ផលប្រយោជន៏របស់អំពូល LED

LED light bulb

យើងខ្ញុំសូមលើកយកផលប្រយោជន៏ចម្បងៗ១០ខរបស់អំពូលLEDមកចែកជូនលោកអ្នកដូចខាងក្រោម

១ LED មានអាយុវែង

អាយុការប្រើប្រាស់អាចដល់១០០០០០ម៉ោង វាមិនដូចអំពូលធម្មតាដែលអាចឆេះដាច់ទេ។

២ LED មានប្រសិទ្ធិផលថាមពលខ្ពស់

ស៊ីភ្លើងតិចរហុតដល់៨០ទៅ៩០%។មានន័យថាវាប្រើថាមពលដល់ទៅ៨០%បង្កើតជាពន្លឺហើយបាត់តែ២០%ដែលបង្កើតទៅទម្រង់ផ្សេងៗនៃថាមពលដូចជាកម្តៅ។

៣ LED ជាមិត្តនឹងបរិស្ថាន

ខុសពីអំពូលដទៃដូចជាអំពូលហ្ល៊ុយអរ៉េសង់ដែលមានលាយសារធាតុបារ៉ត(ពុល) អំពូល LED មិនមានសារធាតុពុល ហើយការស៊ីភ្លើងតិចរបស់វាបានចូលរួមចំណែកកាត់បន្ថយការបញ្ចេញផ្សែងកាបូនិចដល់បរិយាកាសដែលជួយដល់ការកាត់បន្ថយការឡើងកម្តៅផែនដី។

មិនតែប៉ុណ្ណោះគេអាចយកសំណល់អំពូលនេះទៅផលិតឡើងវិញបាន១០០%។

៤ LED មានគុណភាពរឹងមាំ

វាមានភាពរឹងមាំធន់នឹងការបែកបាក់ ធន់នឺងការរងការរំញ័រ អាចដាក់នៅទីតាំងដែលមានអាកាសធាតុពិបាក ខ្យល់ ត្រជាក់ ក្តៅ។ល។

៥ LED មិនបញ្ចេញកាំរស្មីUV

អំពូលនេះបញ្ចេញកាំរស្មីក្រហមតិចបំផុត និងស្ទើរតែមិនបំភាយUVសោះ។

ដូច្នេះវាសមស្របនឹងការប្រើមិនត្រឹមតែនៅកន្លែងដែលមិនត្រូវការកម្តៅទេតែថែមទាំងកម្លែងមិនត្រូវការមានUV។

៦ LED មានការរចនាបត់បែនតាមការចង់បាន

យើងអាចធ្វើបន្សំអំពូលLEDតូចៗតាមការចង់បានទាំងរាងទាំងព៌ណ ទាំងភាពស្រទន់របស់វា វាសាកសមនឹងដាក់ក្នុងសារមន្ទីរផងដែរ។

៧ LED អាចប្រើបានទាំងនៅសីតុណ្ហភាពត្រជាក់ខ្លាំងឬក្តៅខ្លាំង

សម្រាប់អំពូលហ្ល៊ុយអរ៉េសង់ វាមិនអាចមិនធ្វើការជាមួយសីតុណ្ហភាពត្រជាក់ តែLEDនៅតែធ្វើការជាធម្មតានៅសីតុណ្ហភាពត្រជាក់ដូចជារដូវត្រជាក់និងបន្ទប់បង្កក។

៨ LED មានការចែកពន្លឺបានល្អ

អំពូល LED ត្រូវបានផលិតដោយផ្តោតលើការបញ្ចេញពន្លឺរបស់វា គេមិនចាំបាច់ប្រើជំនួយបញ្ចាំងផ្លាតទៅរកទីដៅដែលចង់បាននោះទេ ពន្លឺរបស់វាចាំងទៅដល់ដោយត្រង់ដោយខ្លួនវា។

៩ LED អាចភ្លឺភ្លាមៗនិងអាចបិទបើកកុងតាក់ញាប់ផងដែរ

ដោយសារអំពូលLED នឹងភ្លឺភ្លាមៗនៅពេលចរន្តឆ្លងកាត់ វាមានសារប្រយោជន៏ខ្លាំងសម្រាប់ភ្លើងបំភ្លឺផ្លូវ ភ្លើងលោតផ្លឺបភ្លែតសម្រាប់ផ្តល់សញ្ញា។តិបរមា។

១០ LED អាចប្រើបាននៅតង់ស្យុងតូចៗ

ដោយថាប្រើតង់ស្យុងទាបបំផុត អំពូលLEDសាកសមនឹងប្រើជាមួយបន្ទះប្រើថាមពលព្រះអាទិត្យ និងសម្រាប់ការប្រើនៅជនបទដាច់ស្រយាល

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s