូវគ្របដណ្តប់ទៅ លើ ការលេចធ្លាយ ប្រព័ន្ធទុយោ ឬ វ៉ាន, ប្រព័ន្ធបញ្ជារអគ្គីសនី, ដំណើរការនៃឧបករណ៍, ការត្រួតពិនិត្យគុណភាពទឹកបញ្ចេញ។ល។ ជាពិសេសភាពអាចគ្រប់គ្រងបាននៅពេលមានការ ផ្លាស់ប្តូរគុណភាពទឹកចូល តាមរដូវកាល ឬ នៅពេលមានបំរែបំរួលពីដំណើរការផ្នែកខាងលើនៃប្រព័ន្ធ ណាមួយ។

៣. ការករកើតជាភក់ពីប្រព្រិត្តិកម្ម

ភក់ជាកាកសំណល់ចេញពីប្រព័ន្ធប្រព្រិត្តិកម្ម ក្ន្មងកំឡុងពេល ប្រព្រិត្តិកម្មជាលក្ខណៈ រូប, គីមី, និង ជីវសាស្ត្រក្តី។ ការជួបប្រទះដ៏ធំមួយរបស់ប្រតិបត្តិករសំអាត ទឹកកខ្វក់គឺការករកើតច្រើនពេកនៃ ភក់ចេញពីប្រព័ន្ធ។ ហើយជាទូទៅ ការបោះចោលភក់ទៅបរិស្ថានត្រូវចំណាយ ថវិការកាន់តែច្រើនបើបរិមាណភក់ចេញពីអាងប្រតិកម្មកាន់តែច្រើន។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s