កម្មវិធី​​​ប្រតិបត្តិការ​​​ប្រកបដោយ​ឧត្តមភាពដូចជា Six Sigma, Lean Manufacturing, and Lean Six Sigma មាន​អ្វី​ខុសគ្នា

DMAIC

ជាទូទៅនៅពេលដែលប្រតិបត្តិការមួយរីកចំរើនដល់ចំនុចមួយ ការទទួលខុសត្រូវនៃភាពសាំញ៉ាំរបស់ប្រតិបត្តិការនោះក៏លូតលាស់ទៅតាមនោះដែរ។ អ្វីដែលខ្ញុំអាចនិយាយបានក្នុងពេលនេះគឺ ប្រសិនបើពុំមានបទដ្ឋានច្បាស់លាស់ណាមួយក្នុងការគ្រប់គ្រងភាពស្មុកស្មាញ នោះទេ  ក្រុមហ៊ុន ឬ ប្រតិបត្តិការនោះនឹងគេចមិនរួចឡើយពីបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងគុណភាព ដែលអាចបណ្តាលអោយ មិនត្រឹមតែបាត់បង់ប្រាក់ចំណេញ ប៉ុន្តែថែមទាំង ភាពដុនដាបកិត្តិសព្ទ ប្លាកយីហោទៀតផង។

វាមិនជារឿចៃដន្តទេដែលថាមានមណ្តាក្រុមហ៊ុន និង ប្រតិបត្តិករជាច្រើនបានអនុវត្តនូវ ប្រតិបត្តិការប្រកបកោយឧត្តមភាព (OE: Operational Excellence) មានចាប់តាំងពី Lean Manufacturing , Six Sigma, រហូតដល់ កម្មវិធីផ្ទៃក្នុង ដែលបង្កើតឡើងស្រដៀងគ្នាទៀតផង។ ដើម្បីជាជំនួយដល់ការកំណត់ ប្រព័ន្ធមួយណាដែលល្អបំផុតសំរាប់ ប្រតិបត្តិការ ក្នុងក្រុមហ៊ុនដែលលោកអ្នកបំរើការងារ ឬក៏ របស់លោកអ្នកផ្ទាល់, ខាងក្រោមនេះជានិយមន័យខ្លីៗទាក់ទងទៅនឹងកម្មវិធីខាងលើ។

Six Sigma

ត្រូវបានគេអោយនិយមន័យជាវិធីសាស្ត្រមួយដែល សិក្សាទៅលើ ស្ថិតិ ទិន្នន័យ ដើម្បីកាត់បន្ថយ ឬបំបាត់នូវភាពខ្វះកន្លះ របស់ផលិតផល ពាក់កណ្តាលសំរេច ឬ សំរេច។ ទិសដៅចំបងរបស់វាគឺ កាត់បន្ថយ វិបរិមាណភាព (ភាពអាចប្រែប្រួលបាន) អោយតិចជាង ៣.៤ ក្នុង ១០០ ម៉ឺន។

Lean Manufacturing

ជាញឹកញាប់ Lean Manufacturing, ត្រូវបានគេពិពណ៌នាថា ជាការលុបបំបាត់ការខ្ជះខ្ជាយ នៅក្នុងប្រព័ន្ធខ្សែរសង្វាក់ផលិតកម្ម។ ទិសដៅរបស់វាគឺជួយអោយក្រុមហ៊ុន ឬ ប្រតិបត្តិករ ធ្វើអោយប្រសើរឡើង នូវ គុណភាពផលិតផល, ប្រតិបត្តិការមានប្រសិទ្ធភាពជាងមុន, ថ្លៃដើមប្រតិបត្តិការតិចជាងមុន, ដោយផ្តោតសំខាន់ទៅលើ ការលុបបំបាត់ចោលនូវភាពខ្ជះខ្ជាយ ០៣ ចំបង (ជាភាសា ជប៉ុន Muda, Muri and Mura ដោយសារគំនិតត្រូវបានយកមកប្រើដំបូងដោយជនជាតិជប៉ុន)៖

  • Muda៖ ភាពខ្ជះខ្ជាយ ដូចជាការកំទិចចោលនូវផលិតផលសំរេច
  • Muri៖ ការផលិតច្រើនពេកលើពីតំរូវការ
  • Mura៖ ការប្រែប្រួលញឹកញាប់ពេកនៃដំណើការផលិតកម្ម

Lean Six Sigma

Lean Six Sigma, ផ្សំពី អនុភាព នៃ ស្ថិតិពី Six Sigma និង ការលុបបំបាត់ចោលនៃភាពខ្ជះខ្ជាយ តាមរយៈ Lean Manufacturing។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s